_________
"អ៊ីយ៉ា~~ថ្ងៃនេះមានខ្យល់អីបក់បងប្រុសខ្ញុំឲ្យមកគេងនៅផ្ទះ?"ជេគ
"ស្អែកបងត្រូវទៅBusan មករៀបចំអីវ៉ាន់"ហ៉ីស៉ឹង
"ហ្អាសទៅBusan?សុំតោងបានអត់បងប្រុសសំណព្វចិត្ត?"ជេគនិយាយបែបម្ញិកម្ញក់រួចរត់ទៅច្របាច់ដៃឲ្យហ៉ីស៊ឹង
"មិនបានទេ ម៉ាក់ប៉ាបងក៏ទៅដែរ ឯងជិតដល់ថ្ងៃប្រកួតហើយ មិនអាចទៅបានទេ"
"លោកពូអ្នកមីង~~~~"គ្រាន់តែឮហ៉ីស៉ឹងនិយាយថាពូមីងរបស់ខ្លួនក៏ត្រូវទៅដែរ ជេគជំទាលស្រែកហៅពូមីងខ្លួនសឹងបែបផ្ទះ
"កើតអីជេគីរបស់មីង អ្នកណាធ្វើអ្វីក្មួយ??"ឮសម្រែកជេគមិនបានទេ អ្នកស្រីលីរហ័សរហួនចេញមកសួរមុនគេ
"គ្មានអ្នកណាធ្វើអីក្មួយទេអ្នកមីង តែមីងត្រូវទៅBusanមែនទេនៅថ្ងៃស្អែក? ជេគីសុំទៅផងបានអត់?"ជេគនិយាយសម្តីយ៉ាងផ្អែមថែមទាំងធ្វើភ្នែកព្រិចខ្ញាំៗកាយវិកាហាក់ដូចជាកូនឆ្កែកគួរឲ្យស្រឡាញ់ដើម្បីឲ្យមីងខ្លួនទន់ចិត្តព្រមយកខ្លួនទៅដែរ។
"មែនមីងទៅBusan តែមីងមិនឲ្យឯងទៅទេ"មិនមែនមិនចង់យកជេគទៅទេតែនេះគឺកៀកថ្ងៃដែលជេគត្រូវប្រកួតហើយ ណាមួយពួកគាត់មិនមែនទៅដើរលេងឯងណា។
"អ្នកមីងឈប់ស្រឡាញ់ខ្ញុំហើយមែនទេ?"ជេគីរបស់អ្នកស្រីលីទម្លាក់ទឹកមុខចុះភ្លាមៗ
"មីងមិនមែនទៅដើរលេងទេ ឥឡូវចេះចុះ ពេលជេគីប្រកួតហើយទៅលេងអូស្រ្តាលីល្អទេ?"ដឹងថាក្មួយប្រុសប្រាកដជាអន់ចិត្តអន់ថ្លើមជាក់ជាមិនខាន ទើបអ្នកស្រីសម្រេចថានឹងឲ្យជេគទៅលេងម៉ាក់ប៉ារបស់គេតែម្តងទៅបន្ទាប់ពីប្រកួតចប់ ណាមួយជេគក៏ខានទៅលេងប៉ាម៉ាក់របស់ខ្លួនយូរគួរសមដែរហើយ
"ពិតមែនហ្អេស៎??ខ្ញុំនឹងយកលេខ1ទៅអួតលោកប៉ាអ្នកម៉ាក់តែម្តង"ជេគគ្រាន់តែបានឮថាគេនឹងបានទៅជួបប៉ាម៉ាក់ដូច្នេះសប្បាយចិត្តណាស់ ប្តេជ្ញាចិត្តតែម្តងថានឹងយកលេខ1ឲ្យបាន
"បើចង់បានលេខមួយឯងត្រូវតែរកគ្រូមកបង្រៀនបន្ថែម"លោកលីក៏និយាយក្រោយស្ងាត់អស់ពេលជាយូរ
YOU ARE READING
អំណោយជីវិត⋆౨ৎ˚⟡˖ ࣪
Romanceបងស្រឡាញ់អូនណាស់ មិនថាអូនចង់បានអ្វីបងអាចធ្វើឲ្យអូនបានគ្រប់យ៉ាង បងមិនអាចជំទាស់នឹងរូបអូនបានទេ បើជំទាស់នឹងអូនប្រៀបដូចជំទាស់នឹងបេះដូងខ្លួនឯង អូនជាមនុស្សតែម្នាក់ដែលជាតម្រូវការបេះដូងរបស់បង ខ្វះអូនគឺខ្វះអ្វីៗគ្រប់យ៉ាង មានអូនតែម្នាក់គឺបងជាមនុស្សដែលសំណាងបំផុ...