ភាគ7 : រាត្រីដែលរោលរាល🔥✨

179 10 0
                                    

    បើអ្នកទាំងអស់គ្នាចាំមិនភ្លេចទេនេះជាថ្ងៃព្រះច័ន្ទពេញវង់ រួមជាមួយមេឃភ្លៀងនឹងរន្ទះ  ព្រះចន្ទពេញវង់ជាថ្ងៃដែរស៊ាវចាន់ចាប់កើតចេញមក វាជាពេលវេលាដែរពួកបិសាចរង់ចាំបំផុត គឺពេលដែរអុីបូរង់ចាំដូចគ្នា ពេលវេលាដែរសែនមែនន័យនាយត្រូវតែទៅរកគេឲ្យបានមុនបិសាចផ្សេងរកឃើញ ។

   នាពេលត្រឡប់មកផ្ទះវិញស្រាប់តែមានឡានមួយដេញតាមនាយពីក្រោយបាជាឡានពណ៌ខ្មៅតាមមើលតម្លៃមិនថោកនោះឡើយ នាយចាំបានវាជាឡានរបស់ជូសៀវនេះឯង ពួកគេមកតាមបញ្ជាជូសៀវមកសម្លាប់អុីបូ ដោយមិនដឹងឡើយថាកំពុងលេងជាមួយភ្លើង ណា៎មួយនាយកម្លោះលាក់មុខមករហូត នឹងមិនសូវបង្ហាញឲ្យគេបានដឹងរឹតតែមិនលូកដៃក្នុងរឿងនេះផង តែចិត្តនៅតែស្អប់ពួកពុករលួយ នឹង កាប់សម្លាប់ដូចជូសៀវនេះណាស់ គេសម្លាប់មនុស្សតាមបញ្ជាលោកហ្វឹងដូចជា រឿងធម្មតាមិនដឹងមនុស្សប៉ុន្មាននាក់ទេ? ដែលស្លាប់ដៃគេ។

ផាំង~ផាំង

  សម្លេងកាំភ្លើងបានបាញ់មករកឡាននោះ អុីបូសម្លឹងមើលឡាននោះបន្តិច ក៏បន្ថែមល្បឿនបើកកាន់តែលឿនរហូតដល់ផ្លូវមួយដែរមានព្រៃក្រាស់ វាជាព្រៃដែលសំបួរពួកពិសាចរស់នៅ ។

   វឹប~

  មិនចាំយួរអុីបូក៏បានចេញពីព្រៃនោះទាំងកែវភ្នែកក្រហមឆ្អិនឆ្អៅនាយស្ទុះវឹង មកឈប់កាក់នៅមុខឡានធ្វើឲ្យឡាននោះជាន់ហ្វ្រាំង ជូសៀវជាមួយកូនចៅចាប់ផ្ដើមចម្លែកចិត្តមិនយួរក៏មានដៃមួយចាប់ទាញគេចេញមក។

" ព្រូស "សម្លេងចាប់បោះចេញមកខាងក្រៅ អុីបូបានអំណាចពីព្រះច័ន្ទពេញវង់ ធ្វើឲ្យម្នាក់ៗខ្លាចនាយស្ទើលុះប្រលឹង ជូសៀវបែជាមិនខ្លាចហើយក៏បាញ់តទាល់តែបាញ់អុីបូ មិនមុត ព្រោះតែមានការពារពីព្រះច័ន្ទនឹងស្នេហាដែរស៊ាវចាន់មានលើនាយ។

" ហឺស ឯងមករកស្លាប់ខ្លួនឯង នោះទេ"ព្រូស "គ្រាន់តែឃើញជូសៀវភ្នែកនាយក្រាស់ក៏ហក់មកចាប់គេបោះទៅម្ខាង ធ្វើឲ្យគេឈឺស្ទើស្លាប់តែក៏ប្រឹងតដៃដោយនាយបាញ់មកកាន់ តែញ៉ាប់និងភ័យញ័រ ។

" ឯង ឯងជាបិសាច បិសាចជញ្ចក់ឈាម "បើនាយចាំមិនខុសទេនេះគឺស្ដេចបិសាចហើយ លោកអើយឃើញពិតពិតជាគួរឲ្យខ្លាច អុីបូមិនមាត់ក៏ចូលមកស្លាប់ម្ដងម្នាក់ រហូតដល់ម្នាក់ៗស្លាប់នៅក្នុងធ្លុកឈាម ឈាមខ្លះក៏ប្រលាក់ពេញខ្លួននាយ នៅជូសៀវចុងក្រោយ គេ ទើបនាយហក់ទៅសម្លាប់ ។

🖤🔥ម្ចាស់ស្នេហ៍បិសាចជញ្ជក់ឈាម🔥✨Where stories live. Discover now