បន្ទាប់ពីរញុាំបាយរួចហើយនាងតូចក៏ចាប់ផ្ដើមរៀបចំសំបកកេះនឹងធុងទឹកលើកឡើងដាក់ក្នុងរទេះមុននឹងងើយសម្លឹងអគារដ៏ខ្ពស់នោះបន្តិចមុនលើករទេះរុញចេញទៅទាំងម្ដាយដើរតោងរទេះពីរក្រោយចំណែកឯរាងក្រាស់ក៏សម្លឹងពីរលើអគារនៃបន្ទប់ក្រុមហ៊ុននាយរហូតដល់នាងតូចអូសរទេះផុតពីរក្រសែភ្នែកនាយ។"ម៉ែនៅឈរទីនេះហើយខ្ញុំទៅរកអេតចាយនៅទីនោះបន្តិច"ជេគ ក៏ញញឹមដាក់ម្ដាយគេចំណែកមីងសូជុនក៏ងក់ក្បាលទើបនាងតូចដើរទៅរកំប៉ុងនៅក្បែរនោះ(សុំដូរដាក់ជេគវិញម្ដង😊)
កំពុងតែរើសកំប៉ុងសុខៗនាងតូចស្រាប់តែឮសំឡេងហៅចោរៗទើបនាងងាកទៅមើលក៏ឃើញមានមនុស្សស្រីវ័យប្រហែម្ដាយខ្លួនកំពុងតែរត់តាមចោរនោះហត់ទាំងគឃូសចំណែកនាងតូចឃើញហើយមិនបង្អង់យូរក៏រត់ទៅចាប់ចោរនោះអុកមួយជង្អង់ចំអាអូនតូចនោះអោយវាដួលទៅលើដីភ្លាមៗទើបនាងដើរទៅយកកាបូបនោះពីរចោររួចរហ័សយកវាទៅអោយអ្នកមីងម្នាក់ដែលរត់តាមអម្បាញ់មិញ។
"អ្នកមីងនេះកាបូបលុយ...ខ្ញុំយកមកជូន"ជេគ ក៏យកវាទៅអោយលោកស្រីទើបគាត់ទទួលទាំងញញឹមមុននឹងបើកកាបូបយកលុយមួយចំនួនមកអោយនាងតូច
ចំណែកជេគឃើញបែបនេះក៏រាដៃមិនទទួលយកធ្វើអោយគាត់លើកចិញ្ចើមនេះគាត់ខំអោយហើយម្ដេចមិនយកវាបើក្រៅពីរនាងគេយកវាទៅហើយ។
"ហេតុអ្វីក្មួយមិនទទួលយកវាបែបនេះ"លោកស្រី សេនី ក៏សួរទៅនាងតូចទាំងលើកចិញ្ចើមនេះបើក្រៅពីនឹងគេយកបាត់ហើយចុះនាងតូចម្នាក់នេះ
"គឺខ្ញុំមិនហ៊ានទទួលទេវាច្រើនណាស់លោកស្រីទុកវាទៅចុះ"ជេគ ក៏និយាយទាំងញញឹមទៅគាត់
"តែវាជាទឹកចិត្តយើងអោយទៅនាងតូចដែលបានយកវាមកអោយយើងវិញ"លោកស្រីសេនី ក៏និយាយទាំងយកលុយទៅញុកក្នុងដៃនាងទោះគេមិនចង់ទទួលក៏ដោយ
"ប៉ុន្តែម៉ែប្រាប់ថាបើជួយគេមិនត្រូវយកសំណងទេ"ជេគ ក៏សម្លឹងលុយនឹងមុខគាត់ឆ្លាស់គ្នសនេះលុយច្រើនយ៉ាងនឹងគេមិចនឹងហ៊ានទទួលទៅលុយនេះមើលទៅគេរើសអេតចាយមួយឆ្នាំមិនបានផង
YOU ARE READING
★និស្ស័យស្នែហ៍★
Historia Corta"អូនសំណាងណាស់ដឹងទេដែលបានបងជាគូរជីវិត"ជេយ៉ុន "ជាបងបានត្រូវដែលបាននារីល្អឯកដូចជាអូនមកប្រើជីវិតរួមជាមួយនឹងមនុស្សប្រុសដូចបង"សុងហ៊ុន