PART 10˚᭪

114 48 7
                                    

⚠️
______________________________________

   ក្រោយមកដល់ភូមិគ្រឹះស៊ុននូនៅមិនសុខបកមិនល្ហើយព្រោះតាំងពីត្រឡប់មកដល់ភូមិគ្រឹះវិញនីគីហាក់មិនខ្វល់ជាមួយខ្លួនឡើយ។

<< នីគី! បងទុកការងារសំខាន់ជាងអូន! >> ស៊ុននូអោបដៃត្រឹមទ្រូងភ្នែកសម្លក់ទៅកាន់នីគីដែលកំពុងអង្គុយធ្វើការនៅតុរបស់ខ្លួន

<< មកនេះ >> បន្ទាប់ពីឃើញនីគីហៅភ្លាមស៊ុននូមិនចាំយូរដើរទៅលឿនស្លាវទៅរកគេ

<< មករវល់ជាមួយខ្ញុំធ្វើអីមិចមិនខ្វល់ជាមួយការងារបងទៅ! >> មកដល់ជិតនីគីភ្លាមញ៉ែតៗដាក់គេតែម្ដង។ ចំណែកនីគីមិនមាត់អ្វីច្រើនទាញដៃស៊ុននូអោយដួលនៅលើខ្លួនរួចក្រសោបចង្កេះនាយតូចជាប់

<< នៅបែបនេះហើយ >>ស៊ុននូពេលដែលឃើញថានីគីហាក់បីដូចជាតប់ប្រម៉ល់រឿងការងារពេកទើបរំសាយចិត្តប្រែមកជាអោបនីគីនិងបានដាក់ក្បាលទៅលើស្មាគេ

<< នីគី.... >>

<< ហុឹម? >>

<< ប្រសិនបើសុខៗស្រាប់តែបាត់អូនស្ងាត់ឈឹងតើបងនឹងធ្វើបែបណា? >> សុខៗស៊ុននូស្រាប់តែលើកសំណួរបែបនេះមកសួរធ្វើអោយនីគីរាងឆ្ងល់តែក៏ឆ្លើយនៅចម្លើយដែលធ្វើអោយស៊ុននូត្រូវសម្លក់មុខគេ

<< អូនគ្មានថ្ងៃបាត់ទៅណាឡើយហើយក៏គ្មានថ្ងៃរួចផុតចេញពីកណ្ដាប់ដៃបងដែល ព្រោះបងជាម្ចាស់ជីវិតអូន ប្រសិនបើអូនចង់ស្លាប់ត្រូវសុំការអនុញ្ញាតពីបងជាមុនសិន >> ស្ដាប់នីគីនិយាយចប់ស៊ុននូលើកដៃគក់ទ្រូងគេបន្តិច

<< ប្រុសឡប់! >> ស៊ុននូពោលបែបនេះរួចងើបចេញពីនីគីទៅអង្គុយនៅកៅអីមុខព្យាណូធ្វើមិនដឹង

<< បងនិយាយអីខុស? >> នីគីកាលបើឃើញស៊ុននូង៉ក់ដើរចេញពីខ្លួនទើបគាត់ប្រញ៉ាប់ដើរទៅឈរពីក្រោយអ្នកដែលអង្គុយ

<< បងនិយាយច្រើនណាស់ថ្ងៃនេះ >> ស៊ុននូមិនខ្វល់ពីនីគីបែរជាចុចព្យាណូលេងធ្វើមិនដឹង ដោយហេតុខ្នាញ់នឹងស៊ុននូពេកនីគីក៏ទាញបង្វែរនាយតូចមកប្រឈមមុខជាមួយគាត់ហើយស្ទុះទៅគ្របដណ្ដប់បបូរមាត់នោះភ្លាមៗមិនអោយស៊ុននូប្រកែកទាន់

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

✧ °¤  𝗪𝗥𝗢𝗡𝗚 𝗖𝗛𝗢𝗜𝗖𝗘  ˚˚✩•°•*⁀➷Where stories live. Discover now