និយាយជាមួយខ្ញុំរឺ?/ep 8

144 18 0
                                    

«ខ្ញុំអរគុណលោកគ្រូពេទ្យហើយ»វិត

«បាទមិនអីនោះទេ»ភូវិន

«ចឹងខ្ញុំសុំឡើងទៅខាងលើហើយ»ភូវិននិយាយហើយក៏ដើរឡើងទៅខាងលើបាត់ទៅ

៚ព្រឹកឡើង

នៅក្នុងបន្ទប់ដែរស្រស់ស្អាតបំផុត បើយើងមើលទៅបន្ទប់នោះគឺពិតជាថ្លៃថ្នូរណាស់ យើងក្រឡេកទៅមើលនៅលើគ្រែដ៏ធំល្មមួយ មានបុរសម្នាក់មុខរបស់គេសរម៉ត់រលោងចែងចាំងស្អាតណាស់ គេជាបុរសទេតែម៉ាដងខ្លួនគ្មានទាស់កន្លែងណាសោះ សម្រស់របស់គេស្រីៗណាក៏ប៉ងចង់បានសម្រស់អញ្ជឹងដែល។ពន្លឺព្រះអាទិត្យបានចាំងចូលទៅតាមបង្អួចដែលនៅក្នុងបន្ទប់នោះ ដែលធ្វើអោយអ្នកដែលកំពុងគេងយ៉ាងលក់ស្រួល ក៏ត្រូវងើបភ្លាមៗដោយសារពន្លឺព្រះអាទិ្យចាំងមកកាន់ផ្ទៃមុខរបស់គេ។ភូវិនបានងើបដើរសម្តៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនប្រាណអោយស្អាត។

៚20នាទីក្រោយមក

ភូវិនក៏បានសម្អាតខ្លួនប្រាណរួចរាល់ហើយ តែបើយើងចាប់អារម្មណ៍ទៅលើ outfit របស់គេថ្ងៃនេះវិញ គឺវាពិតជាសង្ហារខ្លាំងណាស់ outfit របស់គេថ្វៃនេះគឺសមនឹងរូបរាងរបស់គេណាស់

ភូវិនក៏បានសម្អាតខ្លួនប្រាណរួចរាល់ហើយ តែបើយើងចាប់អារម្មណ៍ទៅលើ outfit របស់គេថ្ងៃនេះវិញ គឺវាពិតជាសង្ហារខ្លាំងណាស់ outfit របស់គេថ្វៃនេះគឺសមនឹងរូបរាងរបស់គេណាស់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


[បើមិនលង់ទើបចម្លែក 🤭]

គេបានដើរចេញពីក្នុងបន្ទប់របស់គេរួចគេក៏ដើរសម្តៅចុះក្រោម។នៅខាងក្រោមនៅពេលដែលគេដើរចុះមកដល់ភ្លាមក៏មានអ្នកបម្រើម្នាក់ដើរមករកគេ ទឹកមុខរបស់អ្នកបម្រើនោះមើលមកកាន់ភូវិនដូចជាស្អប់គេខ្លាំងណាស់ចឹង

«អេ លោកម្ចាស់គាត់មិននៅនោះទេ»អ្នកបម្រើម្នាក់នោះមកកាន់ភូវិនទាំងមិនចង់ហើបបូរ

«..........»ភូវិនគេមិនបានឆ្លើយតបទៅកាន់អ្នកបម្រើម្នាក់នោះទេ ដែលធ្វើអោយនាងក្តៅស្លឹកត្រចៀកជាខ្លាំង

«ណែ!មិនលឺយើងនិយាយទេរឺហា៎»នាងបានស្រែកទៅកាន់ភូវិន តែសួរភូវិនខ្លាចអត់ អត់ខ្លាចទេចាស ទឹកមុខរបស់គេគឺស្មើថេងតែម្តង

«និយាយជាមួយខ្ញុំរឺ?»ភូវិនសួរបែបហីៗទៅកាន់គេម្នាក់នោះ

«យើងនិយាយជាមួយឯងនិងហើយ!»នាងនៅតែបន្តនិយាយខ្លាំងៗ

«តែមិញនេះខ្ញុំលឺនាងហៅថា អេ បែបនិងហើយបានខ្ញុំមិនតប ព្រោះវាមិនមែនជាឈ្មោះរបស់ខ្ញុំនោះទេ ហើយខ្ញុំចង់ប្រាប់នាងថា ត្រឹមអ្នកបម្រើនោះទេ កុំមកធ្វើឯងសម្តីខ្លាំង ប្រយ័ត្នគេដេញចោលណា ហើយមួយទៀតនាងកុំសូវលាបម្សៅក្រាស់ពេក ហើយក្រេមនៅលើបបូរមាត់នាងនិងលុបចេញទោឡើងក្រហមដុត មិនសមជាស្រីសោះ »និយាយហើយភ្លាមគេក៏ដើរចេញទៅ ទុកអោយនាងម្នាក់នោះនៅឈរ
៚Psychiatric& Emotional Hospital 🏥



ភូវិនបានចតឡានរួច គេក៏បានដើរចូលទៅខាងក្នុងមន្ទីពេទ្យ គេមកមន្ទីពេទ្យព្រោះ គេមកយកឥវ៉ាន់ដែលគេត្រូវយក ពេលគេដើរចូលមកខាងក្នុងមានរាក់ទាក់ស្វាគមន៍គេយ៉ាងកក់ក្តៅ ជាពិសេសមិត្តសំណព្វគេតែម្តង លេងសុទ្ធតែហក់មកអោបកគេ ដែលធ្វើអោយភូវិនបិះដួលទៅក្រោយហើយ

«យើងនឹកឯងណាស់ បើឯងមិននៅមានអ្នកណាប៉ាវកាហ្វេអោយយើងផឹកពេលព្រឹកនោះទេ ហើយក៏មិនមានអ្នកណាអោយលុយយើងខ្ចីដែល »ហ្វតដែលជាមិត្តគេបានធ្វើជាយំអីផងរៀបរាប់បណ្តើរទៀតផង

₊˚⊹♡ រឿង មន្តស្នេហ៍លោកគ្រូពេទ្យសង្ហា ᝰ.ᐟ  (🔔 ផ្អាក)Where stories live. Discover now