«ឯងជាសិស្សថ្មីមែនទេ?»សិស្សច្បងម្នាក់នោះសួរទៅកាន់លីដា
«ចា...ចាស»លីដាឆ្លើយតបទាំងភ័យ រួចហើយសិស្សច្បងម្នាក់នោះក៏បាននិយាយណែនាំខ្លួនទៅកាន់លីដាដែរជាសិស្សថ្មី
«បងឈ្មោះ សុខ វ៉ាន់ឌី ហៅបងឌីក៏បាន ហៅបងសម្លាញ់ក៏បាន»សិស្សច្បងឌីតបទាំងមុខញឹមៗ លីដាមើលមុខសិស្សច្បងទាំងសើចមិនសម
«ចា...ចាសបងឌី»តបទាំងមិនសម ក្រោយលីដាតបរួចឌីក៏ដើរទៅវិញដើម្បីយកកិច្ចការអោយគ្រូនៅបន្ទប់ការិយាល័យ ក្រោយគាត់ចេញទៅសិស្សទាំងអស់ក៏មករោមស្រីដា ដោយឆ្ងល់ថាសិស្សច្បងគេពីមុនមិនដែរបែបនិងទេ«អេ ឯងធ្លាប់ស្គាល់គាត់ មែន?»សិស្សនៅតុក្រោយបានសួរ ប៉ុន្តែលីដា ក្រវីក្បាល គេមិនស្គាល់ឡើយ
«សិស្សច្បងមិនដែរអ៊ីចឹងពីមុនទេ»សិស្សម្នាក់និយាយសិស្សផ្សេងក៏យល់ថា មកពី!!«ឯងស្អាតពេកទេដឹង បានជាសិស្សច្បងធ្វើបែបនិង»ពួកគេក៏គិតបែបនិងធ្វើអោយស្រីដារបស់យើងអៀនខ្វាច់តែម្តង
ត្រឡប់ទៅកាន់សិស្សច្បងឌីវិញ មិត្តរបស់គេឆ្ងល់ពីចារឹករបស់គេជាខ្លាំង គេពីមុនមិនទាំងដែរទៅនិយាយជាមួយសិស្សប្អូនណាឡើញប៉ុន្តែពេលនេះគេបែរជាទៅនិយាយជាមួយសិស្សប្អូនម្នាក់នោះ ថែមទាំងនិយាយដូចជាអូសក្រលា មិត្តរបស់គេក៏សួរ
«អេ មិចបានអែងទៅនិយាយញ៉ែក្មេងម្នាក់និង យើងមិនដែរឃើញអែងបែបនិងទេ»មិត្តម្នាក់ឈ្មោះពេជ្រក៏សួរទៅគេ ប្រូឌី ញាក់ចិញ្ចើម រួចតប
«មកពី សិស្សប្អូនស្អាត...»
Help vote np np💞