EP1 : audition

95 15 2
                                    

      ពិភពលោកធំយ៉ាងនេះ តើមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងទាំងអស់ដែរទេ? តើមានមនុស្សប៉ុន្មានអ្នកដែលជួបរឿងខកចិត្តក្នុងជីវិតខ្លះ? ជីវិតអ្នកអាចនិងមិនល្អតែក៏មិនប្រាកដដែរថា គ្រប់គ្នាសុទ្ធតែមានរឿងល្អជាងអ្នក...

       សមុទ្រធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែក នៅលើកោះតូចមួយ មានមនុស្សប្រុសពីនាក់កំពុងតែរត់ដេញចាប់គ្នាយ៉ាងសប្បាយរីករាយ

      "Jisoo តើអូននិងក្លាយជាអ្វីនៅថ្ងៃអនាគត?" Dokyeomសួឡើងទៅសង្សារបស់គេ ពួកគេទាក់ទងគ្នាតាំងពីរៀនវិទ្យាល័យល័យ ពេលនេះពួកគេក៏ជិតរៀនចប់វិទ្យាល័យនិងមានគម្រោងទៅរៀននៅទីក្រុងសេអ៊ូលនៅសកលវិទ្យាល័យនៅទីនោះដែរ

      "អូននិងក្លាយជាអ្នកចម្រៀងដ៏ល្បីម្នាក់ ចុះបង?" JisooសួបកទៅDokyeomវិញ

     " បើអូនជាតារាទៅហើយនោះបងនិងធ្វើជាអ្នកមើលថែអូនចុះ "

     "អេ? ក្រែងបងចូលចិត្តច្រៀងមិនចឹងហី? មិចក៏មកមើលថែអូនទៅវិញ? " Jisooឈប់រត់និងសួរដេញដោលDokyeom

      " បងចង់ក្លាយជាអ្នកតាមមើលថែរអូនច្រើនជាង" dokyeom

     
_____________________
      ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាមិនចមនុស្សនោះទេ វាក៏មិនអាចបកក្រោយវិញបានដូចគ្នា ពេលនេះdokyeomនិងjisooបានមករៀននៅសកលវិទ្យាល័យនៅទីក្រុងដ៏ធំរបស់កូរ៉េ

     ពួកគេជួលបន្ទប់តូចមួយរស់នៅជាមួយគ្នា ពួកគេស្រឡាញ់គ្នាណាស់ រហូតដល់ថ្ងៃមួយ...

     ពេលចេញពីរៀនjisooបានប្រទះភ្នែកនិងលិខិតប្រកាសមួយដែលបិតជាប់និងផ្ទាំងផ្សព្វផ្សាយរបស់សាលា

     " Dokyeom dokyeom បងមកមើលធីនៀក៎" jisooស្រែកហៅសង្សារបស់ខ្លួន ដែលដើរកើមៗនៅខាងក្រោយ

     "មានអីហេស៎ " dokyeom សួ

      "បងមើលនេះទៅ"jisooចង្អុលបង្ហាញdokyeomនៅផ្លាលបិតប្រកាសជ្រើសរើសអ្នកឡើងច្រៀងនៅថ្ងៃគម្រប់ខួ20ឆ្នាំរបស់សាលាដែលបានបើកដំណើរការឡើង

     "Wow អូនឆាប់ប្រញាប់ទៅដាក់ពាក្យទៅ" dokyeom និយាយទាំងត្រេចអ

     "បងមិនដាក់ជាមួយគ្នាទេហេស៎? " Jisoo

it end with us Where stories live. Discover now