ep1: coffee

468 47 2
                                    

   ចុងសប្តាហ៍ដ៏សែនរីករាយរបស់មនុស្សគ្រប់រូបបានចូលមកដល់ទៀតហើយ ព្រឹកនៅថ្ងៃទំនេរបែបនេះបើបានងើបពីព្រលឹមរៀបចំខ្លួនចេញហាត់ប្រាណភ្ជាប់ជាមួយតន្ត្រីនឹងនៅតាមដងផ្លូវដែរអំណោយផលយ៉ាងស្រស់ត្រកាលនារដូវផ្ការីកគឺស្រស់ស្រាយបំផុតហើយ៕

  "ខ្ញុំយកice latteមួយ/ខ្ញុំយកice latteមួយ"សម្លេងពីរបន្លឺឡើងដំណាលគ្នាធ្វើឲ្យ baristaត្រូវសម្លឹងមុខពួកគេងម៉ង់ៗ ហេតុអ្វីចិត្តដូចគ្នាម្លេះ?

  "អ្នកទាំងពីរមកជាមួយគ្នាមែនទេ"barista

  "គឺអត់ទេ/អត់ទេ"ទៀតហើយគឺថាឆ្លើយដូចគ្នាហើយស្របគ្នាល្អណាស់

  "ចឹងសម្រេចថាice latte ទាំងពីរនាក់ តើលោកទាំងពីរយកស្កប៉ុន្មានភាគរយដែរ"

  "5ភាគរយ"ដំណាលគ្នាទៀតហើយ និស្ស័យឬអ្វីឲ្យប្រាកដ

  "បាទ សូមរង់ចាំបន្តិច"កម្លោះbaristaមានចម្ងល់ពេញខួរ តែក៏មិនបានសួរអ្វីច្រើនដែរ ព្រោះមិនចង់រំខានចិត្តភ្ញៀវ

   ក្រោយbaristaសង្ហាចេញទៅឆុងកាហ្វេបាត់ បន្សល់ទុកនូវកម្លោះពីររូបដែលមានចិត្តដូចគ្នា ឲ្យឈរសម្លឹងមុខគ្នាម៉ក់ៗ

  "ហេតុអ្វីបានជាលោកនិយាយតាមខ្ញុំ"កម្លោះតូចផ្តើមសំណួរទាំងចោលខ្សែរភ្នែកមួយគូរសម្លឹងគេថ្លែ

  "ខ្ញុំទេដែលត្រូវសួរ ហេតុអ្វីនិយាយតាមខ្ញុំ?"នាយខ្ពស់ស្រឡះមិនតបបែរជាសួរបកវិញ

  "មិនបានcopyទេ វាជាfavoriteរបស់ខ្ញុំ"

  "ខ្ញុំក៏ដូចគ្នា"

  "មិនដូចគ្នាទេ លោកឯងមានចេតនាច្បាស់ណាស់"និយាយចោទប្រកាន់គេមធ្យមងំដៃម្ខាងចង្អុលមុខគេចំៗសល់ដៃម្ខាងទៀតមិនឲ្យទំនេរលើកមកច្រត់ចង្កេះយ៉ាងទំនង

   "ឯងឈ្មោះអី?"កម្លោះមិនឆ្លើយនៅបន្ថែមមួយសំណួរពីលើទៀត

  "ជេយ៉ុន យ៉ាងមិច គេចមិនចង់ឆ្លើយសំណួរយើងហេស៎?"ទៀតហើយ ពូកែនាំរឿងខ្លាំងណាស់

  "ឈ្មោះមិនសមនឹងចរិកសោះ ប្តូរឈ្មោះចេញទៅ មួយទៀតឯងមើលទៅនៅក្មេងណាស់រៀននិយាយជាមួយមនុស្សចាស់ដូចយើងឲ្យស្រួលបួលបន្តិច"ជេយ៉ុនស្តាប់ឮមួយឃ្លានេះហើយមួម៉ៅលើសដើម តែមិនបានបញ្ចេញអាការៈមកក្រៅឲ្យគេឃើញទេ បែរជាតបទៅកាន់អ្នកម្ខាងទៀតទាំងញញឹមញញែម

អំណោយជីវិត⋆౨ৎ˚⟡˖ ࣪ Where stories live. Discover now