Chapter 1

2.4K 103 8
                                    


ភាគទី១ (ផ្តើមសាច់រឿង)

កម្មពិធី ដេញថ្លៃពេជ្រ ដ៏ធំល្បីល្បាញរបស់ក្រុមហ៊ុន ឡាវេននឺ មានមនុស្សចូលរួមជាច្រើនកុះករ ប្រជុំដោយអ្នកមានមហាសេដ្ឋី អ្នកអភិជនជាន់ខ្ពស់ មានតារាបង្ហាញម៉ូតល្បីៗលំដាប់ជួរមុខជាតិនិងអន្តជាតិ ចូលរួមជាច្រើន កម្មវិធីទាំងមូលប្រព្រឹត្តិនៅលើកាប៉ាល់ធំមហាសាលនឹងសម្បូរបែប មានអ្នកកាសែតជាច្រើន
ថតចាំងចាច ។

ការបង្ហាញជាលើកចុងក្រោយ គឺត្បូងពេជ្រ ភីងស្តា តម្លៃជាង៧០លានដុល្លា ត្រូវដេញថ្លៃ បានលើលោក ស៊ុងហ៊ូន ក្លរា៉នៀឡាវេន័រម៉ាកឃ័រ ជាអ្នកជំនួញខាងអចលនទ្រព្យល្បីល្បាញនឹងជំនួញលាក់មុខជាម៉ាហ្វៀម្ចាស់បនល្បែងធំៗជាច្រើនកន្លែង មានទ្រព្យសម្បត្តិចាយមួយជាតិក៏មិនអស់ ជាអ្នកមានអំណាចឈាមត្រជាក់ បុរសរាងខ្ពស់មាំគ្រងឈុតក្រហ្សេមានមនុស្សជំនិតឈុតខ្មៅពីនាក់ឈរអមសងខាងទឹកមុខអង្គអាច ។
ក្រោយចប់កម្មវិធីដ៏សែនធុញថប់ ស៊ុងហ៊ូន ក្លរា៉នៀឡាវេន័រម៉ាកឃ័រ បានទៅឈរមើលមហាសមុទ្រធំធេងក្នុងពេលរាត្រី បុរសមុខស្មើរកែវភ្នែកត្រជាក់ស្រិបគួរអោយកោតខ្លាច បានដាក់ចិត្តសម្លឹងទៅកាន់កន្លែងមនុស្សម្នាជួបជុំកាន់កែវស្រាគ្រប់ដៃមានតារាបង្ហាញម៉ូតស្រី
ស្អាតៗជាទីទាក់ទាញភ្នែកសាតានកម្លោះ វ័យ៣២ឆ្នាំ
បទពិសោធន៍ជោគជាំ មានស្រីៗជាច្រើនចង់ចូលក្បែរ តែបានត្រឹមជាគូរបណ្តើរបណ្តោះអាសន្ននឹងជាការសប្បាយមួយពេលតែប៉ុណ្ណោះ ។

រំពេចនោះ...
បុរសភ្នែកធ្លាក់ម្នាក់បានដើរបុកម៉ាហ្វៀកម្លោះពេញទំហឹង ក្រុមអង្គរក្សក៏បានស្ទុះមកត្រូវអ្នកជាចាហ្វាយលើកដៃហាម ព្រោះមិនមានអ្វីធំដំគ្រាន់តែជាមនុស្សដើរមិនត្រង់ផ្លូវម្នាក់តែប៉ុណ្ណោះ ។

ឆាច់!...

កែវស្រាក្រហមបានជះចំកណ្តាលមុខ ស៊ុងហ៊ូន ដោយស្នាដៃ
បុរសមាឌតូចល្អិតក្នុងឈុតពណ៍សរឹបរាងបបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅ សក់ង់ពណ៌ខ្មៅរលោងស្រិល ក្នុងទឹកមុខឆ្មើងឆ្មៃ
''មនុស្សរោគចិត្ត! លោកបន្លំលូកលាន់ខ្ញុំមែនទេ មិចក៏នៅទីនេះមានមនុស្សធន់ទាបបែបនេះចូលមកបាន?'' រាងតូចបង្ហាញ
អាកប្បកិរិយាកាចឆ្នាស់ មិនបានមើលអោយច្បាស់ថានេះជាអ្នកណាមុននិងតិះដៀល ។
ស៊ុងហ៊ូន ជ្រួញចិញ្ចើម តាមពិតទៅអម្បាញមិញពេលប្រុសស្រវឹងនោះបុក រាងតូចល្អិតរូបស្រស់ ដើរមកឈរនិយាយគ្នានៅក្បែរនេះល្មម កម្លាំងបុកខ្លាំងដែរក៏ជ្រុលដៃទៅប៉ះគូទ បន្តិច រាងតូចងាកមកខ្វាប់ ជះស្រាមកភ្លាមៗ ដោយមិនសួរហេតុផល ។
អង្គរក្ស ប្រញ៉ាប់ចូលមកបាំងរងហាមមិនអោយអ្នកកាសែតថតក្នុងហេតុការណ៍ ប្រទាក់ភ្នែកគ្នា ដោយប្រាប់ថាគ្រាន់តែរឿង
យល់ច្រឡំបន្តិចបន្តួច នាយអង្គរក្ស អាលិច បានប្រញ៉ាប់ហុច
ក្រដាសជូតមុខអោយចាហ្វាយរបស់ខ្លួនដែរកំពុងមានកែវភ្នែក
ពណ៌ក្រហមដូចចចកព្រៃ តែមិននិយាយអ្វីក៏ដើរគេចចេញជាមួយអង្គរក្សម្នាក់ទៀត ដើរចេញដោយភាពអង្គអាចទឹកមុខញញឹមគួរអោយខ្លាច មនុស្សជំនិត សាន់ តាមបោសជូតអាវអោយ ។
''សុំទោស! អ្នកប្រុសមានការយល់ច្រឡំហើយមុននេះចាហ្វាយខ្ញុំគ្មានចេតនាទេ ដោយសារមានមនុស្សស្រវឹងម្នាក់បានដើរជ្រុលទៅបុកលោកទើបវាស់ដៃទៅប៉ះអ្នកប្រុសដែរដើរមកល្មម'' មនុស្សជំនិតឈុតខ្មៅមាឌធំខ្ពស់ អាលិចបានបកស្រាយទៅកាន់រាងតូចដែរឈរធ្វើមុខមាំមើលទៅកាន់បុរសដែរបានដើរចេញទៅដោយខ្សែរភ្នែករឹងមុតថ្លា
''ខ្ញុំត្រូវការពាក្យសុំទោសអោយគេមកសុំទោសខ្ញុំដោយផ្ទាល់ ស្តាប់បានទេ?''
''ខ្ញុំថាកុំអោយមានរឿងវែងឆ្ងាយអីបាទអ្នកប្រុស ត្រូវការថ្លៃសងជំងឺចិត្តប៉ុន្មានក៏បានខ្ញុំរីករាយនឹងតបស្នង'' នាយអង្គរក្សសម្រួលដោយទឹកមុខមុឺងម៉ាត់ រាងតូចបង្ហាញកែវភ្នែកមិនពេញចិត្តជាខ្លាំងតែមិននិយាយអីក៏ដើរគេចចេញទៅ បង្ហាញចង្កេះតូចច្រឡឹងអាវរឹបរាងចង្កេះមួយក្តាប់មើលទៅគួរជាទីទាក់ទាញភ្នែកបុរសៗ ។

បណ្តូលចិត្តម៉ាហ្វៀ||SUNSUN||                          (Khmer)Where stories live. Discover now