part 5: បងheesuengជារបស់យើងតែម្នាក់គត់

249 33 0
                                    

នៅពេលថ្ងៃត្រង់គឺជាពេលដែលបុគ្គលក្នុងក្រុមហ៊ុនអាចសម្រាកញាំអាហារថ្ងៃត្រង់បាន ហើយបើនៅក្នុងអូហ្វីសរបស់ប្រធានក្រុមហ៊ុនវិញកំពុងតែបង្ហើយឯកសារដែលនៅសល់បន្តិច តែបើយើងពិនិត្យឲ្យមែនទែនទៅគឺដៃម្ខាងរបស់រាងក្រាស់យើងគឺកាន់ឯកសារមកមើល ឯម្ខាងទៀតគឺទប់ចង្ក្កេះរបស់រាងតូចដែលកំពុងគេងជ្រោបមុខនឹងទ្រូងហាប់ណែនទាំងលើកដៃអោបករបស់ខ្លួន បន្ទាប់ពីពិនិត្យឯកសាររួចហើយតែអ្នកដែលកំពុងគេងនោះមិនទាន់ក្រោកទេតែថាដៃរាងក្រាស់ទំនេរហើយក៏យកដៃម្ខាងទៅអង្អែលខ្នងឯម្ខាងទៀតអង្អែលត្រកាគរីកសាយរបស់រាងតូចលេងព្រោះអីអប្សុកពេកណាមួយក៏ថ្ងៃត្រង់ដែលគេក៏ឃ្លានតិចតូចដែលតែរាងតូច មិនទាន់ភ្ញាក់ពីគេងទៀបគេមិនចង់ដាស់ព្រោះចង់ឲ្យរាងតូចគេងឲ្យឆ្អែតសិនចាំរាងតូចភ្ញាក់ខ្លួនឯង តែអង្អែលលេងៗសោះរាងតូចភ្ញាក់បាត់ ហើយរាងតូចក៏សួររាងក្រាស់ថា

" បងថ្ងៃត្រង់ហើយមែនទេ " រាងតូចសួររាងក្រាស់ទាំងបើកភ្នែកមិនរួច ធ្វើឲ្យរាងក្រាស់អស់សំណើចនិងចរិករាងតូចជាខ្លាំង

" ហាសហា... នេះអូនបើកភ្នែកមិនទាន់និងរួចផងនិង " រាងក្រាស់និយាយដោយអស់សំណើចនិងរាងតូចហើយយកដៃទៅក្តិចថ្ពាល់រាងតូចតាមចិត្តចង់

" អួយ...ឈឺណាស់បងhee " រាងតូចនិយាយដោយយកដៃមកអង្អែលថ្ពាល់ដែលរាងក្រាស់បានក្តិចអម្បិញមិញ

" ឈឺត្រង់ណា ត្រង់នេះមែនទេម៉ោះ សឺតៗៗ... " រាងក្រាស់បន្ទាប់ពីលឺរាងតូចថាឈឺក៏ឱនមុខមកថើបដើម្បីកំឲ្យរាងតូចឈឺតទៀត

" បា...បានហើយអូនឃ្លានហើយ " រាងតូចនិយាយឲ្យរាងក្រាស់ឈប់ថើបខ្លួនព្រោះរាងក្រាស់ថើបយកៗតែម្តង ហើយណាមួយថ្ងៃត្រង់ហើយគេក៏ឃ្លានដែល

" អីយ៉ាកូនឆ្កែតូចនេះភ្ញាក់ពីគេងភ្លាមឃ្លានភ្លែតតែម្តងហើយនៀក៎ " គេនិយាយហើយក៏ងើបពីតុធ្វើការចុះទៅខាងក្រោមដើម្បីទៅញាំអាហារថ្ងៃត្រង់ទាំងមានរាងតូចនៅជាប់និងចង្កេះទោះរាងតូចចង់ដើរខ្លួនឯងយ៉ាងណាក៏រាងក្រាស់នៅតែពរដដែល ពេលចុះមកដល់ខាងក្រោមក៏មានក្រសែរភ្នែកជាច្រើនមើលមករាងក្រាស់និងរាងតូច មើលទៅគូរនេះសាកសមនិងគ្នាឥតខ្ចោះដូចទេវតាប្រទានមកចឹង ហើយក៏មានអ្នកshipគូរនេះខ្លាំងដែលតាំងពីថ្ងៃកម្មវិធីមកម្ល៉េះ ហើយការស្និទ្ធស្នាលរបស់រាងក្រាស់និងរាងតូចធ្វើឲ្យមានមនុស្សម្នាក់ក្តៅក្រហាយជាខ្លាំង ហើយម្នាក់នោះគឺជានាងminjiនិងឯង ជាបីសាចក្នុងសាច់រឿងដែលខ្វះមិនបាន ទោះជាខំយ៉ាងណាក៏គ្មានប្រយោជន៍ដែលមីនាង😏😏

រឿង សំណព្វចិត្តម៉ាហ្វៀឈាមត្រជាក់❤️‍🔥❤️‍🔥Where stories live. Discover now