មិត្តភក្តិរបស់គេលឺហើយនាំគ្នាបើកភ្នែកធំ តើមិត្តគេនិយាយពិតរឺអត់??
«ឆុយ យាយលេងរឺយាយមែន?»វីរយុទ្ធជាមិត្តភក្តិប្រុសគេបានសួរទៅគេទាំងមិនជឿ
«កុហកពួកអែងបានលុយចាយមែន?»ប្រូឌី ខ្មឺតសួរមិនបានទើបមិត្តគេម្នាក់ទៀតព្រះនាម ហ្សាបានតបទៅគេ
«អានេះលូវសួរតិចតួចមិនបាន ហើយអែងcrម្នាក់និងមែន??» សួរទៅប្រូឌីតែប្រូនោះឆ្លើយដូចមិនឆ្លើយ
«ប្រហែល»មួយម៉ាត់យ៉ាងធម្មតា ពីប្រូឌី មិត្តរបស់គេម្នាក់ទៀតឈ្មោះមុីក៏តបទៅថា
«អាឡប់ អានេះឡប់មែនឃើញគេស្អាតមិនបាន»និយាយគ្នាសុខៗក៏លឺសំលេងមួយ
«ពួកតុក្រោយ ពួកអែងមិនចាត់ទុកយើងជាគ្រូរបស់ឯងមែនបាននិយាយគ្នាលឺៗចឹងហាស??»គ្រូស្រែកស្តីអោយពួកគេ ពួកគេគិតតែនិយាយមិនស្ដាប់គាត់ពន្យល់ទើបគាត់ខ្ញាល់ ពួកគេលឺបែបនេះក៏ស្ងាត់នាំគ្នាស្ដាប់គ្រូបង្រៀនត
គ្រឺងៗៗ សម្លេងកណ្តឹងចេញលេងក៏បន្លឺលើងទើបគ្នារបស់ឌីនាំគ្នាដើរទៅទិញអីញុាំ ឌីប្រទះភ្នែកឃើញ លីដានិងលីនអង្គុយនៅកន្លែងញុាំអីទើបគេដើរទៅទិញទឹកដោះគោនិងនំអោយទៅលីដា ដែរកំពុងអង្គុយលេង នៅទីនោះ
«កំពុងធ្វើអីនិងអូនសម្លាញ់?»ហាក មិចចឹងប្រូឌី លីដាតបទៅវិញទាំងខឹងបន្តិចឆ្ងល់បន្តិច
«ឈ្មោះខ្ញុំមានមិនចាំបាច់ហៅអ៊ីចឹងទេ»តបទៅវិញទាំមិនមើលមុខគេ
«ឈ្មោះអ្វីពៅមាស?»
«លីដា»តបទៅវិញទាំងសង្រ្គឺតធ្មេញ
«ឈ្មោះអូនសមនិងបងដល់ហើយនៀគ»ព្រានចំតួមង ស'ឌី
«សិស្សច្បងដូចជាអូសក្រឡាមិត្តញុមដល់ហើយនៀគ ចាប់អារម្មគេមែននុងង?» លីននៅជិតនិងក៏សួរទៅកាន់ឌី តែមិនមែនឌីអ្នកតបទេគឺ មិត្តគេអ្នកតបហើយចម្លើយនោះគឺ
«អានុងលូវបែកនិងអូនឯងកុំស្តាប់វា»k'za ឆៅៗចឹងមងមិនទុកមុខ ប្រូឌីនៅមុខ cr សោះ
«ទ្រាំមិនបានលូវហើយអញ»ឌីបានត្រឹមតែគិតក្នុងចិត្តខឹងក្នុងចិត្តមិនអាចបញ្ចេញអោយcrដឹងបានឡើយ
«ហែងទុកមុខអោយវាខ្លះមើលហាសខ្មាសcrងាប់ហើយ» យុទ្ធនិយាយទាំងសើច ឃើញគេសើចចឹង លីដាក៏ចេះតែសើចតាមដែរ
«និយាយអ៊ីចឹង ពួកបងឈ្មោះអីដែរ ខ្ញុំលីដា»លីដាសួរទៅពួកគេទាំងញញឹមស្រស់រហូតដល់វ៉ាន់ឌីភ្លឹកមើលមុខ
«បងឈ្មោះ វីរៈយុទ្ធ បុរសជឿនលឿន»
«បងឈ្មោះ ហ្សា ស្រីស្អាត»
«ស្អាតអីមុខដូចព្រាយ យើងបានស្អាត បងឈ្មោះមុីៗ»ឆ្លើយទាំងbulluមិត្ត
«bullu អញខ្លាំងហាស»អន់ចិត្តមួយ
«ហេស អាឌីៗ»យុទ្ធហៅឌីព្រោះឃើញភ្លឹកមើលមុខកូនស្រីគេពេក
«ហាសៗ អីគេ»តបទាំងមិនដឹងឡឺ
«ជក់ជ្រុលហើយមិត្តអញ»ពួកគេទាំង3ក្រវីក្បាលមិនគួរណាមិត្តគេចឹងសោះ
«កុំចេះរឿងអញ»
«អូនដានៀកទឹកដោះគោហើយនំបងទិញអោយអូនណា»និយាយទាំងព្រិចភ្នែកធ្វើអោយ លីដាចង់ខ្លាច
«អានេះងប់និងស្រីនិយាយមួយអញដូចលាមកនិយាយមួយស្រីវាផ្អែមដូចស្ករ»មិត្តគេទាំង3អន់ចិត្តនិងប្រូឌីជាខ្លាំង
«ថី ច្រណែន??»