ពេលវេលាពិតជាដើរលឿនណាស់ ព្រិចបើកៗក៏ដល់ថ្ងៃដែលជេគត្រូវចូលរៀននៅសកលវិទ្យាល័យហើយ មុខកម្លោះមិនរីកទាល់តែសោះតាំងតែពីល្ងាចមិញដែលខ្លួនបានទៅជូនដំណើរមិត្តទៅសហរដ្ឋអាមេរិកមកម្លេះ មិត្តមានតែម្នាក់នឹងផងអីឡូវត្រូវឃ្លាតគ្នាហើយ។
"ហ៉ើយ..."ជេគដកដង្ហើមធំបន្ទាប់ពីឈរសម្លឹងមើលទៅខ្លោងទ្វាសាលាអស់រយៈពេលជាយូរ
"ប្រហែលជាខ្ញុំត្រូវក្លាយទៅជាមនុស្សintrovertហើយ"ដើរបន្តើរនិយាយបន្តើរពេលឃើញថាគ្រប់គ្នាសុទ្ធតែមានមិត្តដើរជាមួយតែខ្លួនគឺម្នាក់ឯង
"អួយ!!! សូមទោសផង"រវល់តែដើរឈ្ងកមុខជេគក៏បានដើរបុកនឹងនរណាគេម្នាក់ ធ្វើឲ្យសៀវភៅនៅនឹងដៃបុរសជ្រុះអស់រលីង
"មិនអីទេ"កម្លោះមិនប្រកាន់ទោសពៃ ឪនរើសសៀវភៅយ៉ាងប្រញ៉ាប់ព្រោះខ្លាចទៅមិនទាន់ពេល..
"ខ្ញុំជួយរើស"ជេគ
"អរគុណហើយ!! ខ្ញុំសុំលាទៅសិនហើយ"សៀវភៅត្រូវបានរើសឡើងអស់ពីដីហើយនរៈចាប់និយាយលាទៅកាន់ជេគ
"បាទ"ដំណើរដើរចេញទៅរបស់សិស្សប្រុសម្នាក់នោះធ្វើឲ្យជេគតាមមើលឡើងភ្លឹក ព្រោះកំពុងគិតថាលើលោកនេះក្រៅពីជុងវ៉ុនហើយនៅមានមនុស្សប្រុសមុខស្រទន់ស្អាតដូចស្រីបែបនេះដែរ..
"អរុណសួរស្តីអ្នកទាំងអស់គ្នា"
"អរុណសួស្តីលោកគ្រូ"និស្សិតទាំងអស់តបទៅលោកគ្រូ
"ថ្ងៃនេះជាថ្ងៃដំបូងរបស់ប្អូនៗដែលបានចូលរៀននៅសកលវិទ្យាល័យ ក៏ដូចជាថ្ងៃដំបូងដែលបានជួបជាមួយនឹងលោកគ្រូផង ចឹងសូមអ្នកទាំងអស់ក្រោកឈរនៅពេលដែលលោកគ្រូហៅឈ្មោះ ហើយណែនាំខ្លួនប្រាប់លោកគ្រូនឹងមិត្តរួមថ្នាក់"លោកគ្រូចាប់យកក្រដាស់ឈ្មោះមកមើលរួចហើយតាមលេខរៀងម្តងម្នាក់ៗរហូតដល់ឈ្មោះចុងក្រោយ
"ស៉ីម ជេយ៉ុន"លោកគ្រូ
"ស៉ីម ជេយ៉ុន"សម្លេងបន្លឺឡើងជាលើកទីពីរក្រោយពីមិនបានឃើញនៅវត្តមានម្ចាស់ឈ្មោះ
"ស៉ីម ជេយ៉ុន មិនទាន់មករៀនទេ?"លោកគ្រូ
**ក្រាក~~~
YOU ARE READING
អំណោយជីវិត⋆౨ৎ˚⟡˖ ࣪
Romanceបងស្រឡាញ់អូនណាស់ មិនថាអូនចង់បានអ្វីបងអាចធ្វើឲ្យអូនបានគ្រប់យ៉ាង បងមិនអាចជំទាស់នឹងរូបអូនបានទេ បើជំទាស់នឹងអូនប្រៀបដូចជំទាស់នឹងបេះដូងខ្លួនឯង អូនជាមនុស្សតែម្នាក់ដែលជាតម្រូវការបេះដូងរបស់បង ខ្វះអូនគឺខ្វះអ្វីៗគ្រប់យ៉ាង មានអូនតែម្នាក់គឺបងជាមនុស្សដែលសំណាងបំផុ...