+ admin សុំទោសណាដែលចេញរឿងអោយយូរណា🙏🏻💐
_______________________________
ប៉ននិងភូវិនក៏បានដើរទៅរកឡានហើយបើកចេញទៅបាត់ទៅ អ្នកបើកឡានគឺជាប៉ន ។ អ្នកបម្រើនៅក្នុងផ្ទះទាំងអស់ក៏សម្រួលអារម្មណ៍ទៅធ្វើការរៀងៗខ្លួនទៅ ។កាត់មកមើលអ្នកក្នុងឡានវិញ ពេលនេះគ្មានអ្នកណាមាត់អីមួយម៉ាត់ ព្រោះម្នាក់ផ្តោតលើការបើកឡាននឹងម្នាក់ទៀតគេងលក់បាត់ មិនដឹងថាគេគេងលក់តាំងពីពេលណាមកតេ
«ហេតុអ្វើបានជាពេលគេគេង cute យ៉ាងនេះ»ប៉នបានសម្លឹងមើលភូវិនតាមកញ្ចក់ ក៏ឃើញគេគេងលក់
«នេះឯងធ្វើអោយយើងដកចិត្តពីឯងមិនរួចទេ»ប៉ននិយាយខ្សឹបៗម្នាក់ឯង
បានមួយសន្ទុះឡានក៏បើកមកដល់គោលដៅ ប៉នមិនហ៊ានដាក់ភូវិននោះទេ គេនៅអង្គុយសម្លឹងមុខភូវិនរហូតដល់ភូវិនងើប ពេលងើបមកភីវិនបានឃើញប៉នសម្លឹងមើលខ្លួនក៏ឆ្ងល់
«លោកសម្លឹងមុខខ្ញុំធ្វើអី»គ្រាន់តែលឺភូវិនសួរភ្លាម ប៉នធ្វើអីមិនត្រូវនោះទេ
«អឺ..គឺ..អឺ..គឺយើង...យើងមិនបានសម្លឹងមុខឯងនោះទេ»ប៉នទម្រាំតែនិយាយចេញ
«នេះឃើញឡើងច្បាស់ហើយថាអត់បានសម្លឹង ហើយមកដល់យូរនៅ»ភូវិនក៏បានបង្វែរសាច់រឿងមកនិយាយរឿងផ្សេងវិញ ព្រោះមិនចង់សួរច្រើន
«យូរហើយ»ប៉ន
«នេះមកដល់យូរហើយលោកមិចមិនដាស់ខ្ញុំ លោកនេះពិតជាចំមែន»ភូវិនមិនត្រឹមនិយាយតាមាត់ទេ ដៃគេក៏បានយកទៅវ៉ៃថ្ងាសប៉នតិចៗ តែប៉នគេមិនខឹងនោះទេ គេបែរជាញញឹមទៅវិញ
«តោះខ្ញុំនាំលោកទៅហាងមួយ»និយាយរួចភូវិនក៏បានបើកទ្វារឡានចេញទៅមុន រួចប៉នក៏ចេញទៅតាមក្រោយ
ភូវិនបាននាំប៉នមកហាងមួយ ដែលហាងនោះមើលទៅគឺមានបរិយាកាសល្អណាស់ បើចូលទៅមើលក្នុងហាងវិញ សម្បូរទៅដោយរុក្ខជាតិតូចៗដែលដុះនៅក្នុងថូនីមួយៗ ដែលម្ចាស់ហាងបានដាំ ជាមួយនឹងការដេគាល់ថែមទៀតនោះ គឺថាស្រស់ស្រាយនិងអាម្មណ៍ល្អតែម្តង បើយើងបានទៅទីនោះគឺដូចជាទៅបំបាត់ស្ត្រេសអញ្ចឹង រៀបរាប់មួយថ្ងៃហើយភ្លេចប្រាប់ឈ្មោះហាង ហាងនោះមានឈ្មោះថា <Beautiful Forest>
ភូវិនក៏បានដឹកដៃប៉នទភអង្គុយកន្លែងមួយ ដែលមើលទៅកន្លែងនោះគឺល្អខ្លាំងណាស់ នៅលើតុមានដាក់ថូផ្កា tulips នៅពីលើ
«លោកចង់ញុំាទឹកអីអត់»ភូវិនបានមើលមនុយហើយក៏សួរទៅប៉ន ដែលកំពុងអង្គុយមើលជុំវិញហាងនោះ
«ឯងផឹកអីយើងផឹងនិងដែរ»ប៉ន
«បងខ្ញុំកម្មង់មួយ»ភូវិនបានលើកដៃបញ្ជាក់ទៅកាន់អ្នកលកើដែលនៅមិនឆ្ងាយពីតុគេនោះ
«តើបងចង់កម្មង់អីដែល»អ្នកលក់ក៏បានដើរមករកតុភូវិន
«អឺគឺយក green tea ពីរកែវ នឹង strawberry cake មួយទៀត»
«បាទ ចឹងសុំបញ្ជាក់បន្តិចគឺបងយក green tea ពីរកែវនិង strawberry cake មួយ »
«បាទបង»
«ចឹងសូមរងចាំបន្តិចណាបាទ»អ្នកលក់នោះក៏ដើរចេញទៅ
បានមួយសន្ទុះអ្នករត់តុម្នាក់ក៏បានយក green tea និង strawberry cake មកអោយភូវិន
«នេះលោក green tea »ភូវិនក៏បានហុច green tea មួយកែវទៅអោយប៉ន
«ខ្ញុំមិនដឹងថាលោកចូលចិត្តផឹកអីនោះទេ ចឹងទៅខ្ញុំក៏កម្មង់ green tea ម៉ងទៅ »
«ខ្ញុំចូលចិត្ត green tea »
«អររ នេះលោកញុំានាំខេកអត់»
«ឯងញុំាទៅ យើងមិនញុាំទេ»
ភូវិនក៏មិនបានតបទៀតដែលគេក៏បានញុាំនំខេកនោះ ដែលធ្វើអោយប្រឡាក់បបូរមាត់គេ ប៉នដែលឃើញបែបនេះ ក៏បានទាញមុខភូវិនតិចៗអោយបែលមកគេ ហើយគេក៏បានយកដៃគេទៅជូតមាត់ដែលមានពណ៍សុីជម្ពូរនោះ ដែលធ្វើអោយភូវិនគាំងភ្លាមៗ
មុខម្នាក់ៗចាំផ្តើមអៀនរៀងខ្លួនហើយ ជាពិសេសប៉នដែលជាអ្នកផ្តើមរឿងនេះ អៀនឡើងរឹងខ្លួនហើយ
.
.
.
.
.
.
.
.
សង្ស័យគេភ្លេចយើងអស់ហើយ🙄
YOU ARE READING
₊˚⊹♡ រឿង មន្តស្នេហ៍លោកគ្រូពេទ្យសង្ហា ᝰ.ᐟ (🔔 ផ្អាក)
Casualeអ្នកប្រៀបដូចជាជីវិតខ្ញុំមួយចឹង✨💞