part 3: អូនមិនមែនជាមនុស្សទី3ទេអូនគឺជា

269 40 1
                                    

បន្ទាប់ពីចេញពីកម្មវិធីហើយឡានរាងក្រាស់ក៏បើកមកដល់ភូមិគ្រឹះ ពេលនេះគឺរាងតូចកំពុងគេលក់នៅលើដៃរាងក្រាស់យ៉ាងស្កប់ស្កល់ហើយថែមទាំងសសុលចូលក្នុងរាងក្រាស់ថែមទៀតផង ហើយរាងក្រាស់ពេលឃើញចរិករាងតូចពេលគេងលក់បែបនេះយាយពីថាគឺស្រឡាញ់លើសពីស្រឡាញ់ច្រើនជាងមុន ហើយក៏បានចុះពីលើឡានតែគេមិនបានដាស់រាងតូចទេគឺបីរាងតូចចុះចេញពីឡានដោយមិនចុះដៃនោះទេព្រោះរាងតូចស្រាលដូចសំឡីចឹង ពេលបីរាងតូចចូលដល់ខាងក្នុងហើយក៏ឡើងទៅខាងលើបន្ទប់ ពេលចូលដល់ក្នុងបន្ទប់

" មើលចុះគេងលក់គ្មានដឹងអីសោះ ហឹស... " រាងក្រាស់និយាយដោយញញឹមគ្រឺតខ្នាញ់នេះគេគេងតាំងពីចេញពីកម្មវិធីរហូតមកដល់ភូមិគ្រឹះ តែរាងក្រាស់គឺមិនទាន់ដាក់រាងតូចគេងលើពូគត្រឹមត្រូវនោះទេគឺរាងក្រាស់អង្គុយបីរាងតូចលើពូគ ព្រោះកំពុងតែសម្លឹងមើលមុខរាងតូចមិនទាន់ស្កប់ស្កល់ចិត្តទេ

" ហឹសនេះគេងលក់មិនដឹងអីបែបនេះបើសិនជាបងរំលោភអូនក៏អូនមិនដឹងខ្លួនផង ក្មេងកម្ជិល សឺតៗៗៗៗ...  " រាងក្រាស់ខ្នាញ់រាងតូចខ្លាំងពេកទើបថើបមុខរាងតូចថើបថ្ងាស់ ភ្នែក ថ្ពាល់ ច្រមុះ មាត់ យាយទៅមុខនឹងគឺរាងក្រាស់ថើបគ្មានសល់ចន្លោះត្រង់ណាមួយទេ

" អឹម... " ដោយសារតែមានអ្នករំខានរាងតូចក៏បានភ្ញាក់ឡើងហើយក៏បានយកដៃយកមកញីភ្នែក

" ភ្ញាក់ហើយមែនទេក្មេងកម្ជិល មើលអូនកុំយកដៃញីភ្នែកចឹងមិនល្អនោះទេ "ដោយសារតែរាងតូចយកដៃញីភ្នែកទើបរាងក្រាស់និយាយហាមឃាត់ព្រោះធ្វើចឹងវាមិនល្អនោះទេ

" នេះដល់យូរហើយមែនទេ " ដោយសារតែឃើញដល់ក្នុងបន្ទប់ហើយទើបរាងតូចសួររាងក្រាស់

" បាទ... ដល់យូរហើយ " រាងក្រាស់តបទៅរាងតូចនៅកន្លែងពាក្យបាទយ៉ាងវែងអន្លាយហើយក៏ញឹមស្រស់ដាក់រាងតូចទៀតផង ពេលរាងក្រាស់នៅជាមួយរាងតូចគឺព្រាបបាននឹងកូនក្មេងច្រឡឺមចឹង

" ហេតុអីបងមិនដាស់អូនចឹង " រាងតូចនិយាយដោយធ្វើមុខភ្លឹសៗដាក់រាងក្រាស់ដែលធ្វើឲ្យរាងក្រាស់អត់គ្រឺតមិនបានហើយក៏យកដៃទៅចាប់ថ្ពាល់ពោងៗរាងតូចដោយមានការគ្រឺតខ្នាញ់ជាខ្លាំង

រឿង សំណព្វចិត្តម៉ាហ្វៀឈាមត្រជាក់❤️‍🔥❤️‍🔥Where stories live. Discover now