-Ep 01-

278 18 1
                                    

Perth as Ray (រេយ៍)
Chimon as Faren (ហ្វារេន)

          Faren's POV:
     ខ្ញុំធំធាត់ឡើងជាមួយនិងអាវុធប្រឡាក់ដោយឈាម ខ្ញុំត្រូវបានគេចិញ្ចឹមឲ្យក្លាយជាឃាតករតាំងពីក្មេង កុមារភាពរបស់ខ្ញុំពោរពេញទៅដោយភាពអួរអាប់ តែខ្ញុំក៏មិនអាចធ្វើអ្វីបានក្រៅពីធ្វើតាមអ្វីដែលម្ចាស់កំណត់ទុក។ ខ្ញុំឈ្មោះ Faren អាយុ 21 ឆ្នាំ ជាឃាតករលាក់មុខដៃឯករបស់ Gang Golden Eagle ការងាររបស់ខ្ញុំគ្មានច្រើនអីណាស់ណាទេ ក្រៅពីបន្លំខ្លួនចូលឆ្មក់ជីវិតសត្រូវតាមម្ចាស់បញ្ជា តែពេលខ្លះអាចនឹងពិបាកបន្តិចព្រោះខ្ញុំក៏ចេះភ្លាត់ភ្លាំងមួយគ្រាៗដែរ តែគ្មានជាបញ្ហាអ្វីធំដុំឡើយការងារខ្ញុំនៅតែរលូនជាធម្មតា។ ចៅហ្វាយរបស់ខ្ញុំឈ្មោះ Ray អាយុរបស់គាត់ច្រើនជាងខ្ញុំដល់ទៅ 10 ឆ្នាំ តែគាត់មើលទៅសង្ហា រឹងមាំជាងក្មេងៗជំទង់ៗទៅទៀត។ខ្ញុំហៅគាត់ថាអ្នកប្រុស ពេលនៅជាមួយគាត់ខ្ញុំធ្វើខ្លួនដូចជាក្មេង 3 ខួបអញ្ចឹង អាចថាខ្លួនឯងក្លាយជាកូនចៅសំណព្វចិត្តគាត់ហើយក៏ថាបាន។
          End of POV

«ហ្វារេន!» ស្រីស្រស់ម៉ូកាដើរមករកហ្វារេន ព្រមជាមួយទឹកមុខតានតឹង។

«បាទ»ហ្វារេនងាកទៅឆ្លើយជាមួយកែវភ្នែកភ្លឺថ្លាមូលក្រឡង់របស់គេ។

«អ្នកប្រុសឲ្យទៅជួប»ម៉ូកាប្រាប់ដោយសម្លេងគ្រោតគ្រាត ព្រោះនាងមិនសូវពេញចិត្តនឹងហ្វារេនប៉ុន្មានទេ នាងធ្លាប់សារភាពអារម្មណ៍ស្នេហាដែលនាងមានមកលើគេ តែគេជា Gây !

នាយតូចគោះទ្វារពីរទៅបីដងសិន ទម្រាំតែទទួលបានការអនុញ្ញាតពីម្ចាស់បន្ទប់ ទើបគេបើកទ្វារដើរសម្ដៅទៅខាងក្នុង។បុរសម្នាក់រាងខ្ពស់ស្រឡះកំពុងតែឈរនៅវេរ៉ងដាជក់បារីបែរខ្នងមករកហ្វារេនដែលកំពុងដើរទៅរកគេ។

«អ្នកប្រុស ហៅខ្ញុំមកមានការអ្វីមែនទេ?»សម្លេងតូចឆ្មា សួរសំណួរទៅកាន់បុរសម្នាក់ទៀតដែលកំពុងបែរមុខយឺតៗមករកគេ ជាមួយនឹងក្លិនបារីឈួលពេញខ្យល់ដង្ហើមរបស់គេ។

Faren's POV

គាត់ដើរមករកខ្ញុំយឺតៗព្រមជាមួយស្នាមញញឹមនៅលើផ្ទៃមុខស្រស់សង្ហារបស់គាត់។រេយ៍បោះចោលកន្ទុយបារីទៅក្នុងចានបារីហើយស្ទុះស្ទារមកអោបចង្កេះរបស់ខ្ញុំទាញផ្អឹបរាងកាយដ៏តូចស្រឡូនរបស់ខ្ញុំទៅអឹបនឹងខ្លួនរបស់គាត់។កម្ពស់កំពររបស់ខ្ញុំបានត្រឹមទ្រូងរបស់គាត់ប៉ុណ្ណោះ មិនមែនខ្ញុំទាបទេតែមកពីគាត់ខ្ពស់ពេក ខ្ញុំក៏មិនមែនរាងតូចអីណាស់ណាគ្រាន់តែថាសាច់ដុំគាត់ធំៗជាង ធ្វើឲ្យពេលពួកយើងនៅជាមួយគ្នា ខ្ញុំដូចជាងកូនក្មេង 3 ខួបអញ្ចឹង។

Lovely K🔪ller//PerthChimonWhere stories live. Discover now