ភាគទី២:ឋិតថេរ?

22 1 0
                                    


  
                   ហុីសុឹង សើចចម្អកឲ្យនាងល្អិតនៅចំពោះមុខទាំងគ្រឺតក្នាញ់។គេសូមសរសើរនាងដោយចិត្តស្មោះពិតមែន គេបែកបាក់ស្នេហាក៏ព្រោះនាងគេបាត់បង់ទំនប់ចិត្តក៏ព្រោះតែនាង តែបែរជានាងធ្វើដូចមិនបានដឹងរឿងអ្វីទាំងអស់?ថ្ងៃនោះនាងច្បាស់ណាស់ជាអ្នកផ្ញើរសារបញ្ឆេះកំហឹងឲ្យ ឃូ អ៊ីនហ្វាន រហូតសម្រេចចិត្តរៀបការ?ចំណែកថ្ងៃនោះសូម្បីតែពាក្យថាមិត្តក៏លែងសល់ព្រោះនាងបង្ហាញវត្តមានឡើងចំពោះមុខមនុស្សស្រីគេស្រឡាញ់កើតរឿងរ៉ាវចម្រូងចម្រាស់ដល់ថ្នាក់គេលែងហ៊ានត្រឡប់ទៅជាន់ សៀវហៃ ទៀត?នេះនាងនៅគិតថាខ្លួនឯងធ្វើត្រូវមែនទេ?
  «ខ្ញុំមិនបានសម្ដែងព្រោះខ្ញុំមិនចាំបាច់ក្នុងការធ្វើវា»នាងមិនព្រមចាញ់តមាត់រកភាពស្អាតស្អំឲ្យខ្លួនឯង រាងតូស្រឡូនស្លៀករ៉ូបដៃវែងសម្រុងត្រឹមកជើង ទម្លាក់សក់ត្រង់ខ្មៅរលើបបែរខ្នងបម្រុងដើរចាកចេញប៉ុន្តែត្រូវផ្អាកដំណើរពេលស្វាមីបន្តឆ្គើសឆ្គៀលនាងម្ដងទៀត។
  «មិនចេះសម្ដែង?ចុះរឿងចោទប្រកាន់ថាខ្ញុំធ្វើឲ្យនាងមានកូននោះជាអ្វី?នៅរឿងដែលកុហកប៉ាម៉ាក់ខ្ញុំថានាងរលូតកូនសម្ដែងធ្វើជាខូចចិត្តទាំងដែលការពិតនាងពុតត្បុតគួរឲ្យខ្ពើម»ហុីសុឹង សសៀតឲ្យនាងព្រមទាំងបង្ហាញទឹកមុខស្អប់ខ្ពើមចេញមកខាងក្រៅ។នាងនៅក្មេងស្អាតណាស់តែគួរឲ្យរអើមបំផុត។
  «លោកចូលចិត្តនៅក្នុងអតីតកាលខ្លាំងណាស់មែនទេ?លី ហុីសុឹង ខ្ញុំគ្មានអ្វីបកស្រាយឡើយព្រោះគ្រប់យ៉ាងតាមការគិតរបស់លោក»យូរី បែរមកនិយាយជាមួយគេនាងប្រើក្រខ្សែភ្នែកសង្វែគបុរសនៅចំពោះមុខ រួចក៏ចាកចេញទៅទាំងមិនឈឺក្បាលវិលមុខសូម្បីតែបន្តិច ខុសពីអ្នកដែលព្យាយាមដុតកម្លោចចិត្តគេត្រូវមកក្ដៅរោលរាលតែម្នាក់ឯងទៅវិញ?
  «ជុង យូរី!នាងកាន់តែធ្វើឲ្យខ្ញុំស្អប់នាងពេកហើយ»ឌិប ដៃមាំបែកសរសៃវាយលើជញ្ចាំងចិត្តរបស់គេឆេះឆួលដោយភ្លើងខឹងស្អប់ច្រើនលើសលប់។មើលទៅមានតែនាងម្នាក់ប៉ុណ្ណោះដែលនៅក្នុងលោកឈាមត្រជាក់ដូចប៉ូលទឹកកកទោះគេខំប្រឹងបង្គាត់ភ្លើងបង្កើតរឿងឲ្យក្ដៅរោលក៏មិនអាចធ្វើអ្វីនាងបាន ផ្ទុយទៅវិញមានតែគេប៉ុណ្ណោះដែលត្រូវឆេះឆួលក្ដៅជាងភ្នំភ្លើងរាប់រយអង្សា។
   បន្ទាប់ពីចាកចេញពីបន្ទប់ស្វាមីមានតែឈ្មោះ យូរី ចុះមកខាងក្រោមគោលបំណងទៅរកទឹកញាំព្រោះយប់ណាស់ហើយនាងក៏ចង់សម្រាក់ដែរ ធ្វើការពេញមួយថ្ងៃហើយត្រូវគេរករឿងឈ្លោះទៀត?
  តាំងពីថ្ងៃបែកផ្ទះពីប៉ាម៉ាក់ពួកគេមករាប់ចាប់ពីថ្ងៃមកនៅpenhousកណ្ដាលក្រុងកាំងណាម យូរី និង ហុីសុឹង គេងបែកបន្ទប់មិនដែលឆ្លងខ្សែបន្ទាត់ម្ដងណាឡើយម្យ៉ាងផេនហស៍ជាន់ទី៦០នេះមានកន្លែងធំទូលាយខ្លាំងស្មើរប៉ិនផ្ទះជាប់ដីទៅហើយងាយស្រួលឲ្យពួកគេបំបែងខ្លួនចេញពីគ្នានៅកន្លែងរៀងខ្លួនប៉ុន្តែគ្មាននរណាម្នាក់អាចគេចផុតពីក្រខ្សែភ្នែកគ្នាទៅវិញទៅមកនោះទេ។នៅរួមដំបូលជាមួយគ្នាញាំបាយកន្លែងតែមួយគ្រាន់តែគេងនៅជ្រុងម្យ៉ាងម្នាក់ទោះបីពួកគេស្អប់គ្នាខ្លាំងកម្រិតណាក៏ត្រូវតែទ្រាំមើលមុខគ្នាដែរ។
   ព្រឹកថ្ងៃថ្មី

🌼ល្បិចស្នេហ៍ភរិយាស្របច្បាប់🌼Where stories live. Discover now