-EP 03-🔞

116 9 4
                                    

     Note:
+Perth = Ray (រេយ៍)
+Chimon = Faren (ហ្វារេន)

     «ងរទៀតហើយ?»រេយ៍សន្សឹមៗចូលទៅក្បែរហ្វារេនតែក៏ត្រូវនាយតូចរុញគេចេញវិញ។

     «ខ្ញុំចង់ទៅដែរ»ហ្វារេនអង្គុយត្រង់ខ្លួនភ្លឹងរងចាំចម្លើយ គេធ្លាប់សុំទៅជាមួយច្រើនលើកច្រើនសារដែរហើយតែក៏ត្រូវរេយ៍បដិសេធរហូត។

«ទៅមិនបានទេទីនោះគ្រោះថ្នាក់ណាស់»រេយ៍ព្យាយាមពន្យល់ប្រាប់គេគ្រប់រឿងទីនោះជាទឹកដីអ៊ីតាលី សុទ្ធតែពួកម៉ាហ្វៀសង្គមងងឹតជុំទិស ជីវិតរបស់គេនៅទីនេះរស់នៅដើម្បីគេចពីគ្រាប់កាំភ្លើង និងអាវុធប្រហារ អាចរស់ត្រឡប់មកដល់ស្រុកថៃវិញចាត់ទុកថាបុណ្យាវាសនាខ្ពស់ហើយ។

«ខ្ញុំក៏អាចការពារខ្លួនបានឲ្យខ្ញុំទៅដែរទៅណា៎»ហ្វារេនព្រិចភ្នែកភ្លឹសៗដាក់នាយ ខំចំណាយទុនប៉ុណ្ណឹងហើយបើមិនចិត្តទន់ទៀតមិនដឹងនិយាយយ៉ាងមិចទេ

«ចប់ Term ចាំទៅ យើងអនុញ្ញាត»ទីបំផុតហ្វារេនក៏បានទៅធ្វើការនៅអ៊ីតាលីជាមួយចៅហ្វាយនាយហើយ មិនប៉ុន្មានថ្ងៃទៀតទេក៏ចប់ឆមាសសិក្សាហើយ គេមានពេលសម្រាកដល់ទៅជិតមួយខែឯណោះ។

«មែនក៏អី? អរគុណហ៊ារេយ៍»រាងតូចបែរជាលោតទៅអោបនាយយ៉ាងណែន ជាមួយនឹងស្នាមញញឹមសប្បាយត្រេកអរក្នុងចិត្ត នេះជាលើកទីមួយហើយដែលគេមានឱកាសបានទៅក្រៅប្រទេសបែបនេះ។

«ឯណារង្វាន់?»ណេះ! ថាហើយមានទៅត្រូវមានមក ខំអនុញ្ញាតឲ្យទៅអ៊ីតាលូជាមួយប៉ុណ្ណឹងហើយគួរតែបានសាគុណមកវិញខ្លះ

«អាវ៎?ហេតុអី?»ហ្វារេន ចងចិញ្ចើមឆ្ងល់ភ្លាមៗសួរភ្លាមៗ ហេតុអីគេត្រូវឲ្យរង្វាន់ទៅនាយវិញដែរ!

«ក៏យើងឲ្យឯងទៅជាមួយលុយគ្រប់បាតគ្រប់សេនយើងជាអ្នកចំណាយឲ្យទាំងអស់ រៀបចំឲ្យឯងគ្រប់សព្វបែបយ៉ាងមិនគិតចង់តបស្នងយើងខ្លះទេឬ?»ម្ដងនេះរេយ៍ជាអ្នកងក់ងរម្ដង សមហើយគេផ្ដល់ឲ្យគ្រប់យ៉ាង គួរតែបានសំណងមកវិញខ្លះយ៉ាងហោចណាស់បានថើបមួយខ្សឺតក៏ត្រជាក់ចិត្តដែរ។

«ចាស់ហើយកិកកុកច្រើនម្ល៉េះ»ហ្វារេនឈរគិតមួយសន្ទុះ គិតរកថាគួរឲ្យរង្វាន់នាយបែបណាឲ្យគេពេញចិត្ត

Lovely K🔪ller//PerthChimonWhere stories live. Discover now