PART 2˚᭪

239 37 0
                                    

សាលារៀន⎙✎ 

⚠️បើមិនពេញចិត្តអូសរំលង
_________

ក្នុងបន្ទប់សៀវភៅដ៏ស្ងាត់លឺតែសម្លឹងដកដង្ហើមធំរបស់ស៊ុននូតែម្នាក់ចំណែកនីគីគេកំពុងតែធ្វើការងាររបស់គេ។ បានមួយសន្ទុះស៊ុននូក៏ដើរទៅឈរចំពោះមុខនីគីរួចហៅឈ្មោះរាងក្រាស់តិចៗ

<<លោកនីគី~>> កាលដែលលឺគេហៅខ្លួនបែបនេះនីគីក៏ងើយមុខទៅសម្លឹងមើលស៊ុននូនិងក្រហឹមបន្តិច

<<ហុឹម!>>

<<ខ្ញុំចង់ទៅរៀន>>ស៊ុននូប្រមូលភាពក្លាហានរបស់ខ្លួនទាំងអស់ដើម្បីនិយាយពីគោលបំណងរបស់ខ្លួន ចំណែកឯនីគីពេលលឺថាអ្នកចំពោះមុខខ្លួនចង់ទៅរៀននាយក៏លើកចញ្ចើមម្ខាងនិងបកដៃអោយនាយតូចមកជិតខ្លួន

<<ខ្ញុំចង់ទៅរៀនពិតមែន>> ដោយឃើញថានីគីនៅតែមិននិយាយស៊ុននូក៏ប្ដូរទឹកមុខមកបៀបអង្វរករវិញម្ដង រីឯនាយនីគីនៅតែមិនមាត់ហើយចាប់ទាញដៃស៊ុននូអោយដួលមកលើភ្លៅខ្លួននិងខ្សឹបក្បែរត្រចៀកគេតិចៗ

<<លើកហេតុផលអោយសមរម្យបន្តិចមក...អ្ហឹម>>និយាយរួចនីគីចាប់ទាញកញ្ចឹងកររបស់ស៊ុននូមកបឺតជញ្ជក់

<<អ្ហឹម...អ្ហេស៎!. នីគីលែងសិនទៅ>>ស៊ុននូព្យាយាមរុញនីគីចេញប៉ុន្តែមិនបានផលព្រោះមាឌខុសគ្នា បានបន្តិចទើបនីគីព្រមប្រលេងស៊ុននូអោយមានសឹរីភាពវិញ

<<ប្រាប់ពីហេតុផលឯងមក>>ក្រោយពីសម្រួលឥរិយាបថអោយត្រឹមត្រូវរួចនីគីក៏សួរទៅស៊ុននូ

<<ខ្ញុំចង់ចេះមិនចង់នៅក្រោមការគ្រប់គ្រងន៨ងចាយលុយរបស់លោករហូតទេ>>ស៊ុននូនិយាយរៀបរាប់យ៉ាងច្រើនតែកុំមើលមុខនីគីអោយសោះមាំទាំនឹងថឹងតែម្ដង

<< អា៎! កុំទាន់អាលធ្វើមុខបែបនេះខ្ញុំចង់បានន័យថាបើថ្ងៃណាមួយលោកធ្លាក់ខ្លួនក្រនោះបានលុយណាចិញ្ចឹមខ្ញុំទៀត>>នីគីសើចដើមករបន្តិចហាក់អស់សំណើចនិងការកុហករបស់ស៊ុននូ

✧ °¤  𝗪𝗥𝗢𝗡𝗚 𝗖𝗛𝗢𝗜𝗖𝗘  ˚˚✩•°•*⁀➷Where stories live. Discover now