ខ្សែកព្រះចន្ទ

625 51 6
                                    

|part 1|

ក្នុងព្រៃមួយកន្លែងបង្ហាញអោយឃើញការយំសោករបស់ក្មេងប្រុសម្នាក់

«ប៉ាម៉ាក់! បងប្រុស កុំទៅចោលខ្ញុំអីណា~ហុឹកៗ មិចក៏ទៅជាចឹងហុឺ...» ក្មេងប្រុសម្នាក់នោះយំទាំងអណ្តឺតអណ្តកទៅកាន់គ្រួសាររបស់គេដែលនៅលើខ្លួនរបស់ពួកគាត់ពោពេញទៅដោយឈាម

« Sung-gyu! រត់ទៅកូន...កុំនៅទីនេះទៀតអី..លឿនឡើង..» អ្នកជាម្តាយបាននិយាយទៅកូនទាំងដែលគាត់ជិតផុតដង្ហើមទៅហើយ

sung-gyuបានសម្លឹងទៅលើបងប្រុសរបស់គេ បងប្រុសរបស់គេមានខ្សែកដែលពាក់ជាប់រហូត ប៉ុន្តែពេលនេះវាបានបាត់ទៅហើយ។

«sung-gyu ស្តាប់បងណា រត់ទៅ...មិនបាច់ខ្វល់ពីយើងទេ...»

ពេលនោះសំឡេងសម្រឹបជើងកាន់តែមកដល់ sung-gyuក៏បានរត់ចេញទៅបាត់យ៉ាងលឿន។
....

«ខ្ញុំនឹងសងសឹក អ្នកដែលមានខ្សែកព្រះចន្ទរបស់បងប្រុសខ្ញុំ នោះហើយគឺជាមនុស្សដែលធ្វើអោយពួកយើងបែកបាក់គ្នា!» Sung-gyuពោលឡើងដោយទឹកមុខពោពេញទៅដោយការឈឺចាប់ជាមួយនឹងការសងសឹក។

/8ឆ្នាំក្រោយមក/

ព្រះទិនកររះបញ្ចេញពន្លឺដាស់មនុស្សសព្វសត្វទាំងឡាយអោយក្រោកពីដំណេកទៅរកគោលដៅរបស់ពួកគេរៀងៗខ្លួន។

នៅក្នុងសាលារៀនដ៏ធំមួយគឺវិទ្យាល័យ Lee Beyung ដែលមានច្បាប់វិន័យតឹងរឹងខ្លាំងមែនទែន ប៉ុន្តែតឹងរឹងតែឈ្មោះប៉ុណ្ណោះ ធាតុពិតនៃសាលាមួយនេះហាក់ដូចជាគ្មានវិន័យយ៉ាងចឹង...។

កម្លោះតូចម្នាក់ដើរចូលក្នុងសាលាទាំងស្នាមញញឹមស្រស់ស្រាយ
Park Sunghoon (sh) នរណាមិនស្គាល់នោះគេជាសិស្សពូកែ និងគោរពវិន័យសាលាបានល្អ គេមិនងាយខ្វល់ខ្វាយនឹងរឿងអ្វីផ្សេងដែលឥតប្រយោជន៍ក្រៅពីរៀនឡើយ...។
នាយកម្លោះបានដើរចូលថ្នាក់12របស់ខ្លួនដែលមានមិត្តរងចាំស្រាប់

sung Jarie (jr) ជាមិត្តភក្តិស្រីម្នាក់ដែលស្និតស្នាលជាមួយsunghoonជាខ្លាំងជាងគេ ដូចច្នេះពួកគេគឺជាbest friendនឹងគ្នាហើយ។

jr : Sunghoonie~~~
(នាងបានស្រែកហៅឈ្មោះsunghoonឮៗ)

sh : មានអ្វីមែន?ហៅតិចៗក៏មិនបាន!

Fate🔥Where stories live. Discover now