part 4: បងមិនបាច់រកគេទេ

243 31 0
                                    

ព្រឹកព្រលឹមឡើងមានសត្វបក្សាបក្សីស្រែកយំយ៉ាងខ្ញៀវខ្ញារ បើយើងក្រឡេកមកមើលនៅក្នុងបន្ទប់ដ៏ធំមួយកំពុងមានមនុស្ស2នាក់គេងអោបគ្នាយ៉ាងស្កប់ស្កល់ ហើយមិនមែនថាគ្មានម្នាក់ភ្ញាក់ឡើយគឺមានម្នាក់ហើយម្នាក់នោះគឺជារាងក្រាស់របស់យើងនិងឯង គឺភ្ញាក់ពីគេងយូរហើយតែមិនខ្ចីក្រោកទេ ដោយសារតែរវល់គយគន់សម្រស់មនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយក៏ទ្រាំមិនបាននិងថ្ពាល់ពោងៗនោះក៏ថើបយកៗរហូតដល់អ្នកកំពុងគេមិនដឹងខ្យល់អីក៏ភ្ញាក់ឡើង

" សឺតៗៗ...សឺតៗ...សឺតៗ.... " (ថ្ពាល់កូនខ្ញុំខ្ទិចអស់ហើយបើថើបមុឹងៗ🤧🤧)

" អុឺម... " រាងតូចក៏ភ្ញាក់

" បងរំខានអូនគេងមែនទេអុឺម... " រាងក្រាស់និយាយហើយថែមទាំងយកដៃទៅច្បិចថ្ពាល់ពោងៗរាងតូចតិចៗព្រោះតែគ្រឺតនិងទឹកមុខរាងតូចធ្វើមុខភ្លឹសៗដាក់គេ

" អត់ទេ " រាងតូចក្រវីក្បាលតិចៗថាមិនរំខានទេ

" បើចឹងតោះបងនាំអូនទៅងួតទឹកជាមួយបងតោះ អឹប.
.. " ថាហើយរាងក្រាស់ក៏ចុះពីគ្រែហើយក៏លើករាងតូចយកមកពរ (ធ្វើដូចកូនញុមមិនចេះដើរចឹងរកតែក្រឡាចំណេញរហូតប្រូហុី)😒😒

" តែបងងួតមុនអូនទៅព្រោះបងត្រូវទៅធ្វើការ " រាងតូចនិយាយប្រាប់រាងក្រាស់ឲ្យងួតមុនទៅព្រោះរាងក្រាស់ត្រូវទៅធ្វើការ

" អត់ទេ បងចង់ងួត2នាក់អូន ព្រោះអូនក៏ត្រូវទៅជាមួយបងដែល " រាងក្រាស់និយាយហើយក៏ប្រាប់រាងតូចក៏ត្រូវទៅជាមួយគេដែល

" អូនអាចទៅជាមួយបងបានដែលមែនទេ "រាងតូចនិយាយសួរបញ្ជាក់ប្រាកដអត់ថាគេអាចទៅបានមែន

" ប្រាកដជាបានហើយព្រោះអូនគឺជាអនាគតប្រពន្ធរបស់បង ហើយបងក៏មិនហានទុកអូនឲ្យនៅទីនេះដោយគ្មានបងបានដែលព្រោះបងខ្លាចមានអាបែកថ្នាំណាមកយកអូនចេញបងបាត់ "រាងក្រាស់និយាយបន្តើដៃទប់ចង្កេះរាងតូចម្ខាងដែលគេកំពុងពរច្រកគាវព្រោះខ្លាចសំណព្វចិត្តធ្លាក់ហើយដៃម្ខាងទៀតកំពុងលាយទឹកក្តៅងួត បន្ទាប់ពីងួតទឹករួចហើយរាងក្រាស់និងរាងតូចក៏រៀបចំខ្លួនរួចដែល

រឿង សំណព្វចិត្តម៉ាហ្វៀឈាមត្រជាក់❤️‍🔥❤️‍🔥Where stories live. Discover now