A

0 0 0
                                    

អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី៣+៤

    «ស្គាល់យើង?» អាន់ដឺសាន់ ក្រោកអស់កម្ពស់   មុននឹងដើររក ហើយសួរនាង។
        «ចាស?»
        «ហ៊ឹះ! ថ្លង់ឬធ្វើមិនឮទៅ?»  ពេលដែលនាង  កំពុងភិតភ័យ ពេលដែលនាងកំពុងខ្លាច  គេបែជាសើចនៅដើមក.  ចំអកនាងទៅវិញ។ តែនៅចាត់ទុកថា  ល្អណាស់សម្រាប់ រ៉ូម៉ា   ព្រោះគេសួរបែបនេះ ក៏ឲ្យនាងស្មានបានថា គេចាំនាងមិនបាននោះឡើយ។
        «ចាសមិនស្គាល់ទេ»នាងឆ្លើយហើយឈានជើងថយក្រោយពេលដែលគេ   ចេះតែដើរចូលមក។    គេមានរាងកាយសម្បូរបែប សាច់ដុំហាប់ណែន មើលទៅគួរឲ្យឈ្លក់វង្វេងបំផុត តែ…អត់តែរ៉ូម៉ា ម្នាក់ប៉ុណ្ណោះ  ដែលនាងយល់ថា  វាគួរឲ្យខ្លាចទៅវិញ   រហូតធ្វើឲ្យនាងមិនហ៊ានសូម្បី មើលគេឲ្យចំត្រឹមមួយនាទី។   នាងឈ្ងោកមុខចុះ ហើយភ្នែកក៏បិទមមីព្រោះតែខ្លាច។
        «ល្អ! អ៊ីចឹងយើងមកធ្វើការស្គាល់គ្នា នៅលើគ្រែតែម្ដងទៅ!» ពេលដើរមក ទាំងរាងកាយមិនរៀបរយហើយ គេក៏ទច់ដំណើរ ត្រឹមមុខរបស់នាង។  រ៉ូម៉ា ក៏ស្ទុះគេច តែមិនបានសម្រេច  ពេលដៃដែលនាងគិតថា      និងមិនអាចមកប៉ះនាង          បែរជាលឿនដូចព្យុះ មកក្រសោបចង្កេះរបស់នាងជាប់យ៉ាងណែន។
         «អា៎! លែងទៅ! អ្ហឺម...» ពេលមួយដង្ហើម មិនទាន់ទាំងបានចេញពីរង្វង់ដៃរបស់គេផង   នាងក៏ត្រូវគេឱនមកថើបបបូរមាត់ ទន់ល្មើយ យ៉ាងរហ័ស  ធ្វើខ្លួនដូចមនុស្សអត់ឃ្លាន    ទាំងដែលឃើញច្បាស់ មនុស្សស្រីពីរនាក់ទើបតែចុះពីលើគ្រែរបស់គេ។
        «អ្ហឺមម…»  រាងតូចរបស់  រ៉ូម៉ា  ត្រូវគេចាប់ថើបញក់ញីខ្លាំងៗពុំមានការថ្នាក់ថ្នមទាល់តែសោះ    រហូតព្រោះ តែភាពឈឺចាប់និងភ័យខ្លាចនាងក៏ហូរទឹកភ្នែករហាម។ អាន់ដឺសាន់  បន្តការថើបដួសដង យកក្លិនកាយរបស់នាងមិនឈប់  គេហាក់គ្រប់គ្រង  តម្រូវការមិនបានទាល់តែសោះ។ គេឈ្លក់វង្វេងនិងនាង តែ....
         គ្រប់យ៉ាងក៏ត្រូវកាត់ផ្ដាច់...
         គ្រប់យ៉ាងក៏ត្រូវរលាយអស់មួយរំពេច...
ពេលដែល រ៉ូម៉ា ដែលនៅក្រោមរាងកាយ    ក្រោមការគ្រប់គ្រងរបស់គេពេលនេះនាងបានសន្លប់បាត់ស្មារតីទៅហើយ។
        «ចង្រៃមែន!»   អាន់ដឺសាន់  គ្រហឹមកាច។   គេស៊ឹងតែដាច់ខ្យល់ស្លាប់ទៅហើយ   តើនាងមកសន្លប់អីនៅពេលនេះ?   នាងគួរតែសន្លប់បន្ទាប់ពីគេ  បានជ្រែកខ្លួនចូលក្នុងរាងកាយហើយដោះលែងអារម្មណ៍ទាំងអស់របស់គេអស់សិនទើបស័ក្កិសម។
         អាន់ដឺសាន់   យកនាឡិកាមកមើលម៉ោង   ដោយអារម្មណ៍ ធុញទ្រាន់ មុននឹងសម្រេចចិត្តចាកចេញ   ទៅកាន់បន្ទប់មួយផ្សេង ទៀត ដែលកូនចៅត្រៀម ជាបន្ទប់  ដែលគេចំណាយពេលបិទភ្នែកគេង   យ៉ាងហោចណាស់ក៏១០ទៅ  ២០នាទី  បន្ទាប់ពីគេចាត់ការ បង្អែមស្រស់    ដែលគេប្រាថ្នានាងម្ដងទៀត   បន្ទាប់ពីគេចំណាយពេល  ទុកឲ្យនាងសោយសុខ រយៈពេលពីរខែមកហើយ។   តែមិន
បានសម្រេចបំណង គេបានត្រឹមប៉ះនាងបន្តិចបន្តួចប៉ុណ្ណោះ  ដែលវាមិនមិនបានពាក់កណ្ដាល នៃចិត្តប្រាថ្នារបស់គេឡើយ។
        «ចៅហ្វាយ តើឲ្យខ្ញុំចាត់ការនាងបែបណាទៅទាន?»
ហេតធឺរ៍  ឈរក្បែរចៅហ្វាយសួរដោយក្ដីគោរព ពេលគេគិតបានថា ចៅហ្វាយលេងស្រីតូច ដែលនៅក្នុងបន្ទប់ទាល់តែសន្លប់  ប៉ុណ្ណោះ គេមិនដឹងថាមានអ្វីកើតឡើងនោះទេ។
        «សល់កន្លះម៉ោងទៀតយើងត្រូវឡើងយន្តហោះ   ហើយចាត់ការយកនាងទៅឲ្យបាន»   អ្នកជាចៅហ្វាយ    បញ្ជាដោយសំឡងកាចទឹកមុខរបស់គេរាបស្មើ។  គេហាក់ដូចជា    មានរឿងវែងឆ្ងាយណាស់ ដែលត្រូវនិយាយជាមួយរ៉ូម៉ា   ហើយគេក៏មានពេលតិចដែរ បែបនេះ ទើបគេត្រូវតែយកនាងទៅជាមួយឲ្យបាន។
        «បាទចៅហ្វាយ»  ហេតធឺរ៍  ឱនគំនាប់តបយ៉ាងម៉ឺងមាត់ មុននឹងដើរទៅរក   បុរសឈុតខ្មៅបួនអ្នក   ដែលឈរនៅមាត់ទ្វារចូលហើយបញ្ជាការងារបន្ត។  គេត្រូវរៀបចំឲ្យរៀបរយ   រឿងធ្វើដំណើរ របស់ចៅហ្វាយ  ជាពិសេសគឺ ការយករ៉ូម៉ាទៅជាមួយ។
     
         កន្លះម៉ោងក្រោយមក...
        «ចៅហ្វាយ!  បាត់នាងហើយទាន!»   អ្នកក្រោមបង្គាប់  ឱនគំនាប់រាយការណ៍  ដោយសំឡេងមិនស្រួល  ទើបខណៈនោះ អ្នកដែលមានអំណាច ក៏រហ័សបែរទៅកូនចៅដោយទឹកមុខមាំ។
        «ឯងនិយាយថាម៉េច?»   អាន់ដឺសាន់  ស្ទុះក្រោកចាប់កអាវកូនចៅសួរដោយកំហឹង។  ហេតធឺរ៍   បានតែឈ្ងោកមុខចុះ  ជាការសុំទោសចៅហ្វាយ  ប៉ុណ្ណោះ។    គេមិនដែលធ្វើអ្វីភ្លាំងភ្លាត់  ធ្វើឲ្យចៅហ្វាយ  ខកបំណងបែបនេះទេ     នេះជាលើកទីមួយសម្រាប់គេហើយ។
        «រ៉ូម៉ា នាងបាត់ខ្លួនហើយចៅហ្វាយ!   ពួកខ្ញុំបានតាមរក  តែមិនឃើញ សូម្បីតែស្រមោលរបស់នាង»
        «ឯងនិយាយបែបនេះ?»  អន់ដឺសាន់  សម្លឹងមុខកូនចៅដូចចង់ស៊ីសាច់ហុតឈាម។    ដៃរបស់គេក្ដាប់ណែន  ដែលបង្ហាញឲ្យឃើញពីកំហឹងនៅដែលកំពុងឆេះ សន្ធោសន្ធៅ។ តែគេបានតែក្ដាប់ដៃណែនប៉ុណ្ណោះ គេមិនបានលើកវាទៅដាល់មុខកូនចៅ  ដូចរាល់ដងឡើយ ព្រោះមនុស្សដែលគេខឹងខ្លាំងបំផុតនោះគឺជាស្រីក្លាហានដែលហ៊ានរត់គេចគេទៅវិញទេ?
        «ចៅហ្វាយ ខ្ញុំព្រមទទួលទោស»  ហេតធឺរ៍ អង្គរក្សជំនិតព្រមទទួលកំហុសដោយចិត្តក្លាហាន។   ហើយកូនចៅប៉ុន្មានអ្នក ដែលឈរខាងក្រោយ  ក៏បានតែឱនមុខចុះធ្វើតាម ហេតធឺរ៍ ពួកគេក៏ព្រមទទួលទោសដូចគ្នា។
        «ពួកឯងនឹងបានទទួលមិនខាន»  អាន់ដឺសាន់  គំរាមដោយសំឡេងស្មើ។  ទោះក្នុងចិត្តគិតបែបណា   គេក៏មិនបង្ហាញចេញដែរ។ ការចូលខ្លួនមកក្បែរគេ   អង្គរក្សទាំងអស់សុទ្ធតែដឹង    ថាអ្នកធ្វើខុស  ឬធ្វើការឲ្យភ្លាំងភ្លាត់   ត្រូវទទួលបានលទ្ធផលបែបណា    តែនេះចាត់ទុកថា   ជាសំណាងមួយនៅក្នុងមួយពាន់ហើយ  ដែលពួកគេទទួលបាន។
        ស្របពេលដែលអ្នកម្ខាងកំពុងតែចលាចល    អ្នកខ្លះក៏កំពុងបៀមកំហឹងជាប់ទ្រូង។    រ៉ូម៉ាដែលកំពុងសម្ងំ    ក្នុងទូរបិតជិតមួយនៅក្នុងបន្ទប់នោះ    ពេលនេះក៏បែកញើសជោគទៅហើយ។  ដែល នាងមិនដឹងទេថា  ញើសរបស់នាងវាហូរចេញព្រោះ  តែក្ដៅឬព្រោះ
តែការភ័យខ្លាចឲ្យប្រាកដនោះទេ។
        រ៉ូម៉ា   បម្រះខ្លួននៅក្នុងទូរបិទជិត   បេះដូងរបស់នាង  លោតញាប់ណាស់។  នាងបើកបង្អួចទម្លាក់វាំងននចុះ បំណងរបស់នាងគឺ    លោតតោងវាំងនននោះចុះទៅខាងក្រោម    តែជាការពិតនាងមិនហ៊ានចុះ   មិនហ៊ានទាំងសាកល្បងទើប    ដើម្បីរត់គេចគេនាង ក៏រត់ចូលទៅពួនក្នុងទូរដាក់សម្លៀកបំពាក់     ធ្វើឲ្យកូនចៅរបស់គេចូលមកឃើញ វាំងននដែលនាងទម្លាក់ក្រៅ  បង្អួចនោះគេក៏គិតថានាងរត់គេចហើយ។
        «ខ្ញុំនឹងចេញពីទីនេះឲ្យបាន»   រ៉ូម៉ា  ប្រាប់ខ្លួនឯងមុននឹងនាងសម្រេចចិត្តធ្វើខ្លួនក្លាហ៊ាន  បើកទ្វារទូរតិចៗ  ដើម្បីចុះមកវិញ។ តែខណៈនោះ ស្រាប់តែ សម្រឹបជើងធ្ងន់ៗរបស់អ្នកណាម្នាក់ក៏ឮឡើង។ រ៉ូម៉ាភ័យស្ទើតែផុតដង្ហើម នាងទាញទ្វារបិទវិញយ៉ាងលឿនព្រោះខ្លាចអ្នកដែលចូលមកបានឃើញ  និងដឹងថានាងនៅក្នុងនោះ។
        «ហេតធឺរ៍ ប្រាកដចិត្តហើយមែនទេនាងចេញតាមផ្លូវនេះ?»
        «បាទទាន! ពួកខ្ញុំចូលមកឃើញ បង្អូចបើក    ហើយវាំងននក៏ធ្លាក់ចុះក្រោម» ឮសម្ដីរបស់ ហេតធឺរ៍ ហើយ អាន់ដឺសាន់  ក៏បានតែឈ្ងោក     មើលទៅទីទាបខាងក្រោមម្ដងទៀត    ដោយការត្រួតពិនិត្យប៉ុណ្ណោះ  មុននឹងគេបែរខ្លួនមកវិញហើយនិយាយឡើង...
        «ចេញដំណើរទៅ»  បញ្ជាខ្លីចេញពីបបូរមាត់សង្ហារ   ធ្វើឲ្យអ្នកដែលសម្ងំក្នុងទូរ ធូរទ្រូងខ្សាក  ដូចត្រូវដកបន្លាចេញពីក្នុងទ្រូងពេលដែលឮថាគេចេញដំណើរ នាងក៏គិតបានថាគេច្បាស់ជាចាកចេញពីទីកន្លែងនេះហើយ។
__________

Korean Where stories live. Discover now