Chapter 6

762 56 8
                                    

#រឿង_បណ្តូលចិត្តម៉ាហ្វៀ

''ក្មួយមកពីត្រកូលអីហើយអាយុប៉ុន្មានហើយឆ្នាំនេះ?''
''បាទ...លោកអ៊ុំប្រុសខ្ញុំត្រកូល ហ្វាយហ្គ្រនន័រឡូនៀរ៍ អាយុ១៧ឆ្នាំ'' ប្រមុខក៏ញញឹមមើលមុខភរិយា គ្រាន់តែលឺត្រកូលលោកស្គាល់យ៉ាងច្បាស់អ្វីដែរប្លែកចិត្តបំផុតគឺរាងតូចនៅក្មេងណាស់
''ជាកូនប្រុសទោលលោក ហ្វាយហ្គ្រន នេះតើមិនមែនអ្នកប្លែកមុខនិងគ្នាអីនោះទេព្រោះសុទ្ធតែស្គាល់ពីគ្នាតាមប្រភពផ្សព្វផ្សាយ ធ្វើខ្លួនតាមសប្បាយចុះកូន'' ម៉ាដាម ញញឹមសម្លឹងទៅកាន់រាងតូចដោយការពេញចិត្ត ។
''លោកអ៊ុំ...''
''ស៊ុងហ៊ូនមកកូន អម្បាញមិញហៅអ៊ុំឬកូនមានអ្វីចង់និយាយដែរទេ?'' លឺម្តាយសួរ ស៊ុងហ៊ូនលើកចិញ្ចើមខ្ពស់សម្លឹងមុខរាងតូចទឹកមុខស្ទាក់ស្ទើរ ក៏និយាយកាត់តែម្តង
''អ្នកម៉ាក់លោកប៉ាខ្ញុំសុំខ្លួនមនុស្សរបស់ខ្ញុំសិនហើយ''
''ឈប់សិនស៊ុងហ៊ូនម៉ាក់មានរឿងចង់សួរកូនមកនេះមិនមែនព្រោះការងារទេមែនអត់កូន?''
''បាទ! ស៊ូនូមានការងារនៅទីនេះអ្នកម៉ាក់'' ស៊ូនូអង្គុយធ្វើមុខស្ញូញមិនដឹងថាហេតុអីទើបគ្មានភាពក្លាហាន រឿងនេះត្រូវតែរកពេលបកស្រាយអោយបានប្រាកដណាស់
''ឯងមិនបានបង្ខំអីប្អូនទេមែនទេ?'' ប្រមុខបោះពាក្យភ្លាមពេលឃើញទឹកមុខរបស់រាងតូចដូចមិនសប្បាយចិត្តព្រោះសង្កេតឃើញតាំងតែពីបានមកដល់ ឱកាសមកដល់ ស៊ូនូ ក៏ទាញយកភ្លាមៗ
''លោកអ៊ុំប្រុសលោកអ៊ុំស្រី! ការពិតទៅខ្ញុំនិងលោកស៊ុងហ៊ូនមិនទាន់...អឹ...អត់មានទំនាក់ទំនងអ្វីនិងគ្នានោះទេ'' ស៊ុងហ៊ូន ជ្រួញចិញ្ចើមស៊ូនូកំពុងបំបាក់មុខគេចំពោះមុខប៉ាម៉ាក់របស់គេហើយ ។
''ស៊ុងហ៊ូន! យ៉ាងមិចវិញកូន? កំពុងបង្ករឿងមែនទេកូនមិនត្រូវយកភាពជា Alpha មកជះអំណាច Omega នោះទេម៉ាក់មិនព្រមហើយក៏មិនគាំទ្រ'' ម៉ាដាម សៀលលីន និយាយដោយសម្តីមុឺងម៉ាត់គាត់មិនដែរពេញចិត្តដែរកូនប្រុសធ្វើខ្លួនដូចសព្វថ្ងៃនេះបើកបនល្បែងបងតូចបងធំឪពុកបានបោះបង់ទៅហើយមិនចង់អោយកូនដើរកន្លងមួយនេះជាដាច់ខាត ។
''ស៊ុងហ៊ូន!!!'' លោកក្លរា៉នៀ ដំឡើងសម្លេងសម្លឹងមុខកូនចង់អោយបកស្រាយនេះមិនមែនរឿងលេងសើចគ្រួសារមុខមាត់របស់គេធំប៉ុនភ្នំ ថែមជាគ្រាប់ពេជ្រមួយគ្រាប់ក្នុងដៃដែរឪពុកម្តាយគេថ្នាក់ថ្នមលេងសើចមិនបាន ។
''រឿងនេះខ្ញុំបានជួបនិយាយបញ្ជាក់គ្រប់យ៉ាងអស់ហើយលោកប៉ាហើយមុនមកនេះលោក ហ្វាយហ្គ្រន ក៏អនុញ្ញាតិនៅតែក្មេងចចេសម្នាក់នេះតែប៉ុណ្ណោះ'' ស៊ុងហ៊ូនជ្រួញចិញ្ចើមដាក់រាងតូចដែរអង្គុយស្លូតបូតគួរអោយអាណិតអាសូរនៅចំពោះមុខមនុស្សចាស់ ។
''មានន័យថាប្អូនមិនបានស្រឡាញ់កូន! តែកូនពេញចិត្តក៏ទៅសារភាពប្រាប់លោកប៉ាអ្នកម៉ាក់គេអញ្ចឹងឬ?'' អ្នកជាម្តាយនិយាយដោយសម្តីថ្នមតែសង្កត់ធ្ងន់ ។
''បាទអ្នកម៉ាក់តែមិនបានសារភាពធម្មតាខ្ញុំសុំជាទំនាក់ទំនងមើលចិត្តគ្នា លោកអនុញ្ញាតិ!''
''ប្អូនទើបតែ១៧ឆ្នាំនៅមិនទាន់រៀនចប់ត្រូវទេ...ហេតុអីលោកទាំងពីរចិត្តទូលាយនិងកូន?''
''ព្រោះកូនស្រឡាញ់គ្នាថ្ងៃនេះក្មេងគ្រាន់តែង៉ក់ងរទេលោកប៉ាអ្នកម៉ាក់''
''ពូស៊ុងហ៊ូន?'' រាងតូចសម្លក់ និយាយខ្សឹបៗសម្លេងខ្ពស់ ។
''អ្នកម៉ាក់ត្រៀមបន្ទប់អោយកូនហើយមែនទេ?''
''មែនហើយគឺបន្ទប់របស់កូនម៉ែដោះចាត់ចែងរៀបចំថ្មីអោយរួចរាល់ហើយ''
''ចឹងកូនសុំយកក្មេងទៅលួងហើយអ្នកម៉ាក់លោកប៉ា'' ថាហើយក៏ចាប់បីរាងតូចនៅមុខឪពុកម្តាយតែម្តងសម្តៅទៅកាន់ជាន់ខាងលើនៃភូមិគ្រឹះ ម៉ាដាមសៀលលីនទៅជាភាំងស្ទើរមិនជឿពីចរិកកូនប្រុស អ្នកជាឪពុកក៏ភ្ញាក់ផ្អើលមិនតិចដែរ !!!
''ស៊ុងហ៊ូនដាក់ប្អូនចុះភ្លាម...បងឃើញច្បាស់ទេចរិកនេះគឺទទួលបានពីបងទាំងអស់''
''ហេតុអីអូនបន្ទោសបង?''
''កាលបងនៅជាម៉ាហ្វៀបងក៏បង្ខំអូនបែបនេះដែរឬបងភ្លេចហើយចឹងស្មានថាអូនឆ្លងប្រទេសមកជួបបងជាគូរនៅឌូបៃនេះមែនទេ?'' គូរស្នេហ៍វ័យចំណាស់មានប្រវត្តិមិនធម្មតា គឺនិស្ស័យនេះបានពីឪពុកមិនខុស...។
''លោកស៊ុងហ៊ូន? ហេតុអីធ្វើបែបនេះចំពោះមុខប៉ាម៉ាក់ទៅកើត លែង...មនុស្សចាស់មិនទទួលការអប់រំ''
''ឌឺទៀតទៅចាំមើលអ្នកណាអាចជួយក្មេងតូចដូចជាឯងបានបាន?''
គ្រាំង! ក្រឹប! ទ្វាបន្ទប់ត្រូវបិទចាក់សោ
''ឆ្គួតអំណាច...'' ស៊ូនូស្រែកដាក់ទាំងកំហឹង
''ចចេសរឹងរូសឌឺមានមួយចប់'' កំហឹងក៏តប.តទៅវិញខ្លាំងទៅខ្លាំងមក
''លោកឯងយកតែចិត្តខ្លួនឯងគឺតែម្យ៉ាង'' ទឹកភ្នែកក៏ចាប់ផ្តើមរលីងរលោង
''ស៊ូនូ!!'' ស៊ុងហ៊ូន ចាប់ស្មាតូចអង្រួនសម្លត់គេពិតជាមើលទៅឃោឃៅបំផុតសម្រាប់ស៊ូនូ
''យ៉ាងមិចចង់រំលោភមែនទេក៏ធ្វើម៉ោខ្លួនប្រាណខ្ញុំខ្ទេចខ្ទីស្រាប់ហើយ ហុឹក!ហុឹក!...មនុស្សអាក្រក់''
''កុំផ្គើនស៊ូនូ'' ស៊ុងហ៊ូន គំហក ។
''ហុឹក!ហុឺ!...'' ស៊ូនូ យំទឹកភ្នែកសស្រាក់ព្រោះខឹងដៃក៏ទះតប់ ស៊ុងហ៊ូនឈរស្ងៀមអោយវៃតាមចិត្តកូនក្មេង រហូតហត់ក៏ឈប់ដោយខ្លួនឯងរត់ទៅផ្តួលខ្លួនក្រាបខ្ទប់មុខនៅលើពូកយំដង្ហក់ខ្លួន ទើបម៉ាហ្វៀកម្លោះសម្រេចចិត្តចាកចេញទៅខាងក្រៅបន្ទប់ ទឹកមុខមាំដើរចុះពីជាន់លើនៃភូមិគ្រឹះសោះកក្រោះស្មានចិត្តថាមិនត្រូវ...។
''ស៊ុងហ៊ូន កូនឈប់ភ្លាម!'' ម៉ាដាមបារម្ភទើបនៅរងចាំ
ជួបនិយាយអោយច្បាស់លាស់ហេតុអ្វីធ្វើទង្វើបែបហ្នឹង?
''បាទ! អ្នកម៉ាក់''
''ធ្វើអីប្អូនដែរទេ?''
''ក្មេងចចេសបែបនោះម៉ាក់កុំខ្វល់ធ្វើអី''
''កូនហ៊ូន! មិចក៏និយាយបែបនេះប្អូនគេនៅក្មេងបើ
គ្រួសារគេដឹងថាកូនធ្វើមិនល្អចំពោះកូនគេបែបនេះ
គិតយ៉ាងណាកូនដឹងទេថាកូនកំពុងតែឆេវឆាវហើយកាន់តែមិនដូចស៊ុងហ៊ូនកូនម៉ាក់ពីមុននោះទេ?''
''សុំទោសអ្នកម៉ាក់!''
''បានហើយកូនទៅសម្រាកចុះ'' អ្នកជាម្តាយនិយាយដោយសម្លេងស្រាលហួសចិត្ត មុននឹងងើបចេញពីបន្ទប់ទទួលភ្ញៀវ ។
តុកតុក!!...
''អ៊ុំចូលទៅបានទេកូន?''
ស៊ូនូ ឬសម្លេងម៉ាដាមហៅពីខាងក្រៅបន្ទប់ក៏រហ័សងើបជូតទឹកភ្នែកតែក៏នៅអន្តឺតអន្តក់នៅឡើយ
ក្រាក!
''កូនយំមែនទេ កូនហ៊ូនធ្វើអីកូនប្រាប់អ៊ុំបានអ៊ុំនិងចាត់ការអោយប្រាកដណាស់?'' ម៉ាដាមសៀលលីន ធ្វើទឹកមុខភ្ញាក់ផ្អើលព្រួយចិត្តខ្លះៗទាញដៃរាងតូចថ្នមៗអោយអង្គុយចុះក្បែរខ្លួននៅចុងគ្រែ...
''ស៊ុងហ៊ូន ធ្វើមិនល្អដាក់កូនមែនទេ?''
''...'' រាងតូចភ្នែកក្រហមឱនមុខចុះក្រវីក្បាល បង្ហាញពីវ័យក្មេងខ្ចីនៅចំពោះមុខមនុស្សចាស់
''ចង់ទៅផ្ទះវិញដែរទេកូន?'' ម៉ាដាម អង្អែលដៃតូចថ្នមៗហើយក៏សួរដោយសំដីស្រទន់ ស៊ូនូ ងើបមុខឡើងបង្ហាញថាភ្ញាក់ផ្អើលនិងសំនួរមួយនេះ ។
''ទង្វើមិនល្អអ៊ុំមិនគាំទ្រនោះទេតែអ៊ុំមើលដឹងថាបងគេស្រឡាញ់កូន'' រាងតូចបង្ហូរទឹកភ្នែកដោយខំទប់សង្កត់តែមិនជាប់ ចង់និយាយអ្វីក៏មិនចេញវាស្អិតណែនទ្រូងអស់ទៅហើយ ។
''តោះលុបមុខលុបមាត់ចេញទៅ ចុះទៅញាំបាយ ថ្ងៃស្អែកផ្តល់ចម្លើយថាចង់ទៅផ្ទះដែរទេអ៊ុំក៏នឹកប្រទេសកំណើតដូចគ្នានឹងទៅព្រមជាមួយគ្នាតែម្តង''
''បាទ...អ៊ុំស្រី'' ស៊ូនូ ញញឹមកក់ក្តៅក្នុងចិត្តតបដោយសម្លេងខ្សាវ ម្តាយរបស់គេពិតជាចិត្តល្អមានក្តីមេត្តាខ្លាំងណាស់ តែកូនមិនមែន...។

បណ្តូលចិត្តម៉ាហ្វៀ||SUNSUN||                          (Khmer)Where stories live. Discover now