EP4: LOVE

46 12 1
                                    

       ជីវិតមនុស្សពិតជាមើលមិនឃើញមែន ពេលខ្លះយើងកំពុងតែសប្បាយសុខៗក៏ក្លាយទៅជាទុកក្នុងរយ:ពេលតែមួយប៉ប្រិចភ្នែកក៏មាន

       នៅថ្ងៃdebut របស់ Joshua និងសមាជិកក្រុម ឯងទៀតមានដូចជា
-jeonghan
-wonwoo
-seungkwanបូករួមទាំង Joshua គឺមានសមាជិក4អ្នក ដែលម្នាក់ៗមានរូបរាងស្រស់សង្ហាមិនចាញ់គ្នាប៉ុន្មានទេ
(បញ្ជាក់:adminសរសេរសាច់រឿងនេះក្នុងបំណងអោយក្លាយទៅជាសាច់រឿងខ្លីមួយ ចឹងហើយបានកាត់ខ្លាំងតិចហើយ)

     មានមនុស្សជាច្រើននៅក្នុងកម្មវិធី debut ក្រុមតារាkpooថ្មីនេះ ឯអ្នកកាសែតវិញគឺកុះករតែម្តង

     បន្ទាប់ពីបានណែនសមាជិកនិងប្រវត្តិរូបរបស់សមាជិកហើយក៏បានកំណត់ថាjeonghanគឺជាមេក្រុម មនុស្សគ្រប់គ្នាក៏អបអរសាទរជាខ្លាំងសម្រាប់ក្រុមថ្មីនេះ ព្រោះយើងអាចប្រាកដបានថាក្រុមថ្មីនេះប្រាកដជាល្បីល្បាញជាមិនខាន ព្រោះបានចាប់កំណើតក្នុងក្រុមហ៑ុនធំមួយ និងមានសមាជិកជាមនុស្សសុទ្ធតែមានទេពកោសល្យ,

    ក្នុងចំណោមមនុស្សដែលអបអរសាទរនោះក៏មានមនុស្សម្នាក់ដែលឈរអបអរសាទរទាំងទឹកភ្នែករលីងរលោង ព្រោះបានឃើញថាការតស៑ូរបស់មនុស្សដែលខ្លួនស្រឡាញ់គឺកំពុងតែទទួលបានផ្លែផ្កាហើយ

     DKមើលទៅ Joshua ដោយភ្នែកពោរពេញដោយមោទនភាពភាពទៅលើមនុស្សដែលខ្លួនស្រឡាញ់ ទោះជាមិនដឹងថាថ្ងៃអនាគតនិងទៅជាយ៉ាងណាតែពេលនេះឃើញមនុស្សដែលខ្លួនស្រឡាញ់បានដើរតាមផ្លូវដែលគេស្រឡាញ់បែបនេះគឺពេញចិត្តណាស់ហើយ (មនុស្សអីក៏ល្អមេះ😭)

     បន្ទាប់ពីកម្មវិធី
    តារាទាំងអស់ត្រូវបានគេទៅខាងក្រោយឆាកវិញ អ្នកកាសែតនិងមនុស្សម្នាក៏នាំគ្នាត្រឡប់ទៅវិញរាងខ្លួន នៅឡើយតែDKកំពុងតែស្រវេស្រវាដើរទំលុះមនុស្សទៅរកផ្លូវទៅក្រោយឆាក

     មកដល់ផ្លូវចូលទៅបន្ទប់តែងខ្លួនរបស់តារាDkក៏ត្រូវបានគេបញ្ឈប់មិនអោយចូល

    "អត់ទោសលោក មិនអាចចូលបានទេ"បុគ្គលិកស្រីម្នាក់បានរត់មកហាមDK

    "ប៉ុន្តែសង្សា- អរ គឺមិត្តភក្តិខ្ញុំនៅក្នុងនោះ" DKតបទៅវិញទាំងញញឹមយ៉ាងស្រស់

    "អត់ទោស មិត្តភក្តិលោកជាអ្នកធ្វើការក្នុងនោះមែនទេ? សូមលោកមេត្តារងចាំសិនទៅ "បុគ្គលិកតប

    "តែ~"DKរកនិយាយមិនទាន់ចប់ផងក៏មានអ្នកបើកទ្វាមក

     "Dokyeom បងមករកខ្ញុំមែនទេ?"Joshua និយាយទាំងញញឹមស្រស់បស់មែនទែ

     "Josh បងថាចង់ចូលទៅរកអូនតែគេឃាត់"DKនិយាយទៅjoshuaទាំងញញឹមស្រស់បែបស្រស់ស្រាយខ្លាំងមែនទែន

      " គាត់ជាបងប្រុសខ្ញុំទេ អោយគាត់ចូលមករកខ្ញុំបាន មិនអីទេ"Joshua និយាយទៅកាន់បុក្គលិកដែលឃាត់DKអម្បិញមិញនេះ ធ្វើអោយនាងរាងភាំងបន្តិច ដោយសារមិញនេះDKប្រាប់ថាជាមិត្តភក្តិមិនអញ្ចឹង?

     "ប៉ុន្តែមិញគាត់ម្នាក់នេះថា~"បុក្គលិកនោះរកនិយាយហើយក៏ត្រូវDKនិយាយកាត់
     "ត្រូវហើយ ខ្ញុំជាបងប្រុសគេ តោះ តោះjosh" និយាយហើយក៏ដើរចូលទៅក្នុងបន្ទប់តែងខ្លួននោះបាត់ទៅ

   នៅខាងក្នុង
        នៅខាងក្នុងក៏មានសមាជិកផ្សេងទៀតដែរ Joshua បាននាំDKមកក្នុងហើយណែនាំអោយសមាជិករបស់ខ្លួនបានស្គាល់ក្នុងនាមជាបងប្រុស🥹

        បន្ទាប់ពីថ្ងៃកម្មវិធីហើយ DKនិង Joshua ក៏បានត្រឡប់មកផ្ទះជាមួយគ្នាទាំងសប្បាយចិត្ត ដើរបន្តដើរនិយាយគ្នាបម្រើរនៅតាមផ្លូវ

      "Dokyeom អូនមានរឿងមួយមិនទាន់បានប្រាប់បងនោះទេ" Joshua ចាប់ដៃDKហើយនិយាយ

      "មានរឿងអីហេស៎? មិចក៏ធ្វើមុខបែបនេះ?"DKសួព្រោះឃើញ Joshua ធ្វើមាត់ដូចជាខូចចិត្តរឿងអីអញ្ចឹង

      "គឺក្រុមហ៊ុនតម្រូវអោយអូនទៅនៅផ្ទះដែលក្រុមហ៑ុនរៀបចំអោយជាមួយសាមាជិកទាំងអស់គ្នា តែអូនមិនចង់នៅឆ្ងាយពីបងទេ" Joshuaនិយាយទាំងមុខក្រៀមក្រំ

      "Ummmអីយ៉ា មិនអីទេ បងអាចទៅជួបអូនពេលណាក៏បានដែរអោយតែអូននិយាយមួយម៉ាត់បងនិងទៅដល់ភ្លាម អីយ៉ា~កុំធ្វើមុខអញ្ចឹងអីណា រឿងប៉ុនហ្នឹងមិចនិងអាចបំបែកពួកយើងបាន មែនទេ?"DKនិយាយទាំងយកដៃក្តោមមុខ Joshua ដែលកំពុងក្រៀមក្រំធ្វើអោយ Joshua មានស្នាមញញឹមឡើងវិញ

      "ត្រូវហើយ រឿងប៉ុនហ្នឹងមិចនិងអាចបំបែកពួកយើងបាន hasha" និយាយហើយពួកគេក៏កាន់ដៃគ្នាដើរត្រឡប់ទៅផ្ទះវិញទាំងស្មាមញញឹម

      *ដើម្បីអូនអ្វីក៏បងសុខចិត្តដែរ*

Hehehehe admin come back ហើយ តែរឿង just friend adminកំពុងនឹកសាច់រឿងអត់ចេញ😭

Votes and comments ម្នាក់មួយផងណា ទុកជាកម្លាំងចិត្តរបស់admin🥹

  

You've reached the end of published parts.

⏰ Last updated: Oct 18 ⏰

Add this story to your Library to get notified about new parts!

it end with us Where stories live. Discover now