Chapter 3

760 60 7
                                    

#រឿង_បណ្តូលចិត្តម៉ាហ្វៀ

រាងតូចដើរចុះមកជាមួយម្តាយទាំងមុខមិនចង់ សម្លក់ទៅកាន់បុរសដែរអង្គុយញញឹមបាញ់ក្រសែភ្នែក នេះគ្រាន់តែជាការសួរនាំក្នុងថានៈជាចាស់ទុំជាឪពុកម្តាយការពារណែនាំនឹងបារម្ភពីកូន មិនទាន់គិតវែងឆ្ងាយអ្វីនោះទេសុំត្រឹមតែទុកកិត្តិយស កុំអោយមានរឿងថ្លោះធ្លោយអាប់ឱនបែបនេះកើតឡើងមកទៀត សុំអោយស៊ូនូបានរៀនចប់សិននឹងមានការចេះគិតរាក់ជ្រៅជាងនេះឥឡូវស៊ូនូនៅក្មេងពេកហើយ ។
   ‘’ក…កូនសុំនិយាយជាមួយលោក ស៊ុងហ៊ូន បន្តិចបានទេលោកប៉ាអ្នកម៉ាក់?’’
   ‘’ទៅចុះកូន’’ រាងតូចបានងើបដើរចេញទៅខាងក្រៅភូមិគ្រឹះយ៉ាងលឿន ម៉ាហ្វៀកម្លោះ ក៏បានដើរចេញទៅតាមពីក្រោយ ចេញដល់ខាងក្រៅ ស៊ូនូ ក៏ឈរសម្លក់មិនដាក់ភ្នែក ។
   ‘’រូបភាពកាំមេរ៉ាសុវត្ថភាពបែកធ្លាយជាស្នាដៃលោកឯងមែនទេមនុស្សចរិកអន់ ហើយនិយាយផ្តេសផ្តាស់អីខ្លះជាមួយលោកប៉ានឹងអ្នកម៉ាក់របស់ខ្ញុំ?’’
   ‘’រូបភាពនោះជាការថតចំលងដោយប្រើទូរសព្ទ័ដៃ អាក្មេងដែរថតចែកចាយនោះទេវាជាមិត្តរួមថ្នាក់របស់ឯង ថ្ងៃនោះមានវាតែម្នាក់គត់សុំឆែកកាំមេរ៉ាសុវត្ថភាពដើម្បីតាមរកឯង សកម្មភាពលួចចំលងពីក្រោយខ្នងក៏មាន ចង់ឃើញមុខវាដែរទេពេលនេះវាកំពុងជិតត្រូវកាត់ម្រាមដៃចោលហើយ’’ ស៊ុងហ៊ូន និយាយដោយសម្លេងកាច ឱនទៅជិតៗរាងតូច ។
   ‘’ប្រុសឃោឃៅ!! លោកឯងអាក្រក់ណាស់ឆាប់ដោះលែងគេភ្លាមទៅ’’
   ‘’ចាប់អារម្មណ៍នឹងវា? មិនចង់ដឹងទេមែនទេថាខ្ញុំនិយាយអីខ្លះជាមួយប៉ាម៉ារបស់ឯង’’ ស៊ូនូ ងាកខ្វាប់សម្លឹងមុខចង់ដឹង ។
   ‘’លោកឯងនិយាយអី?’’
   ‘’និយាយប្រាប់ថាចង់បាន ចង់គ្រប់គ្រង ក្មេងតូច’’ ស៊ុងហ៊ូន ជញ្ជក់មាត់ធ្វើជាលេបខាយមើលលើក្រោមដូចជាចង់លេបត្របាករាងតូចយ៉ាងអញ្ចឹង
   ‘’កុំសង្ឃឹមអោយសោះខ្ញុំនឹងប្រាប់ប៉ាម៉ាក់ថាលោកបង្ខំបៀតបៀនខ្ញុំចាំមើលទៅ’’
   ‘’ស្មានថានិយាយបែបនោះគេចពីខ្ញុំផុតមែនទេក្មេងតូច?’’
   ‘’ហេតុអីថាអត់??’’ស៊ុងហ៊ូន ក្រសែភ្នែករឹងទឹកមុខមាំទាំ។
   ‘’សាកទៅខ្ញុំក៏ប្រាប់បន្ថែមថាឯងជារបស់ខ្ញុំហើយយើងសុីជម្រៅនឹងគ្នាលើសពីការឱបថើប ពេលក្រោយខ្ញុំច្បាស់ជាធ្វើអោយក្លាយជាការពិតប្រាកដណាស់’’ ស៊ុងហ៊ូន ញញឹមកំណាច
   ‘’អាមនុស្សចាស់ឆ្គួត’’ រាងតូច ឆួលចុងច្រមុះក្តៅស្លឹកត្រចៀកភាយៗ
   ‘’រាប់ទុកផងជេប៉ុន្មានដងហើយនឹងត្រូវចាប់បឺតមាត់ប៉ុណ្ណឹងវិញឬអាចថាធ្វើលើសនឹងក៏ថាបានចង់សាកទេ?’’ ស៊ុងហ៊ូន ញញឹមយកដៃអង្អែលពុកចង្កាខ្លួនឯង កែវភ្នែកប្រៀបដូចចចក បែងចែកមិនដាច់ថាកំពុងញញឹមមែនឬអត់ ។
   ‘’លោក ស៊ុងហ៊ូន!!’’ រាងតូចក្តាប់មាត់សម្លក់ ប្រញ៉ាប់គេចចូលទៅក្នុងផ្ទះវិញ

បណ្តូលចិត្តម៉ាហ្វៀ||SUNSUN||                          (Khmer)Where stories live. Discover now