ភាគ5 : យល់ចិត្ត💗

124 12 0
                                    

ដើមឡើយទំនាក់ទំនងពួកគេទាំង2នាក់គឺល្អខ្លាំងណាស់ តែក្រោយពីដឹងថាលូហៃមានចិត្តស្រឡាញ់ខ្លួន នាយតូចក៏មិនបានស្អប់ខ្ពើមរូបគេ នាយតែងបណ្ដែតបណ្ដោយតាមចិត្តគេ ព្រោះថានាយនឹងគេស្គាល់គ្នាមកច្រើនឆ្នាំ តែមួយឆ្នាំទៅមួយឆ្នាំ គេកាន់តែគ្មានហេតុផលប្រកាន់ហួសហេតុ ទាំងដែរទំនាក់ទំនងនាយនឹងគេមិនដល់ថ្នាក់ជាសង្សា។

" ហួសហេតុ? ឬក៏វាមិនហួសហេតុនោះទេ? វាបាននាំអូនទៅ ហើយអូនក៏យល់ព្រមឲ្យវាជូនអូនទៅ អូនមានគិតដល់បងខ្លះទេ ស៊ាវចាន់បងតាមស្រឡាញ់អូនយួរហើយណា៎" ដឹងទេថារយៈពេល18ឆ្នាំមកនេះ នាយរង់ចាំគេ ស្រឡាញ់គេ ហេតុអ្វីបានជាគេបានទៅអ្នកផ្សេង? មិនមែននាយទៅវិញនាយមិនសុខចិត្តទេ។

" គាត់ជូនទៅព្រោះតែគាត់ជាគ្រូ គាត់ជូនខ្ញុំទៅក្នុងនាមជាគ្រូនឹងសិស្ស បងចប់ទេ? "នាយក៏មិនបានគិតអ្វីលើសនេះ តែបើចង់ឲ្យគិតនាយនឹងគិតឲ្យមើល ថាមនុស្សអត់ចិត្តពិតវាបែបណា៎ នាយគិតណាស់ តែនេះគឺគ្រូ ដូចជាអ្នកគ្រួសារទី2របស់នាយណា៎។

" បងមិនខ្វល់លើកក្រោយ បងមិនអនុញ្ញាតឲ្យអូនទៅជាមួយគេទៀតទេ បងនឹងព្យាយាមបណ្ដេញគ្រូនោះ ចេញពីសាលាឲ្យបាន"សត្រូវស្នេហានាយគឺបើមិនវិនាស ក៏ស្លាប់ដែរ ដឹងទេថានាយកាចសាហាវយ៉ាងណា៎ នាយអំណាចអ្នកណា៎ៗក៏កោដខ្លាចនាយដែរ ។

"ហឺស បងកាន់តែគ្មានហេតុហើយ "នាយអស់ពាក្យនឹងនិយាយហើយ នាយពិតជាហត់ណាស់ ហត់ចិត្តយល់ដែរទេ? ឮនាយសួមានយល់ដែរទេ?

" បងមិនខ្វល់ សំខាន់បងស្រឡាញ់អូន "បើទោះបីជាធ្វើបែបណា៎ ក៏ដោយនាយនឹងមិនទុកឲ្យគ្រូម្នាក់នោះនៅទីនេះជាសដាច់ខាតស៊ាវចាន់ត្រូវតែជារបស់នាយតែម្នាក់ ហើយគ្រូម្នាក់នោះគ្មានថ្ងៃបានស៊ាវចាន់ដាច់ខាត។

" ហិក ខ្ញុំទៅថ្នាក់ហើយ " ថានៈនឹង វណ្ណៈនាយនឹងគេមិនស្មើគ្នា នាយក៏មិនដឹងយកអ្វីទៅយកឈ្នះគេបាន ហើយក៏មិនដឹងថាគួនិយាយយ៉ាងម៉េច? បើគេគ្មានហេតុផលបែបនេះទើបនៅស្ងៀមស្ងាត់ទាំងចិត្តហត់នឿយ។

" ហិុម..អូនទៅថ្នាក់ទៅ ល្ងាចនេះបងចាំអូន នៅពីធីជប់លាង "ក្រោយឃើញភាពស្ងៀមស្ងាត់របស់ស៊ាវចាន់ នាយអាចដឹងថាគេមិនពេញចិត្ត តែនាយអាចមើលពីក្រសែភ្នែកគ្រូម្នាក់នោះបានថាគិតអ្វីលើស៊ាវចាន់។

🖤🔥ម្ចាស់ស្នេហ៍បិសាចជញ្ជក់ឈាម🔥✨Where stories live. Discover now