ភាគទី១១:ល្បិច

21 1 0
                                    

    លោកស្រីឆយ និយាយយល់ព្រមទៅកាន់កូនប្រសារស្រីធ្វើឲ្យនាងនឹកត្រេកអរក្នុងចិត្ត។នាងមកទីនេះគោលបំណងគឺសុំជំនួយពីម្ដាយក្មេកដំបូងគាត់ហាក់មិនអើរពើអំពីអ្វីដែលនាងបានស្នើរសុំប៉ុន្តែខណៈនេះបែរជាយល់ព្រមភ្លាមៗធ្វើឲ្យនាងអរស្ទើហោះតែក៏មិនអាចបង្ហាញវាចេញមកក្រៅបានឡើយទើបបានត្រឹមតែសម្លឹងមើលមុខគាត់ដោយអំណរ។
  «បានហើយនាំគ្នាទៅសម្រាក់ទៅយប់ហើយ កុំរំខានប៉ាឯងឲ្យសោះ»ស្ត្រីចំណាស់បញ្ចប់សន្ទានដោយមិនភ្លេចងាក់ទៅប្រាប់កូនប្រុស។គាត់ចាកចេញឡើងទៅខាងលើដើម្បីសម្រាក់ដោយមានមេដោះដើរតាមពីក្រោយ ព្រោះលោកស្រីឆយមិនបានគេងបន្ទប់តែមួយជាមួយស្វាមីទៀតឡើយ។
  «មានរឿងអី?នាងនិយាយអ្វីជាមួយម៉ាក់?»ហ៊ីស៊ឹង ងាកមុខមករករឿងសួរនាំភរិយាដោយការសង្ស័យ នាងច្បាស់ជាមានល្បិចពុតត្បុតអ្វីមិនខានទើបមកដល់ទីនេះ មនុស្សដូចជា ជុង យូរី មិនព្រមខាតពេលដោយមិនបានអ្វីសោះនោះទេ។
  «លែង!រឿងអ្វីក៏មិនទាក់ទងជាមួយលោកដូចគ្នា»យូរី រមួលដៃចេញពីគេទាំងជ្រួញចិញ្ចើមដោយការឈឺចាប់ នាងធុញថប់ប្រុសម្នាក់នេះចូលចិត្តប្រើកម្លាំងដាក់នាងខ្លាំងណាស់ គេមិនចេះឈរនិយាយជាមួយនាងស្ងៀមៗម្ដងណាឡើយ។
  «ហឹស!និយាយចេញមកកុំធ្វើឲ្យខ្ញុំដឹងរឿងដោយខ្លួនឯង មនុស្សដូចជានាងពិបាកនឹងជឿថាគ្មានរឿងនៅពីក្រោយខ្នង»អ្នកកម្លោះមិនព្រមលែងគិតតែពីប្រឹងចាប់ច្របាច់ដៃនាងខ្លាំងលើសដើម នាងក្រមុំសម្លឹងមើលមុខគេដោយភពស្ងៀមស្ងាត់នាងហាក់គ្មានរឿងអ្វីត្រូវបកស្រាយចំពោះប្រុសដែលមានតែកំហឹងដាក់ខ្លួនដូចជាគេ?
  «...»
  «ខ្ញុំឲ្យនាងនិយាយ?»ហ៊ីស៊ឹង សម្លុតនាងតូចម៉ាល្មមឲ្យនាងភ្ញាក់ គេមហាសែនស្អប់អាក្រខ្សែភ្នែកធ្វើដូចអស់សង្ឃឹមដែលនាងបង្ហាញមកកាន់គេខ្លាំងណាស់ ស្អប់ដែលនាងរឹងទទឹងទាំងដែលហេតុការណ៍ខ្លះមិនសមឲ្យនាងរឹងមានៈ?
  «វាទាក់ទងជាមួយការងារខ្ញុំទោះបីខ្ញុំនិយាយក៏មិនប្រាកដថាលោកស្ដាប់ចូលនោះដែរ»យូរី ទម្លាក់ក្រខ្សែភ្នែកចុះជាមួយអារម្មណ៍អាក់អន់ចិត្តយ៉ាងចម្លែក គេស្អប់នាងប៉ុណ្ណា?នាងក៏ចង់ឲ្យគេដឹងថានាងស្អប់គេប៉ុណ្នឹងដូចគ្នា។
  «ស្រីពុតត្បុតរឿងអ្វីបន្តិចក៏ចាំតែរកជំនួយពីអ្នកដទៃ»
  «លី ហ៊ីស៊ឹង?»យូរី ស្ដាប់ស្ដីគេស្ទើតែមិនចូលត្រចៀកនាងហៅឈ្មោះគេពេញដោយការហួសចិត្តមិននឹកស្មានថាគេមើលងាយនាងដោយសម្ដីមិនសាកសមឲ្យមនុស្សប្រុសដូចជាគេនិយាយចេញមក?នាងក្រមុំសម្លឹងមើលមុខគេជាមួយកែវភ្នែកក្រហមក្រហាយភ្នែកកលរកយំចេញមកព្រោះតែភាពឆ្អែតចិត្តលើសពីការរៀបរាប់។
  «យ៉ាងមិច?ឬវាមិនពិត?»គេដឹងថាសំដីអម្បាញ់មិញរៀងធ្ងន់បន្តិចប៉ុន្តែក៏មិនស្ដាយក្រោយដែលនិយាយវាចេញមកដាក់នាង អ្នកកម្លោះប្រលែងដៃចេញពីដៃតូច គេបានឃើញស្នាមនៅលើកដៃនាងពេញៗវាឡើងក្រហមជាំដោយសារតែកម្លាំងច្របាច់តែហេតុអ្វីត្រូវខ្វល់ព្រោះវាជាអ្វីដែលគេចង់ធ្វើដាក់នាងស្រាប់ហើយ?
  «លោកយូទៅកាន់តែគ្មានហេតុផល»នាងក្រមុំបែរខ្លួនបម្រុងចាកចេញព្រោះនាងក៏មិនចង់នៅទីនេះគេងជិតមនុស្សប្រុសដែលគេមិនសូម្បីតែឲ្យតម្លៃនាង។គេជាមនុស្សតែម្នាក់ដែលធ្វើឲ្យនាងច្របូកច្របល់គ្មានហេតុផលគ្មានត្រង់ណាដែលនាងចុះញ៉មឬឱនក្បាលឲ្យគេជាដាច់ខាត។
  «ខ្ញុំគ្មានហេតុផល?មកពីនាងដូចគ្នា»
  «លី ហ៊ីស៊ឹង មានពេលណាម្ដងដែលលោកគិតអំពីកំហុសខ្លួនឯងដែរទេ?លោកតែងតែលើកដាក់ថាវាជាកំហុសខ្ញុំកំហុសអ្នកនេះកំហុសអ្នកនោះប៉ុន្តែលោកមិនដែលមើលឃើញពីកំហុសខ្លួនឯងឡើយ លោកមិនដែលគិតថាអ្វីដែលលោកធ្វើលោកនិយាយវាកើតចេញពីខួរក្បាលរបស់លោកនោះទេ»បញ្ចប់ប្រយោគដោយមិនងាកមើលមុខគេនាងចាកចេញពីភូមិគ្រឹះលីដោយមិនបានសម្រាក់នៅទីនេះតាមសំដីរបស់ម្ដាយក្មេក នាងមកទីនេះក្នុងគោលបំណងអ្វីតាំងពីដើមឡើយនាងដឹងច្បាស់ ហើយក៏យល់ដូចគ្នាថាវាជាកំហុសមួយពេលប៉ុន្តែព្រហ្មលិខិតមិនអាចឲ្យនាងជ្រើសរើសផ្លូវមួយគ្រានោះបានច្រើនដូចគ្នា ក៏មិនមានពេលណាដែលនាងមិនបន្ទោសខ្លួនឯង ប៉ុន្តែចាប់ពីពេលនេះទៅនាងឈប់ល្ងង់យករឿងអតីតកាលលើកដាក់ថាជាកំហុសស្របពេលដែលគេមិនដែលមើលឃើញថាខ្លួនគេក៏មានចំណែកខុស។
  «ពុទ្ធោ អើយ!ជុង យូរី»ហ៉ីស៊ឹង កើតចិត្តក្ដៅក្រហាយឡើងមកគេមិនអាចធ្វើអ្វីនាងបាននិយាយបញ្ឈឺឌឺដងឲ្យនាងទ្រាំមិនបាន តែវាបែរជាគេទៅវិញដែលទ្រាំមិនបាន?
  «ហ៊ីស៊ឹង ទៅនិយាយជាមួយម៉ាក់បន្តិច»អ្នកស្រីឆយ សម្លឹងមើលសកម្មភាពពួកគេពីខាងលើមកជាយូទើបហៅកូនប្រុសទៅនិយាយគ្នានៅក្នុងបន្ទប់សៀវភៅទាំងយប់។
  «ម៉ាក់?»អ្នកកម្លោះហាក់ស្រឡាំងកាំង មានន័យថាអ្វីដែលគេបានធ្វើនឹងនិយាយម្ដាយរបស់គេបានឃើញ?
  «ឲ្យឆាប់ឡើងអ្នកប្រុសតូច»មេដោះហៅបន្ទោជាការដាស់តឿនព្រោះអ្នកស្រីឆយ អ៊ីនហា ទៅចាំក្នុងបន្ទប់ជាស្រេច។
  ====
   ក្រោយចាកចេញពីភូមិគ្រឹះលី យូរី បើកឡានតម្រង់ទៅកន្លែងមួយ។ទឹកមុខស្មើរធេងគ្មាននរណាម្នាល់អាចទាយដឹងថាចិត្តរបស់នាងបែបណាឡើយ?
  ងឺត/
  ឡានចតនៅអគារដង្គល់ធាតុនឹងឈ្មោះមនុស្សដែលស្លាប់ នាងក្រមុំចុះពីលើឡានដើរចូលទៅខាងក្នុង ម្យ៉ាងមិនទាន់យប់ជ្រៅទើបនៅទីនេះមិនទាន់បិទ។យូរីដើរតម្រង់ទៅរកធាតុរបស់ អ៊ែលឡា ជាមួយភាពក្រៀមស្រពោនទឹកមុខស្លេកស្លាំងព្រោះតែភាពនឿយហត់។
  «អ៊ែល!ឯងមិនប្រកាន់ទេឬ?ប្រសិនបើខ្ញុំមករកឯងពេលយប់បែបនេះ?ឯងចាកចេញទៅខ្ញុំក៏លែងសល់នរណាដូចគ្នា ខ្ញុំមិនហ៊ានត្រឡប់ទៅផ្ទះឡើយគ្រប់គ្នានឹងបារម្ភឯងក៏ដូចគ្នា»នាងតូចនិយាយខ្សឹបៗសម្លឹងមើលរូបថតនារីវ័យក្មេងអាយុខ្លីដែលញញឹមពពេញដោយភាពរីករាយ។
  «ខ្ញុំតែងតែមានភាពភ័យខ្លាចគ្រប់ពេលប៉ុន្តែគ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីឯង ខ្ញុំធ្លាប់គិតហើយក៏ខ្លាចណាស់ថាបើឯងចាកចេញទៅដូចពេលនេះគ្រប់ពេលដែលមានផលវិបាកតើមានអ្នកណាចាំកំដរខ្ញុំ?ខ្ញុំពិបាកក្នុងការបង្កើតមិត្តភាពជាមួយមនុស្សជុំវិញខ្លួន ឯងក៏ដឹងថាខ្ញុំមិនអាចទុកចិត្តនរណាម្នាក់ក្រៅពីឯងនឹងខ្លួនខ្ញុំ»
  «អ៊ែល!ខ្ញុំដឹងថាឯងស្ដាប់ឮពេលខ្លះខ្ញុំក៏ចង់សាកល្បងដូចជាឯងដែរចង់ចាកចេញពពេញទៅដោយភាពរីករាយតែមនុស្សដូចខ្ញុំកម្មក្រាស់ណាស់ទើបព្រះចង់ឲ្យខ្ញុំបន្តរស់នៅជាមួយជីវិតដោយគ្មានការចាំបាច់ អ៊ែល ខ្ញុំចង់ចួបឯងខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងជួបជុំម្ដងទៀត ខ្ញុំនឹកឯងណាស់សម្លាញ់ ខ្ញុំលាហើយស្អែកខ្ញុំនឹងមកម្ដងទៀត»យូរី ឱនគោរពមិត្តបន្តិចរួចចាកចេញទៅដោយទាំងចំហាយនៃភាពសោកសៅ មនុស្សស្រីដ៏ពូកែត្រូវរស់នៅដោយភាពឯការបំផុត លែងមានអ្នកយល់ចិត្តនាងទៀតហើយចាប់តាំងពីថ្ងៃដែលស្រីម្នាក់នោះចាកចេញទៅ ស្រីម្នាក់ដែលមានឈ្មោះថាមិត្តសម្លាញ់ធំឡើងជាមួយគ្នាតែបែរជាត្រូវមានម្នាក់ចាកចេញ។
  

🌼ល្បិចស្នេហ៍ភរិយាស្របច្បាប់🌼Where stories live. Discover now