ភាគទី៦:ឋិតថេរ?

11 1 0
                                    



            យប់រំលងអាធ្រាតបានឈានមកដល់នៅក្នុងបន្ទប់ដ៏ធំក្នុងផេនហោស៍ ដែលពេលនេះបានបិទភ្លើងមានតែពន្លឺព្រះចន្ទជះបញ្ចេញរស្មីតាមស្បៃវាំននរបង្កជាពន្លឺភ្លើមកដល់លើគ្រែដែលមានរាងតូចល្អិតពីរនាក់គេឱបគ្នា។ អ៊ែលឡា បិទភ្នែកសំងំគេងមិនលក់ដោយក្បាលកើយដៃខាងស្ដាំរបស់មិត្តជាមួយភាពស្និតស្នាល។យូរី បើភ្នែកសម្លឹងពិដាននៅខាងលើក្នុងចិត្តគិតនឹកសង្ស័យដល់ស្វាមីថាថ្មើរនេះគេត្រឡប់មកវិញឬនៅ?ស្របពេលគ្នានោះដែរសម្លេងសារទូរស័ព្ទបានបន្លឺឡើង យូរី ស្រវាចាប់មកមើលទើបឃើញថាជាសារដែលស្វាមីមានតែឈ្មោះផ្ញើរមកកាន់នាង។
  (យប់នេះខ្ញុំគេងនៅផ្ទះម៉ាក់ នាងនៅជាមួយមិត្តឲ្យសប្បាយចុះ)ក្រោយពីអានសារចប់ នាងក៏ទម្លាក់ទូរស័ព្ទដាក់លើតុក្បែរក្បាលគ្រែវិញទាំងមិនបានតបឬនិយាយអ្វី។
  «ប្ដីឯងមិនមកទេមែនទេ?»អ៊ែលឡា ងើយក្បាលសួរមិត្តសម្លាញ់ទាំងជ្រួញចិញ្ចើមចូលគ្នា។
  «អឹម...»នាងតូចក្រហុឹមដើមកជាចម្លើយ!
  «ហ៉ើយ!ឆាប់គេងទៅស្អែកទៅពេទ្យជាមួយគ្នា»នាងដឹងថាមិត្តមិនសប្បាយចិត្តទើបមិនចង់បន្តពិភាក្សារឿងអ្វីអស់នេះនាំឲ្យតែអ្នកម្ខាងទៀតមានសម្ពាធ អ៊ែលឡា ដាក់ក្បាលលើខ្នើយចាប់ទាញ យូរីមកឱបជាប់ហាក់ដូចជាមិនចង់លែងសោះ។
   មួយសន្ទុះក្រោយមកគ្រប់យ៉ាងបានស្ងប់ស្ងាត់ប៉ុន្តែក៏មិនអាចធ្វើឲ្យពួកគេគេងលក់បាន ហាក់បីដូចជាមានរឿងដែលចង់និយាយឲ្យអស់ក្នុងពេលនេះ។
  «យូរី!ពួកយើងស្គាល់គ្នាយូប៉ុណ្ណាហើយ?»សុខៗនាងក្រមុំអ៊ែលឡាសួរសំណួរមួយនេះឡើងមកយ៉ាងចម្លែកចិត្ត។
  «10ឆ្នាំហើយទេដឹង?»យូរី ឆ្លើយតបទាំងគ្មានព្រឹត្តិកម្មអ្វីបន្តិច
  «ពិតមែនហើយ យូណាស់!និយាយឲ្យស្មោះត្រង់ទៅខ្ញុំសប្បាយចិត្តដែលបានក្លាយជាមិត្តរបស់ឯង ខ្ញុំដឹងថាឯងគ្មានមិត្តមកពីណាទៀតទេហេតុនេះនាងល្អិត ស្ដាប់បងស្រីឯងត្រូវតែរាប់អានមិត្តឲ្យបានច្រើនៗញាំបាយឲ្យទៀងពេលមើលថែស្រឡាញ់ខ្លួនឯង ញញឹមឲ្យបានច្រើនធ្វើឲ្យជីវិតមានពណ៌ចម្រុះមិនមែនមានតែមួយពណ៌នោះទេ»អ៊ែលឡា និយាយបណ្ដើរក្រហមច្រមុះរកកលយំបណ្ដើរធ្វើឲ្យអ្នកដែលបានស្ដាប់យល់ថាមិនសូវស្រួលទាល់តែសោះ។
  «ហេតុអ្វីបានជាឯងនិយាយបែបនេះ?»
  «គ្មានអ្វីទេខ្ញុំមិនចង់ឲ្យឯងអផ្សុក បានហើយមនុស្សពូកែពួកយើងគេងទៅ»
  «អឹម!រាត្រីសួរស្ដី»
  «សុបិន្តល្អ»
   គ្រាន់តែពន្លឺព្រះអាទិត្យបាចសាចលើផែនពសុធាភ្លាមមនុស្សម្នាជាច្រើនភ្ញាក់ឡើងរៀបចំទៅបំពេញការងារដូចសព្វមួយដង អ្នកខ្លះអាចក្រោកលឿនជាព្រះអាទិត្យរះទៅទៀតហើយរឿងទាំងអស់នេះបង្កើតបានជាទម្លាប់ពីមួយថ្ងៃទៅមួយថ្ងៃរបស់មនុស្ស។តាមការពិតជីវិតពិតជាសម្មាញណាស់ពួកយើងគ្រាន់តែក្រោកពីគេងបំពេញការងាររួចក៏គេងក្រោយពីបញ្ចប់ការងារ ហើយរឿងទាំងអស់នេះក្លាយទៅជារឿងធម្មតាដែលមិនសូវមាននរណាចាប់អារម្មណ៍ចំពោះវាឡើយ។
   លី ហុីសុឹង ត្រឡប់មកផ្ទះវិញនៅពេលព្រឹកគេក៏មិនភ្លេចទិញរបស់មកដាក់ក្នុងទូរទឹកកកជារៀងរាល់អាទិត្យម្ដង ព្រោះបើចាំភរិយារបស់គេប្រាកដណាស់បាននឹងបានញាំតែរបស់ផុតកំណត់ នាងរវល់ការងារខ្លាំងរហូតមិនដឹងថាថ្ងៃណាឆ្នាំណាទៅហើយនិយាយមួយម៉ាត់ឲ្យខ្លីទៅ ឆ្គួតនឹងការងារ ។ ហុីសុឹង បើកទូរទឹកកកធំរើរបស់ចេញពីក្នុងទូររួចក៏រៀបចំបន្លែផ្លែឈឺនឹងគ្រឿងទេសជាច្រើនដាក់ចូលទៅខាងក្នុងជំនួសងាយស្រួលពេករកមិនពិបាក។អ្នកកម្លោះសង្ហាគ្រប់សព្វមិនភ្លេចមើលទៅខាងលើថ្នើដែលដាក់សម្ភារៈក៏ដូចជាគ្រឿងទេសដូចជាអំបិល ស្ករ អ្វីទាំងនោះត្រូវប្ដូរថ្មីនឹងយកមកលៀងសម្អាតយ៉ាងមានរបៀបបំផុត។
   ហុីសុឹង ឃើញថាម៉ោង៧ទៅហើយមិនឃើញភរិយាចុះមកសោះគេមិនបានគិតច្រើនរួចក៏ត្រៀមអាហារពេលព្រឹកសម្រាប់គ្រប់គ្នា ម្យ៉ាងថ្ងៃនេះគេទំនេរមិនបានចូលក្រុមហ៊ុនទើបចំណាយពេលរៀបចំផ្ទះធ្វើម្ហូបឲ្យប្រពន្ធកំពូលសម្អប់បានញាំខ្លះ។តាមការពិតក្នុងចិត្តគេមិនចង់ធ្វើឲ្យនាងប៉ុន្មានទេគ្រាន់តែមិនចង់ឃើញនាងកាម្មង់អារហាគេមកញាំរាល់ថ្ងៃពេក។
  «មិនដឹងថាយកមកធ្វើប្រពន្ធឬយកមកធ្វើជាជំទាវក្នុងផ្ទះទេបើខ្ញុំបម្រើគ្រប់សព្វបែបនេះ?»អ្នកកម្លោះធ្វើជារអ៊ូមិនសមនឹងចរឹក ស្របពេលគ្នានោះដែល អ៊ែលឡា ក៏ចេញមកល្មមនាងស្លៀកខោខាវប៊យជើងធំពាក្យអាវសាច់ក្រណាត់ក្រាស់ ទម្លាក់សក់បូករួមជាមួយវែនតាកញ្ចក់នឹងមុខគ្មានmakeup ដើរសំដៅទៅរកគេទាំងជ្រួញចិញ្ចើម។
  «ចេះធ្វើម្ហូបដែរឬ?»អ៊ែលឡា ឈរនៅមាត់ទ្វាផ្ទះបាយសម្លឹងមើលសកម្មភាពគេទាំងសើច។
  «បើមិនចេះស្មានតែខ្ញុំអាចឈរធ្វើឲ្យនាងឃើញមែនទេ?»សំដីគេដូចមានអ្នកណាចាក់ ក ឆ្លើយគំរោះគំរើយដាក់នាងទើបធ្វើឲ្យអ្នកឈរស្ដាប់អត់មិនបាន។
  «សំដីអាក្រក់បែបនេះតើទើបប្រពន្ធស្អប់»
  «អ្នកណាថានាងស្អប់ខ្ញុំ?ខ្ញុំស្អប់នាងទើបត្រូវ»ហុីសុឹង លើកចិញ្ចើមឌឺដងដាក់ដៃគូរសន្ទានយ៉ាងគ្មានសុជីវធម៌ថានាងជាភ្ញៀវ
  «មាត់ឯងសមតែស្បែកជើងហោះ»អ៊ែលឡា គ្រឺតអត់មិនបានស្ទើតែសោះស្បែកជើងដែលកំពុងពាក់ទៅតប់កណ្ដាលមាត់ប្រុសម្នាក់នេះឲ្យសមនឹងចិត្ត។
  «ឆើស!កញ្ញាអ៊ែលឡា កុំរករឿងបានទេ?ទោះបីជាខ្ញុំនឹងប្រពន្ធខ្ញុំមិនត្រូវគ្នាក៏មិនអាចឈ្លោះគ្នាទាំងព្រឹកបែបនេះដែរ»ហុីសុឹង សើចបន្តិចមុននិងតបតខណៈដៃគេកំពុងតែមមាញឹកជាមួយអារហាដែលត្រៀម។
  «ចាំមើលខ្ញុំញ៉ុសញ៉ុកឲ្យឯងនិងយូរីបែកគ្នា»
  «ជួយដែរទេ?»
  «ប្រុសចង្រៃ!កុំតែយល់ថាជាប្ដីមិត្តកុំអីខ្ញុំសម្លាប់ឯងចោលត្រង់នេះមិនខាន»
  «ខ្លាចស្រាប់ហើយ»
  «មានអ្វីមែនទេ?»

🌼ល្បិចស្នេហ៍ភរិយាស្របច្បាប់🌼Where stories live. Discover now