Chapter 9

614 51 3
                                    

#រឿង_បណ្តូលចិត្តម៉ាហ្វៀ

ទីត!ទីត!…
   ១សប្តាហ៍កន្លងផុតទៅ សម្លេងសុីផ្លេឡានធ្វើអោយ
ស៊ូនូ ភ្ញាក់ក្រឡេកទៅមើលឡានមួយគ្រឿងដែរឈប់ចតមើលមិនឃើញថាជាអ្នកណានៅខាងក្នុង កញ្ចក់ឡានក៏បានបើកបង្ហាញផ្ទៃមុខស្មើរចេសពាក់វែនតាខ្មៅ ស៊ូនូ ឈរធ្វើឆ្មើងឆ្មៃសម្លឹងមុខអ្នកនៅក្នុងឡានដែរកំពុងអង្គុយក្រអឺតខ្លួនមាំទាំ គេទើបតែចុះពីខុនដូររបស់អ្នកចាត់ការគោលបំណងចង់ទៅមើលសាលារៀននៅថ្ងៃនេះព្រោះជិតដល់ថ្ងៃចូលរៀនទៅហើយ រាងតូចសុំប្រើជីវិតបែបសាមញ្ញ័មិនមានអង្គរក្សឬអ្នកបើកឡាននោះទេជាអ្វីដែរគេចូលចិត្តកន្លងមក តែមនុស្សខ្លះក៏ចេះតែបញ្ជូនមនុស្សតាមការពារដោយសម្ងាត់មិនព្រមឈប់ ។
   ‘’ឡាននិងយ៉ាងមិចទើបមកចតឃាំងឡានរបស់ខ្ញុំ?’’
   ‘’អញ្ជើញឡើងឡានអ្នកប្រុសតូច’’ មនុស្សក្រោមបង្គាប់ក៏ចុះមកបើកទ្វាឡានអោយចូលទៅកាន់កៅអីខាងក្រោយជិតចាហ្វាយរបស់ខ្លួន ស៊ូនូនៅតែបន្តភាពឆ្មើងឆ្មៃឈរឱបដៃ
សម្លក់មិនឈប់…
   ‘’អ្នកប្រុសតូចសូមអញ្ជើញ ខ្លាចថាហួសម៉ោងទៅកាន់សាលារៀន’’
   ‘’មានន័យថាមិច?’’
   ‘’ចាហ្វាយជាអាណាព្យាបាលរបស់អ្នកប្រុសតូចចឹងហើយទើបថ្ងៃនេះចាហ្វាយមកទទួលដោយផ្ទាល់ទាន’’ លឺដូច្នេះ ស៊ូនូ ក៏ប្រញ៉ាប់ចូលក្នុងឡានរបស់គេយ៉ាងលឿនខុសពីការព្រៀងទុក ព្រោះរាងតូចចង់បានចម្លើយ ចូលទៅដល់ក៏អង្គុយសម្លក់ម្ចាស់វែនតាខ្មៅដែរធ្វើជាមិនចាប់អារម្មណ៍វត្តមានរបស់គេនៅក្បែរខ្លួន
   ‘’ឆ្លើយភ្លាមមិចក៏ជាលោក?’’
   ‘’យ៉ាងមិចក្មេងតូច?’’ ក្រោយស្ងៀមស្ងាត់ស៊ុងហ៊ូន ក៏បន្លឺសម្លេងសោះកក្រោះចេញមកដោយនិយាយមិនព្រមបែរមុខមកមើលរាងតូចនោះទេ ។
   ‘’នែ៎ពូ!!!…’’ ស៊ូនូ ក៏ចាប់កញ្ឆក់វែនតានៅនិងភ្នែករបស់គេរួចក៏ធ្វើមុខមាំក្របួចមាត់ខឹង ម្ចាស់កែវភ្នែកកំណាចក៏សម្លឹងមកកាន់គេដោយខ្សែរភ្នែកត្រជាក់ស្រឹបស្មានចិត្តរបស់គេមិនត្រូវ
   ‘’ចង់ទៅសាលារៀនឬចង់ទៅធ្វើរឿងផ្សេងជំនួសគួររំលឹកខ្លះល្អទេ?’’
   ‘’មនុស្សស្មោគគ្រោក’’ ស៊ុងហ៊ូន ញញឹមដាក់បន្តិចរួចក៏លូកដៃទៅយកវែនតាពីដៃរបស់រាងតូចមកពាក់វិញអង្គុយស្ងៀមស្ងាត់បន្ត ស៊ូនូក៏បានត្រឹមអង្គុយស្ងៀមខិតឆ្ងាយពីគេដែរអាចធ្វើទៅបាន រហូតចូលមកដល់សាលារៀនអន្តជាតិល្បីបំផុតនៅទីក្រុងសេអ៊ូល ជាសាលារៀនអភិជនភាគច្រើនមានតែកូនអ្នកមានប៉ុណ្ណោះទើបមានលទ្ធភាពរៀននៅទីនេះ
   ‘’សូមអញ្ជើញបាទ’’ អ្នកគ្រប់គ្រងខាងសាលារៀនចេញមកទទួលយ៉ាងស្វាហាប់ ស៊ុងហ៊ូនក្លរា៉នៀឡាវេន័រម៉ាកឃ័រ គឺជាភាគហ៊ុនធំនៅសាលារៀននេះដោយផ្ទាល់ទើបការដើរចេញចូលដោយសេរីព្រោះជានាយករបស់សាលារៀនមុនពេលថ្មីៗនេះគោលបំណងធំដែរគេចាប់អារម្មណ៍សាលារៀនមួយនេះព្រោះជាសាលាដែរស៊ូនូត្រូវមករៀន ទើបប្រញ៉ាប់ចាត់ការអោយបានមុន
   ‘’ធ្វើដូចខ្លួនឯងជាម្ចាស់សាលាយ៉ាងអញ្ចឹង!’’
ស៊ូនូ ឈានជើងយ៉ាងស្រស់ស្អាតអ្នកណាៗក៏មើលមកគ្រប់គ្នាដើរបណ្តើររអ៊ូបណ្តើរធ្វើអោយមនុស្សជំនិតបានលឺ
   ‘’មែនហើយចាហ្វាយជានាយកសាលានេះទាន’’ ស៊ូនូទៅជាភាំងមួយខណៈ
   ‘’ជាម៉ាហ្វៀក៏អាចក្លាយជានាយកសាលាកើតដែរមែនទេពេលសិស្សធ្វើខុសមិនត្រូវកាត់ដៃកាត់ជើងហើយហេ៎ស?’’
   ‘’និយាយថាមិច ស៊ូនូ?’’ ស៊ុងហ៊ូន បានងាកមកប្រទាក់ភ្នែកព្រោះលឺសម្លេងរង៉ូវៗមិនឈប់
   ‘’ពូកុំមកខ្វល់!’’
   ‘’បន្ទប់ល្អៗសម្រាប់សិស្សជាច្រើនមានបន្ទប់រួមនិងឯកជនចង់ស្នាក់នៅមួយណា?’’
   ‘’លោកសួរខ្ញុំក្នុងនាមជានាយកសាលាមែនដែរទេ?’’
   ‘’ឈប់ឌឺមេនទេស៊ូនូ? ឬចង់ទៅស្នាក់នៅផេនហោស៍ជាមួយគ្នាក៏ថាមកចាត់អោយទ្រោមខ្លួនទាំងយប់ទាំងថ្ងៃមិនខាន’’ ស៊ុងហ៊ូន ឱនមកនិយាយខ្សឹបដាក់ត្រចៀកកូនសិស្ស ស្នាមញញឹមព្រានស្ទើរប៉ោងសសៃឈាមនៅលើមុខទៅហើយ
   ‘’រោគចិត្ត!!!’’
   ‘’ថាយ៉ាងមិច?’’
   ‘’សុំទៅស្នាក់នៅខុនដូរជាមួយអ្នកចាត់ការរបស់ខ្ញុំបានទេ?’’
   ‘’មិនអនុញ្ញាតិ!!…’’ សម្លេងរឹងកែវភ្នែកមុតស្រួច ។
   ‘’ឆ្គួតអំណាចបំផុត’’ ស៊ុងហ៊ូន ចង់អោយរាងតូចស្នាក់នៅក្នុងសាលាព្រោះមិនងាយស្រួលក្នុងការចេញចូលទៅណាមកណាតាមតែចិត្តបាននោះទេមានពេលវេលានិងម៉ោងកំណត់ត្រឹមត្រូវការស្នាក់នៅក៏សុវត្ថិភាព អគារសិស្សប្រុសសិស្សស្រីបែងចែកឆ្ងាយដាច់ពីគ្នា មួយណាក៏នៅមិនឆ្ងាយពីផេនហោស៍ របស់ខ្លួននោះទេព្រោះជាសាលារៀននៅកណ្តាលក្រុង ។

បណ្តូលចិត្តម៉ាហ្វៀ||SUNSUN||                          (Khmer)Where stories live. Discover now