ep3:

366 46 29
                                    

"កូនហ៊ុនឥឡូវមិនសូវដែរឃើញមកលេងម៉ាក់សោះ ការងាររវល់ខ្លាំងហ្អីកូន?"

"រវល់ដកដៃសឹងមិនរួចហើយអ្នកម៉ាក់ តែចាំខ្ញុំឈ្លាតមកលេងអ្នកម៉ាក់ឲ្យបានញឹកញាប់ជាងនេះ"

"មិនអីទេកូន បើរវល់ក៏មិនបាច់ទេ"

"ហេហេម សុងហ៊ុនមកមិនប្រាប់ប៉ាមុនចឹងកូន?"លោកលីចុះមកពីជាន់ខាងឃើញបែបនេះក៏និយាយឡើង

"ជម្រាបសួរលោកប៉ា ខ្ញុំគ្រាន់តែជួយជូនជេគមកផ្ទះ ហើយក៏ចូលលេងបន្តិចទៅ"

"ជាគ្រូបន្ទុកថ្នាក់ជេគហ្អេះកូន??"

"បាទប៉ា"

"ប្អូនទៅរៀនយ៉ាងមិចដែរ?"លោកលីចោទសួរសុងហ៊ុនស្របពេលដែលជេគដើរចុះមកពីផ្លាស់សម្លៀកបំពាក់ល្មម

"ខ្ញុំមិនបានកាប់អ្នកណាទេលោកពូ"ជេគ

"ថាមិនត្រូវដែរ"លោកលី

"កុំបារម្ភអីប៉ា ក្មួយប៉ាគេរៀនពូកែតាំងពីដើមមកហើយ"និយាយជាមួយលោកលីទេតែភ្នែកសុងហ៊ុនកំពុងសម្លឹងមើលមុខជេគ

"កូនហ៊ុននៅញ៉ាំបាយទីនេះសិនហើយ ខានមកលេងយូរចឹងម៉ាក់នឹក"លោកស្រីលី

"បាទ ខ្ញុំក៏នឹកម្ហូបស្នាដៃអ្នកម៉ាក់ដែរ"

"ចា៎កូន ជេគតោះទៅជួយធ្វើម្ហូបមីង"គាត់និយាយហើយក៏ងើបឈរដើរអូសដៃជេគចូលចង្រ្កានបាយបាត់

"លោកប៉ាមានអ្វីមែនទេបានជាហៅខ្ញុំមកថ្ងៃនេះ?"ក្រោយពីបានឃើញពីរអ្នកមីងក្មួយនោះចេញទៅធ្វើម្ហូបបាត់ហើយសុងហ៊ុនក៏ចាប់និយាយចូលសាច់រឿងតែម្តង

"គឺរឿង....."

"ប្រយ័ត្នប្រយែងតាមផ្លូវកូនហ៊ុន"អាហារពេលល្ងាចត្រូវបានបញ្ចប់ហើយក៏ដល់ពេលដែរសុងហ៊ុនត្រូវត្រឡប់ទៅផ្ទះវិញដែរ

"បាទ ជម្រាបលាលោកប៉ាអ្នកម៉ាក់ លាហើយជេគ"

"ជម្រាបលា"តាំងពីសុងហ៊ុនដើរចូលមកកាន់ផ្ទះនេះចរិកជេគហាក់ប្រែ180° មុខមិនឲ្យក្រោយមិនមើល

"ធ្វើឲ្យត្រឹមត្រូវបន្តិចទៅជេគ ឥឡូវគេមិនមែនជាគ្រូតែគេជាបង"ឃើញថាជេគធ្វើបែបនេះមិនគម្បីពេកលោកលីក៏ស្តីឲ្យនៅនឹងមុខលោកគ្រូសង្ហាតែម្តង

អំណោយជីវិត⋆౨ৎ˚⟡˖ ࣪ Where stories live. Discover now