រឿង សំណព្វចិត្តម៉ាហ្វៀឈាមត្រជាក់❤️‍🔥❤️‍🔥

546 43 0
                                    

                               ភាគ 1

មានក្រុមហ៊ុនមួយកំពុងតែមានការប្រជុំដោយសិទ្ធតែជាក្រុមហ៊ុនធំៗហើយល្បីៗតែមិនល្បីដល់ក្រុមហ៊ុនlee group ដែលជាម៉ាហ្វៀឈាមត្រជាក់ឡើយ ហើយការប្រជុំគឺប្រជុំអស់រយះពេលយូរគួរសមដែលទើបការប្រជុំនេះចប់ហើយក៏បំបែកផ្លូវគ្នារាងខ្លួនអស់ទៅ ហើយរាងក្រាស់កំពុងតែដើរនិយាយជាមួយលោក គី្រសដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរាងក្រាស់ ហើយគេក៏មានបំណងចង់ឲ្យកូនស្រីរបស់គេរៀបការនិងរាងក្រាស់ផងដែល តែរាងក្រាស់របស់យើងគឺជាមនុស្សបេះដូងដែកចឹងហើយទើបជាគេព្យាយាមរកល្បិចរកល្បិចឲ្យរាងក្រាស់បានដេកជាមួយកូនគេដែលតែមិនបានសម្រេចព្រោះរាងក្រាស់ដឹងមុនរហូត ហើយកូនស្រីរបស់គេក៏ដើរតាមរាងក្រាស់ស្អិតណាស់ ហើយនាងមានឈ្មោះ minji បើចរិកវិញមិនបាច់យាយគ្មានដឹងចាស់ដឹងទុំអីទេ កាច ឆ្នាស់ឆ្នើម ក្រអើតក្រតម មុខលាបម្សៅក្រាស់ណាស់ព្រោះនាងមុខក្រាស់

" លោកlee នេះលោកមិនគិតចង់បានប្រពន្ធទេ បើចង់បានយកកូនស្រីខ្ញុំទៅព្រោះនាងនៅទំនេរហើយចរិកល្អផុតស្រីដ៏ទៃ "    លោកគ្រីសនិយាយហើយក៏លើកសរសើរកូនស្រីខ្លួន ទាំងដែលកូនស្រីខ្លួនមិនចេះធ្វើអ្វីទាំងអស់ចតែដើរលេង ផឹកស៊ីចូលក្លឹបដោយឈ្មោលញីអូនបង ចេះតែចាយលុយឥប្រយោជន៍

" បើលោកចង់នៅបន្តភាគហ៊ុនទៀតកុំនិយាយរឿងនិងឲ្យសោះ " រាងក្រាស់បន្ទាប់ពីថាក៏ដើរទាំងមុខងាប់ព្រោះគេមិនចូលចិត្តអ្នកមកផ្តល់មតិលើជីវិតគេទេស្អប់បំផុត ហើយអ្នកដែលបានលឺសម្តីរាងក្រាស់ហើយក៏ខ្លាចខ្លែងដែលហើយមិនហ៊ាននិយាយអីបន្តទៀតទេខ្លាចមិនបានឃើញពន្លឺព្រះអាទិត្យ

" អាថេន អាដេន "

" បាទចៅហ្វាយចង់ទៅណាដែល " ថេនដែលជាដៃស្តាំនិងដេនដែលជាដៃឆ្វេងរាងក្រាស់ក៏និយាយឡើងទាំងពីរនាក់ព្រមគ្នា

" នាំយើងទៅហាងអាហារដែលយើងធ្លាប់ទៅ " រាងក្រាស់និយាយឡើងហើយចូលក្នុងឡានដោយដេនជាអ្នកបើកទ្វាឡានឲ្យ

" បាទចៅហ្វាយ " បន្ទាប់មកអ្នកទាំងបីក៏បើកឡានរហូតដល់កន្លែងភ្លើងស្តប់ ហើយមានមនុស្សដើរឆ្លងផ្លូវហើយពេលនោះមានស្រ្តីចំណាស់ម្នាក់ដើរមិនប្រយ៉ាត់ក៏ដួលពេលនោះគេរកប្រើដេនឲ្យទៅជួយហើយតែមានក្មេងប្រុសតូចល្អិតម្នាក់មកជួយលោកយាយម្នាក់នោះឆ្លងផ្លូវ ហើយទង្វើរបស់រាងតូចនោះគឺគិចមិនផុតពីក្រសែភ្នេករាងក្រាស់របស់យើងឡើយ ហើយថែមទាំងព្យាយាមសម្លឹងមើលមុខក្មេងម្នាក់នោះដែល តែមើលបានតែជំហៀងទេ តែគេក៏ដឹងថាក្មេងម្នាក់នោះគឺស្រស់ស្អាតបំផុតហើយសម្រាប់គេហើយក៏លង់និងសម្រស់និងចរិកគេដែលមើលទៅទន់ភ្លន់ណាស់

រឿង សំណព្វចិត្តម៉ាហ្វៀឈាមត្រជាក់❤️‍🔥❤️‍🔥Where stories live. Discover now