-EP 02-

117 13 1
                                    

Faren's POV

ខ្ញុំទទួលបានការងារថ្មីភ្លាមក៏មិនបង្អង់ពេលយូរឡើយ ព្រោះគោលដៅនោះនៅក្នុងសាលារៀនដែលខ្ញុំកំពុងរៀនស្រាប់។បុរសម្នាក់នោះគឺជាកូនប្រុសរបស់នាយកសាលានេះ ហើយឪពុករបស់គេគឺជាសត្រូវក្នុងជួរជំនួញជាមួយនឹងចៅហ្វាយរបស់ខ្ញុំ ចំណែកអាម្នាក់ហ្នឹងក៏មិនសូវត្រូវគ្នាជាមួយខ្ញុំស្រាប់ ទោះជាវាស្លាប់ក៏ខ្ញុំមិនស្ដាយដែរ។

ខ្ញុំដើរតាមវាទៅខាងក្រោយសាលាដែលមានឃ្លាំងចាស់មួយត្រូវបានគេបោះបង់ចោល អាចោលម្សៀតនេះវាចាប់សិស្សសាលាស្រីៗមករំលោភបំពេញចំណង់របស់វា មនុស្សអាក្រក់ដូចជាវាងាប់ទៅក៏គ្មាននាក់នឹកនាដែរ។ខ្ញុំលបមើលតាមប្រហោងបង្អួចវាបានវាយសិស្សស្រីម្នាក់នោះ ហើយយកស្រោមជើងមកញុកមាត់នាងកុំឲ្យស្រែកទៀតផង។ ដំបូងខ្ញុំគិតថាគ្រាន់តែតាមដានវាសិនហើយចាំអនុវត្តតាមផែនការ តែមើលទៅខ្ញុំមិនអាចឈរមើលវាធ្វើបាបមនុស្សស្រីបានឡើយទលបយកស្រោមមុខមកពាក់ លូកដៃយកកូនកាំបិតចេញពីក្នុងកាបូបរួចចូលទៅវាយប្រហារវាពីក្រោយខ្នងស្ងាត់ៗ។

ឈឹប.... ខ្ញុំយកកាំបិតចាក់កញ្ចឹង ក វាពីក្រោយឈាមរបស់វាបាញ់ឆ្ងាចមកប្រឡាក់លើអាវសិស្សសាលាពណ៌សររបស់ខ្ញុំ។ស្រីម្នាក់នោះក្រោយឃើញរូបភាពបែបនេះស្ដែងៗពេកក៏សន្លប់បាត់។

«អូយ៎!ឯងជាអ្នកណា?»ខ្ញុំមិនបានខ្វាយខ្វល់ពីសំណួររបស់វាឡើយ កាំបិតប្រឡាក់ឈាមដែលនៅនឹងដៃស្រាប់ត្រូវបានខ្ញុំយកមកចាក់នៅលើផ្ទៃមុខរបស់វាជាច្រើនដងរហូតដល់វាស្លាប់។

ខ្ញុំបានទៅឆែកមើលសិស្សស្រីនោះម្ដងតាមពិតនាងមិនបានសន្លប់ទេ គឺនាងបានខាំអណ្ដាតខ្លួនឯងរហូតដល់ស្លាប់។ខ្ញុំបានត្រឹមតែអាណិតនិងសុំទោសនាងដែលជួយមិនទាន់ពេលហើយក៏យកអាវក្រៅមកពាក់ពីលើដើម្បីកុំឲ្យគេឃើញឈាមដែលប្រឡាក់នោះ រួចទូរស័ព្ទទៅកាន់អ្នកបើកឡានឲ្យមកយកគេនៅទ្វារក្រោយរបស់សាលា។

មកដល់ផ្ទះវិញខ្ញុំប្រញាប់ស្ទុះស្ទារទៅងូតទឹកឲ្យជ្រះក្លិនឆ្អាបនៃឈាមដែលប្រឡាក់ខ្លួន ទើបដើរទៅកាន់បន្ទប់របស់រេយ៍ដើម្បីរាយការពីការងារដែលបានធ្វើរួច។

Ray's POV

ខ្ញុំសម្លឹងមើលជើងស្រឡូនដែលកំពុងតែដើរមករកខ្ញុំនៅលើតុធ្វើការ ហ្វារេនទើបតែងូតទឹករួចស្លៀកពាក់អាវយឺតខោខ្លី ព្រមជាមួយក្លិនខ្លួនក្រអូបៗភាយក្លិនមកតាំងតែពីដើរដល់មាត់ទ្វារមកម្ល៉េះ។

«អ្នកប្រុស!»ខ្ញុំទាញហ្វារេនឲ្យមកអង្គុយលើភ្លៅរបស់ខ្ញុំ ខ្លួនប្រាណរបស់គេស្រាលស្កើកដូចសំឡី សាច់ សរស្គុស ចង្កេះនិងដៃជើងតូចៗរបស់គេធ្វើឲ្យខ្ញុំហាមខ្លួនឯងមិនបាន។

«ហឺ មានការអី?»ខ្ញុំសួរទៅអ្នកអង្គុយលើភ្លៅ មុខរបស់យើងជិតគ្នាសឹងតែប៉ះគ្នាទៅហើយ ខ្ញុំអាចលឺដល់សម្លេងបេះដូងរបស់លោតញាប់ៗរបស់ហ្វារេនបានយ៉ាងច្បាស់ទៀតផង។

«ការងារនោះខ្ញុំធ្វើរួចហើយ ក៏មិនចាំបាច់បារម្ភដែរវាគ្មានបញ្ហាដល់ពួកយើងជាដាច់ខាត»ហ្វារេនបានរៀបរាប់រឿងកើតឡើងនៅថ្ងៃនេះឲ្យខ្ញុំស្ដាប់ដើម្បីកុំឲ្យខ្ញុំខឹងដែលគេធ្វើខុសផែនការ តែផ្ទុយពីនោះខ្ញុំមិនបានខឹងនោះទេថែមទាំងសរសើរពីស្នាដៃការងាររបស់គេថែមទៀត។

«ការងារល្អបែបនេះគួរតែមានរង្វាន់ឲ្យ»ខ្ញុំញញឹមហើយអោនទៅថើប ក ហ្វារេនតិចៗ ដៃម្ខាងក្រសោបចង្កេះរបស់គេហើយម្ខាងទៀតក៏លូកទៅបើកថតតុយកប្រអប់ទូរស័ព្ទឲ្យទៅហ្វារេន។

«អរគុណហ៊ារេយ៍»ហ្វារេនទទួលទូរស័ព្ទពីខ្ញុំដោយក្ដីសប្បាយចិត្តជាខ្លាំង បង្ហាញតាមទឹកមុខរបស់គេ។ខ្ញុំញញឹមមើលភាពគួរឲ្យស្រលាញ់របស់ហ្វារេនព្រមជាមួយនឹងសព្វនាមដែលគេបានហៅខ្ញុំមុននេះ។

«ជក់បារីទៀតហើយ?»ហ្វារេនក្រឡេកឃើញចានដាក់កន្ទុយបារីនៅកៀនតុ ហើយបារីទាំងនោះនៅមានរងើកភ្លើងតិចៗនៅឡើយ។

«ក៏យើងស្ត្រេស យើងត្រូវការជក់ខ្លះអញ្ចឹងហើយ»
«មាត់ខ្ញុំមានមិនថើប ទៅជក់ស្អីបារីហ្នឹងស្អុយក៏ស្អុយ ហាងក៏ហាង»ហ្វារេនប្ដូរអារម្មណ៍មួយរំពេចលឿនជាងអាកាសធាតុទៅទៀត គេងើបចេញពីលើភ្លៅរបស់ខ្ញុំហើយដើរទៅអង្គុយនៅលើគ្រែគេង បើកប្រអប់ទូរស័ព្ទធ្វើមិនដឹង។

«ពីរ បីថ្ងៃទៀតយើងទៅអ៊ីតាលីវិញហើយ»
«ទៅទៀតហើយ ទើបតែមកបានមួយអាទិត្យហ្នឹង?»ហ្វារេននិយាយបែបងក់ងរ តាមពិតខ្ញុំក៏មិនចង់ឡើងចុះៗដូចអំពិលអំពែកបែបនេះដែរ តែវាជាការងារហើយនៅអ៊ីតាលីគឺរវល់ជាងនៅទីនេះ។

To be continued____
ហ្វារេនញិកញក់ដាក់រេយ៍ហា៎កូន សង្ស័យណាស់!🤭

Lovely K🔪ller//PerthChimonWhere stories live. Discover now