Morning ពេលព្រឹក ថ្ងៃថ្មីក៏បានមកដល់ ដែលជាថ្ងៃ ធ្វើការងារដំបូងរបស់ហ្វូដ..! ងាកទៅមើលលើគ្រែហ្វូដគេនៅមិនទាន់ក្រោកទេ មាន់រងាវមកយ៉ាង ត្រហឹងអើងកង ក៏ធ្វើឲ្យហ្វូដគេងលបមកភ្លាមៗ..
«អឹម...» សំលេងបន្លឺឡើងដោយភាពខ្ចិលហ្វូដគេ ពូតខ្លួនឲ្យស្វាង
បន្ទាប់ពីក្រោកហើយគេក៏ដើរទៅយក កន្សែងពោះគោដើម្បីងូតទឹក..!
«អូយ..»បុកស្នេហ៍ទាំងព្រឹក!! នៅពេលដែលហ្វូដដើររកទៅបន្ទប់ទឹកនាយជេមក៏ចេញមកពីបន្ទប់ទឹកដូចគ្នា គេក៏បានបុកនឹងហ្វូដ ធ្វើឲ្យហ្វូដដួលបុកទ្រូងនាយ ...សាកស្រមៃមើល ជេមនាយចេញពីបន្ទប់ទឹកទាំងខ្លួនសើមដោយទឹក រំកន្សែងចង្កេះរាងខាងលើទទេរស្អាត ហើយហ្វូដបានដួលលើទ្រូងនាយដែលមានសាច់ហាប់ណែន កង់ៗថែមទាំងទឹកស្រក់ចុះតក់ៗមក ប៉ះសក់របស់ហ្វូដ ស្វីតទាំងព្រឹក!!
«តើទ្រូងយើងដេកស្រួលទេ?»នាយអោនចុះមកនិយាយទៅហ្វូដ! ហើយហ្វូដគេលឺសម្ដីនេះភ្លាមក៏ងើបចេញឡើងលឿន នាយក៏សើចទៅហ្វូដ!
«សើចស្អីរបស់លោក»ហ្វូដសម្លក់នាយយ៉ាងខ្លាំង
«កាចដូចដើមណ៎!យាយហ្វូដ»មួយម៉ាត់នេះរបស់ជេមធ្វើឲ្យហ្វូដបើកភ្នែកសម្លឹងនាយធំៗ នឹងចង់ចិញ្ចើម គិតថានាយផឹកថ្នាំខុសមែននឹង!
«នេះ..ពួកយើងធ្លាប់ជួបគ្នាមែនទេ?»
«ទេ!នេះលើកទីមួយហើយយើងជួបឯង»នាយនិយាយមកយ៉ាងហីរួចក៏ដើរចេញពីគេ
«នាយ...និយាយគ្នាសិន»ហ្វូដដោយចង់ដឹងក៏ដើរទៅតាមជេម ដើម្បីឲ្យដឹងច្បាស់នាយនិយាយចង់បានន័យថាមិច
«គ្មានទេ..ទៅងូតទឹកទៅ ស្អុយណាស់ ខ្លួនយើងជាប់ខ្ចិលឯងទេនៀក!»ជេមគេថាហើយក៏ហិតក្លិនខ្លួនឯងមើលក្រែងជាប់ក្លិនហ្វូដ
«ខ្ពើមក្លិនខ្ញុំណាស់មែនទេ!»ហ្វូដស្រឺតជើងធ្មេញសម្លឹងនាយជាប់មុខមូវ
«ប្រាកដហើយ»នាយក៏ឆ្លើយឌឺ
«ហ៊ឹម..បាន»ហ្វូដដោយមិនចង់ចាញ់អាប៉ិនជេមនេះទេគេក៏ រត់ចូលទៅអោបនាយ គ្រប់កន្លែង ដែលនាយកំពុងតែរើរកសម្លៀកបំពាក់...
YOU ARE READING
វាសនាស្នេហ៍Fourth Nattawat Ss2 (End)
Ficção Geralជាតិមុនគេបំបែកអូនបែកពីបងជាតិនេះអូនសូមផ្សងជាគូនឹងបងជារាងរហូតGamini អូនស្រឡាញ់បង