PART 5˚᭪

221 52 3
                                    

លះបង់

ថ្ងៃថ្មីបានចូលមកដល់គឺជាថ្ងៃចន្ទគឺជាថ្ងៃដែលសិស្សានុសិស្សគ្រប់គ្នាស្អប់ជាងគេ ។ ថ្ងៃនេះស៊ុននូត្រូវហាត់លេងបាល់ទះព្រោះការប្រកួតជិតមកដល់ហើយប៉ុន្តែមើលទៅស៊ុននូហាក់ដូចជាគ្មានកម្លាំងសោះទើបម៉ាធីវសួរ

<< ឯងមិនអីទេ?>>
<<អត់អីទេហាត់បន្តទៅ>>ឆ្លើយហើយគ្រប់គ្នាក៏នាំគ្នាហាត់បន្ត កំឡុងពេលហាត់នោះស៊ុននូហាកក់ដូចជាធ្វើមិនបានល្អសោះ

<<ឯងមានយកចិត្តទុកដាក់ហាត់ឬអត់និង>>ជេគស្រែកថាអោយស៊ុននូភ្លាមៗបន្ទាប់ពីឃើញគេលឹងដូចមិនចេះទាំងដែលកាលពីមុនគេក៏ពូកែរលេងបាល់ទះដែល

<<សុំតែមួយថ្ងៃនេះទេចាំថ្ងៃស្អែកខ្ញុំនិងហាត់អោយអស់ពីចិត្ង>>ស៊ុននូអង្គុយចុះនៅនិងសាបកន្លែងបាល់ទះទទួលស្គាល់ថាគេពិតជាគ្មានកម្លាំងលេងនោះទេ

<<មនុស្សឯងនេះតែមាត់>>ជេគនៅតែសូកសាត់ទៅអោយស៊ុននូមិនបាត់មួយម៉ាត់

<<គ្រាន់បើជាងឯងដែលគិតតែពីប្រយោជន៍ខ្លួនឯងដែល>>ស៊ុននូ

<<ឯង!>>ជេគរៀបនិងស្ទុះទៅរកវាយស៊ុននូទៅហើយប៉ុន្តែត្រូវម៉ាធីវចាប់ជាប់

<<សម្រួលអារម្មណ៍ជេគ>>ម៉ាធីវ

<<អន់!>>ស៊ុននូអត់ព្រមចប់សោះនៅថាអោយជេគថែមធ្វើអោយជេគទ្រាំមិនបានក៏ស្ទុះទៅវាយគេមួយដៃអោយដេកនិងដី

<<ត្រូវយើងវាអន់មិនដូចឯងដែលត្រូវឪពុកម្ដាយលក់នោះទេ!>>ជេគតបទៅស៊ុននូវិញដោយកំហឹងគេស្អប់នរណាថាគេអន់ព្រោះពាក្យនេះវាចាក់ដោតដល់នាយខ្លាំងណាស់

ឌឹប!
ស៊ុននូងើបពីសាបមកដាល់ជេគមួយរាងធ្ងន់គួរសមអាចធ្វើអោយជេគដួលបាន ចំណែកឯពីនាក់នោះរត់ទៅប្ដឹងគ្រូនាយក

<<ត្រូវ យើងត្រូវឪពុកម្ដាយលក់ទៅអោយអ្នកមានប៉ុន្តែឯងមានសួរយើងដែលទេថាចង់អោយមានរឿងចឹងកើតឡើងឯងមានដឹងថាយើងមានាក្ដីសុខទេដែលត្រូវឪពូកម្ដាយលក់បែបនេះ? អ៎ ត្រូវហើយព្រោះឯងកើតមកក្នុងត្រកូលអ្នកមានចង់ធ្វើអីក៏គ្មានអ្នកណាហាមមិនដូចយើងទេ!>>ស៊ុននូ

✧ °¤  𝗪𝗥𝗢𝗡𝗚 𝗖𝗛𝗢𝗜𝗖𝗘  ˚˚✩•°•*⁀➷Where stories live. Discover now