ធ្លាប់គិតទេថា តារាដែលអ្នកស្រឡាញ់អស់ពីបេះដូងរាល់ថ្ងៃនេះមានម្ចាស់រួចហើយ? ធ្លាប់គិតទេថាគេនិងរៀបការជាមួយមនុស្សដែលគេស្រឡាញ់?
សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនជឿរទេថា ពួកគាត់មិនមានមនុស្សដែលគាត់ស្រឡាញ់ ខ្ញុំពិតជាចង់ដឹងណាស់ថា តើនារីម្នាក់នោះជាអ្នកណា? នាងប្រហែលជានារីម្នាក់ដែលល្អឥតខ្ចោះណាស់ហើយ...
នៅថ្ងៃ auditionមានមនុស្សប្រុសស្រីជាច្រើនតម្រង់ជួរគ្នារង់ចាំដល់វេនខ្លួនបានបញ្ចេញសម្ថភាព អ្នកខ្លះចូលទៅហើយពេលចេញមកវិញក៏មកជាមួយទឹកមុខសប្បាយរីករាយ ឯអ្នកខ្លះវិញចេញមកជាមួយទឹកមុខក្រៀមក្រំបន្ទាប់ពីដឹងលទ្ធផលរបស់ខ្លួនរួច
" ចូលទៅយូហើយមិចក៏មិនទាន់ចេញមកវិញទៀត? " Dokyeom ឈរ រេរានៅខាងក្រៅ Joshua ចូលទៅយូហើយនៅមិនទាន់ចេញមកទៀត (សុំហៅjoshuaវិញ)
ពីមួយនាទីទៅមួយនាទៅវាប្រៀបដូចជារាប់ម៉ោងអញ្ចឹង តែទោះជា Joshua ទទួលបានលទ្ធផលយ៉ាងណាក៏គេនៅតែលើកទឹលចិត្តjoshuaដែរ យ៉ាងណាjoshuaជាមនុស្សដែលគេស្រឡាញ់ទៅហើយ គេភ័យនេះក៏ព្រោះតែjoshuaជាមនុស្សព្រលឹងតិចណាស់ ស្រួលមិនស្រួលមិនទាន់បានច្រៀងផង សន្លប់បាត់ទៅគិតយ៉ាងមិច?
បន្ទាប់ពី30នាទីកន្លងទៅ joshuaក៏ចេញមកជាមួយទឹកមុខមិនស្រពោនបន្តិច បែបនេះdokyeomក៏អាចកាត់ន័យយល់ហើយថាលទ្ធផលយ៉ាងមិច
"អីយ៉ា...មិនអីទេ ក្រុមហ៑ុននិងបន្តិចទៀតរលាយហើយ បើគេអោយអូនធ្លាក់អញ្ចឹងនោះ " ពេលjoshuaដើរដល់dokyeomក៏និយាយទាំងយកដៃទាំងពីកាន់ស្មាររបស់joshua
"ក្រុមហ៑ុននេះមិនអាចរលាយទេ " Joshua និយាយទាំងងើបមើលមុខDokyeom
" ហេតុអី មនុស្សមានសម្ថភាពបែជាមិនជាប់ អញ្ចឹងច្បាស់ជារលាយឆាប់ៗហើយ " dokyeom
" ហើយអ្នកណាថាអូនធ្លាក់? បងចង់អោយក្រុមហ៑ុននេះរលាយរឺក៏ចង់បោកឆ្នាំបានអូនចោល " joshuaនិយាយទាំងសម្លក់dokyeom
"ពិតមែនហេស៎ ? Waa~~" dokyeom និយាយហើយក៏ចាប់អោបចង្កេះjoshuaគ្រវីពី-បីជុំ អ្នកមកប្រឡងនៅទីនោះមើលពួកគេព្រាត
YOU ARE READING
it end with us
Short Storyខ្ញុំលះបង់អ្វីគ្រប់យ៉ាង អោយតែមនុស្សដែលខ្ញុំស្រឡាញ់សប្បាយចិត្ត...