ភាគ6 : ពិធីជប់លាង✨🖤

138 9 0
                                    

     កែវភ្នែកឡឺមៗបញ្ជាក់ពីការងើយឆ្ងល់ នាយរវល់តែយំមិនបានសង្គេតនោះទេថា ខ្លួនកំពុងធ្វើអ្វីនោះទេ? នាយគិតតែបណ្ដែត បណ្ដោយឲ្យគេធ្វើតាមចិត្ត និង តាមអ្វីដែរគេប្រាថ្នា ដោយភ្លេចហើយ ពីថានៈគ្រូសិស្ស។

" យ៉ាងម៉េចហើយ? បានធូខ្លះទេ? "ការលួងលោម1ថ្ងៃគិតថាវានឹងបានផល ស៊ាវចាន់ដែរគិតដល់ការថើបមុននោះប្រែមុខក្រហមអឹមអៀន  តើនាយមុននេះបានធ្វើអ្វី? នាយបែជានៅស្ងៀមឲ្យគេថើបចឹងឬ? នេះជាលើកទីមួយហើយដែរនាយត្រូវគេថើប ម្ដេចក៏នាយមិនខឹងគេ?

" គឺ..គឺបានធូហើយ លោកគ្រូ "នាយបាត់យំក៏ពិតមែនតែបេះដូងនាយកំពុងឈឺឆៀបៗនៅត្រង់នោះ ដឹងទេថាមុននេះនាយគិតអ្វី? នាយនឹកគិតដល់ស្នាមថើបដែលថើបរាល់យប់កន្លងផុតទៅ ស្នាមថើបដែរទន់ល្មើយ ផ្អែមលែមៗដូច ជាផ្លែទម្លាប់គ្រៀម។

"  ហិុម ...ល្អហើយ ចឹងគេងទៅ "រំលងទៅម៉ោង12ថ្ងៃត្រង់ស៊ាវចាន់អាចនឹងងងុយតាមមាត់ដែលហា៎ស្ងាបរហូត ភ្នែកឡឺមៗដូចគេងមិនឆ្អែត ស៊ាវចាន់បួញមាត់រួចដាក់ក្បាលគេងលើភ្លៅនាយកម្លោះយ៉ាងសម្បើមដៃ។

" អរ មែនហើយ..គឺថា លោកគ្រូ មានប្រពន្ធហើយនូវ? "សំណួរនេះនាយតូចចង់សួគេមកយួរហើយ ហើយនៅពេលដែរថើបនាយមានអារម្មណ៍ថាក្រែងចិត្ត ខ្លាចថាគេមានម្ចាស់រួច ណា៎មួយនាយខ្លាចខ្លួនជាជនទី3 គេមិនមែនក្មេងអាយុក៏ច្រើននាយខ្លាចថា..។

"  ហឺស គឺគ្រូមិនទាន់មានទេ ព្រោះមានមនុស្សក្នុងចិត្ត "មនុស្សក្នុងចិត្តនាយ ដែលធ្វើឲ្យនាយតាមការពារនឹងរង់ចាំមករាប់ឆ្នាំ គេងរួមភួយមករាល់យប់ និងថ្នាក់ថ្នមបីបមកាយ ពេលនេះគេងកើយភ្លៅនាយទៀត នាយស្រឡាញ់គេណាស់។

"......"តក់"គ្រាន់តែឮថាគេមានម្ចាស់ចិត្តស៊ាវចាន់ឡើងខកចិត្ត នឹងយល់ថានាយមុននេះខុសធ្ងន់ដែរមិនបានឃាត់គេ  នៅបណ្ដែតបណ្ដោយឲ្យគេថើបនិងថ្នមកាយថែមទៀត ។

" ម្ចាស់ចិត្ត គឺមនុស្សដែរគេងកើយភ្លៅគ្រូនោះហើយ "ទឹកមុខអន់ចិត្ត បង្កប់ចិត្តខឹង ភ្លើងប្រច័ណ្ឌនាយមើលឃើញច្បាស់ៗ ហាមមិនឲ្យប្រាប់ការពិតបានទេ ទើបប្រាប់ការពិតឲ្យគេយល់ពីជម្រៅចិត្តនាយ ថាជាតិនេះនាយជាស្វាមីគេតែម្នាក់។

🖤🔥ម្ចាស់ស្នេហ៍បិសាចជញ្ជក់ឈាម🔥✨Where stories live. Discover now