ជជែកគ្នាមួយសន្ទុះក៏លឺកណ្តឹងចូលរៀន គ្រឺងៗៗ
«អុះ ដល់ម៉ោងចូលរៀនហើយ តោះលីដាទៅថ្នាក់ខ្ញុំចូលរៀនមុនហើយសិស្សច្បង»លីននិយាយរួចក៏អូសដៃលីដារត់ទៅថ្នាក់រកតែគេនិយាយលាសិស្សច្បងមិនបាន
«ញុមទៅមុនសិនហើយបងៗ»និយាយរួចក៏រត់ទៅបាត់ធ្វើអោយឌីតាមមើលគេតែងម្តង សុខៗក៏ ផ្លាប់
«ឆុយ អាណាវាយក្បាលអញ»កំពុងតែជក់មើលcrផងមកវាយក្បាលនរណាមិនខឹង
«អញអ្នកវាយ នៅភ្លឹកនិងហើយមោទៅថ្នាក់»យុទ្ធជាអ្នកទះក្បាលគេ ព្រោះឃើញគេភ្លឹកពេក និយាយរួចក៏នាំគ្នាទៅថ្នាក់
ខណៈពេលដែរសិស្សច្បងនិងសិស្សប្អូនដើរទៅថ្នាក់ ក៏បានលេចចេញមនុស្សមួយក្រុមដែលមើលមកពួកគេពីចម្ងាយ ស្រីម្នាក់ដែលឈ្មោះលីលី ប្រហែលជាមេក្រុមគេបានសួរទៅកាន់គ្នាគេ2នាក់ទៀត
«តើក្មេងម្នាក់និងត្រូវជាអ្វីនិងសិស្សច្បងឌី បានជាឃើញបងឌីយកចិត្តទុកដាក់ម្លេះ?ឯងស្គាល់អត់»លីលីសួរទៅកាន់មិត្តគេទាំងពីរ
«លឺថាគេជាសិស្សថ្មីឆ្នាំទី1 ទើបតែចូលប៉ុន្តែមាននាក់ចូលចិត្តគេច្រើនណាស់ព្រោះគេស្អាត»មិត្តគេម្នាក់ឈ្មោះចាន់ឈ្លើយតបទៅកាន់លីលី
«សូម្បីតែយើងដើរកាត់គេអម្បាញ់មិញលឺគ្រប់គ្នាសរសើរគេគ្រប់ៗគ្នា លឺថាគេជាសិស្សទើបតែផ្តូរមកពីខេត្ត តែគេស្អាតមេនទេតាស»មិត្តម្នាក់ទៀតឈ្មោះល័ក្ខក៏និយាយបន្ថែមធ្វើអោយលីលីរៀងខឹងបន្តិចដែរសិស្សច្បងយកចិត្តទុកដាក់គេបែបនេះ
លីលីជាសិស្សឆ្នាំទី2ដែលបានលួចស្រឡាញ់លើវ៉ាន់ឌីជាសិស្សឆ្នាំទី3 លីលីខំយកចិត្តឌីជាងរៀងរាល់ថ្ងៃតែឌីមិនដែរទាំងខ្វល់ខ្វាយឬនិយាយជាមួយគេឡើយតែបែរជាទៅចាប់អារម្មណ៍ជាមួយនិងសិស្សថ្មីដែលទើបតែផ្តូរមកពីខេត្ត សម្តីដែលមិត្តគេនិយាយធ្វើអោយលីលីមានចិត្តច្រណែនយ៉ាងខ្លាំងដែលលីដាធ្វើអោយមនុស្សដែរគេកំពុងស្រឡាញ់និងអ្នកគ្រប់គ្នាក្នុងសាលាយកចិត្តខ្វល់ខ្វាយនិងលីដា ពួកគេដើរបន្តើរជជែកបន្តើររហូតទៅដល់ថ្នាក់
«យើងមិនអាចអោយបងឌីទៅស្រឡាញ់គេឡើយបងឌីជារបស់យើង យើងខំតាមគាត់ណាស់ បែរជាគាត់មិនខ្វល់ពីយើងទៅខ្វល់ពីក្មេងខេត្តដែលទើបតែផ្តូរមកនោះទៅវិញ»លីលីនិយាយទាំងខឹងគេមិនយល់ហេតុអីបងឌីចាប់អារម្មក្មេងនោះ
«ឯងត្រូវតែជួយយើង ដើម្បីកុំអោយក្មេងនោះយកបងឌីរបស់យើង»លីលីប្រាប់ទៅកាន់មិត្តរបស់គេទាំងពីរនាក់ ពួកគេងក់ក្បាលរួចឈប់និយាយគ្នាស្តាប់គ្រូបង្រៀនវិញ