ភាគ ៣

31 5 0
                                    


ភូមិគ្រឹះ ចន
វិមានធំស្កឹមស្កៃសបញ្ជាក់ពីភាពមានបាននិងឥទ្ធិពលរបស់ម្ចាស់ផ្ទះបានធ្វើអោយក្មេងប្រុសវ័យ២២ឆ្នាំបោះជំហានចូលតាមអ្នកបម្រើដែលនាំផ្លូវទាំងញ័រជើង។

<<អញ្ជើញលោករងចាំនៅទីនេះសិន ខ្ញុំនឹងទៅជម្រាបលោកស្រី>>ក្រោយជូនគេមកដល់សាលទទួលភ្ញៀវហើយអ្នកបម្រើស្រីនោះក៏ត្រលប់ឡើងទៅប្រាប់ចៅហ្វាយស្រីខ្លួន។

<<អញ្ជើញពិសារទឹក>> ពេលថេយ៉ុងដាក់បង្គុយចុះយឺតៗ ស្រាប់តែនារីម្នាក់ទៀតលើកទឹកមួយកែវមកសម្រាប់គេ។

<<បាទអរគុណ>> ញញឹមទៅកាន់នាងជាការគួរសមហើយគេក៏លើកទឹកមកញុាំបន្តិច ដោយមិនភ្លេចមើលជុំវិញខ្លួនដោយការស្ញប់ស្ញែងលើការតុបតែងនិងវត្ថុមានតម្លៃជាច្រើនដែលដាក់តាំងតម្រៀបត្រៀបត្រា ទំនងជាម្ចាស់ផ្ទះជាអ្នកដែលស្រលាញ់ចូលចិត្តវត្ថុបូរាណហើយ។

<< សួស្ដី >> លោកស្រីចន និយាយរាក់ទាក់ទាំងញញឹមព្រោះតែគាត់អាចស្មានដឹងថាខ្យល់អីដែលបក់កម្លោះតូចម្នាក់នេះមកដល់ផ្ទះរបស់គាត់បាន។

<< ស-សួស្ដីលោកស្រី >> កំពុងតែស្លុងអារម្មណ៍និងគំនិតផ្សេងៗដែលតែងតែជ្រៀតជ្រែកក្នុងប្រសាទ ថេយ៉ុងហាក់ភ្ញាក់បន្តិចពេលលឺសំលេងរបស់គាត់ភ្លាមៗ តែក៏មិនភ្លេចក្រោកឈរអោនគំនាបបង្ហាញការគោរពដល់មនុស្សចាស់ចំពោះមុខ។

<< មកដល់ផ្ទះខ្ញុំ មានការអ្វីមែនទេ? >> ជាមួយស្នាមញញឹមមិនរលុបគាត់ធ្វើជាសួរទៅកាន់កម្លោះតូចចំពោះមុខ ទោះបីជាដឹងស្រាប់ហើយថាគេមករកខ្លួនព្រោះតែរឿងអ្វី។ តាំងពីថ្ងៃដែលបាននិយាយជាមួយគេម្ដងនោះមក គាត់បានចាត់មនុស្សអោយស្រាវជ្រាវពីប្រវត្តិគ្រួសារនិងស្ថានភាពជំងឺរបស់ម្ដាយគេទៀតផង ហើយដំណឹងដែលម្ដាយគេត្រូវការការវះកាត់ជាបន្ទាន់នោះគាត់ក៏បានដឹងរួចហើយដែរ។

<< គ-គឺរឿងដ-ដែលលោកស្រីនិយាយថ្ងៃមុន ប-បើខ្ញុំព្រមតាមអ្វីដែលលោកស្រីចង់ប-បានលោកស្រីនឹងជួយម្ដាយខ្ញុំមែនទេ? >> ម្រាមដៃខ្ញាំក្ដិចជាយក្រណាត់អាវខ្លួនឯងមិនឈប់ ថេយ៉ុងសួរដោយភាពមិនប្រាកដក្នុងចិត្ត។ មួយចំណែកនៃបេះដូងហាក់មានសង្ឃឹមតិចតួច ឯមួយចំណែកទៀតក៏ភ័យខ្លាច គឺខ្លាចថាគេនឹងមិនគោរពាក្យសច្ចៈមកលើខ្លួន។

Way To Your Heart💜Where stories live. Discover now