EP2 : private

52 10 0
                                    

      ស្នេហាគឺជាអ្វី? បានជាមនុស្សសឹងគ្រប់គ្នាសុខចិត្តលះបង់អ្វីគ្រប់យ៉ាងព្រោះតែវា? តើអ្នកមានស្នេហាសុទ្ធតែខ្វាក់ភ្នែក ព្រោះត្រូវស្នេហាបាំងមុខមែនទេ? វាមិនទៀងអស់ទេ

បន្តសាច់រឿង:

          " ប្រាកដជាការពិតហើយ សង្សារបស់បងពូកែយ៉ាងនេះ មិនខ្វះទេអ្នកចាប់អារម្មណ៍" dokyeom និយាយទាំងសប្បាយចិត្ត

      " ចុះបងនោះ បងមិន audition ជាមួយអូនទេហេស៎ " jisooសួទៅ dokyeom សម្ថភាពរបស់ dokyeom គឺល្អខ្លាំងណាស់ បើនិយាយពីសម្លេងវិះតារាល្មមៗសុំខ្មាស់តែគេបែជាមិនព្រមប្រកួតអីទៅវិញ

     "បងធ្លាប់និយាយរួចហើយមែនទេ? បងនិងធ្វើជាអ្នកនៅពីក្រោយអូន ចាំគាំទ្រអូនជាជាងក្លាយជាតារាស្អីគេនោះ " dokyeom និយាយទាំងយកដៃទាំងពីក្តោបមុខjisoo

    នៅបន្ទប់ជួលពេលយប់ឡើង

    " Dokyeom ហា៎ បងថាទៅ បើខ្ញុំជាក្លាយជាតារា តើបងនិងអាចក្លាយជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ខ្ញុំទេ? "Jisooនិយាយទៅបន្តើរអង្គុយរកមើលបទចម្រៀងដែលត្រូវយកទៅប្រឡងបន្តើរ

     " បងក៏សង្ឃឹមអញ្ចឹងដែរ "

     " ចមើល បើខ្ញុំជាប់ខ្ញុំនិងសុំអោយក្រុមហ៑ុនយកបងធ្វើជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ខ្ញុំហើយ តែថា... " Jisooនិយាយទាំងសប្បាយចិត្តតែក៏នឹកដល់រឿងមួយធ្វើអោយគេទម្លាក់ទឹកមុខចុះវិញ តែធ្វើអោយdokyeomដែលកំពុងបត់ខោអាវនផះ ងាកមកមើលសង្សារបស់ខ្លួន

     " អូនកើតអីហេស៎? " Dokyeom សួ

      " Dokyeomeiហា៎ រឿងដែលយើងជាសង្សាគ្នា..." Jisooនិយាយទៅកាន់ dokyeom ដោយទឹកមុខកម្សត់ គេពិតជាខ្លាចណាស់ ខ្លាចថាគ្រប់គ្នានិងទទួលយកពួកគេមិនបាន

      " អូនកុំបារម្ភពេកអី ពួកយើងលាក់ពីទំនាក់ទំនងពួកយើងសិនទៅ ចាំរហូតដល់អូនមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង អាចធ្វើអីបានតាមចិត្ត ចាំពួកយើងប្រាប់មហាជនពីរឿងពួកយើងណា..." Dokyeom និយាយទៅកាន់ jisoo គេដឹងច្បាស់ណាស់ថា រឿងនិងទៅជាយ៉ាងណា ទោះត្រូវលាក់លៀមក៏គេព្រមដែរ ដើម្បីមនុស្សដែលគេស្រឡាញ់

it end with us Where stories live. Discover now