សម្លាប់ហែង🖕🏻

478 43 0
                                    

ភាគទី 4

ហែងចង់ដឹងទេថាអ្នកណាជាអ្នកសម្លាប់ប៉ាម៉ាក់ឯង

ទ្រឺត~~ទ្រឺត~~

"អូនលើកហើយណា " ហ្វត បង្ហាញអោយនាយក្រាស់មើល

"អូនលើកទៅបងសុំទៅនោះមួយភ្លែត" ជេម យាយរួចក៏បានដើរចេញពីបន្ទប់បាត់ទៅ

" អាឡូ ការងារឯងយ៉ាងមិចហើយ " លោក ចាន់
"ខ្ញុំបានសម្លាប់គេរួចហើយ ងាយស្រួល " ហ្វត ឆ្លើយតបទៅកាន់លោក ចាន់ វិញដោយភាពជឿជាក់

" ហេតុបានជា ព័ត៌មានមិនទាន់ចុះផ្សាយចឹង " លោក ចាន់ ពោឡើងយ៉ាងកំហឹង នាយក្រាស់ស្លាប់គួរណាមានព័ត៌មានផ្សព្វផ្សាយ ហេតុអ្វីគ្មានចឹង

" ប្រហែលអ្នកនៅក្នុងភូមិគ្រឹះមិនទាន់ដឹងថាគេស្លាប់ហើយដឹង " ហ្វត

" លោកចៅហ្វាយ លោក ជេមមីណាយ៍ បានស្លាប់ហើយ ព័ត៌មានបានបង្លាញ់ថាគាត់ត្រូវបានដួលក្នយងបន្ទប់ទឹកធ្វើអោយគាត់បោកក្បាលស្លាប់ក្លាមៗ កាលពីយប់មិញ " សម្លេងមួយបានចេញពីទូរស័ព្ទនាយតូចដែលម្នាក់ប្រហែលជាអ្មកចាក់ការលោក ចាន់ បានរាល់រាប់ពីដំណើររឿង

" ហាសហា ល្អមែន វាស្លាប់ទៅអំណាចនឹងធ្លាក់មកលើកយើង យើងជាអ្នកមានអំណាចជាងគេនៅក្នុងប្រទេសនេះ ហាសហា ហ្វត ហែងធ្វើបានល្អ នៅវេលាពេលរសៀលម៉ោង៥មកជួបយើងនៅ ភូមិគ្រឹះចាន់ " លោកចាន់ មានការសប្បាយចិត្តជាខ្លាំងដែលបានលឺដំណឹងនេះ

" ទទួលបានលោក ខ្ញុំនឹងទៅ ហើយសុំលុយពាក់កណ្តាលទៀតផង " ហ្វត មិនភ្លេចទេរឿងលុយនឹង យាយរួចក៏បានបិទទូរស័ព្ទ

" យ៉ាងមិចហើយអូនសម្លាញ់ "ជេម បានបើកទ្វាចូលបន្ទប់រួចមកអង្គុយលើកគ្រែអោបនាយតូច

" បងទៅណាមិញ " ហ្វត ងាកមកមើលមិខនាយក្រាស់រួចក៏សួរនាយ

" បងទៅអោយកូនចៅបងផ្សាយព័ត៌មានមិនពិតនឹងហាស យ៉ាងមិចហើយបងសួមិនឆ្លើយ " ជេម

" បងពិតជាលឿន អរ...លោកចាន់អោយអូនទៅជួបគេនៅភូមិគ្រឹះចាន់ នៅល្ងាចនេះ " ហ្វត

" បងថាគេមិនមានបំណងល្អនឹងអូនទេ អូនកុំទៅអី លោកចាន់នឹងសម្លាប់អូន " ជេម ដឹងច្បាស់ថាលោកចាន់មិនមែនជាមនុស្សល្អឡើយ នាយតូចក៏បានសម្លាប់នាយ គេខ្លាចថាលោកចាន់នឹងសម្លាប់នាយតូចបំបិទមាត់ ដើម្បីកុំអោយនាយតូចយករឿងលោកបានជួលអោយសម្លាប់នាយក្រាស់

ឃាតករស្នេហ៍Where stories live. Discover now