បន្ទាប់ពីរត្រូវអ្នកបម្រើរបស់ម្ចាស់ភូមិគ្រឹះចាប់ទៅផាត់មុខនឹងស្លៀកសម្លៀកបំពាក់ថ្មីដោយមានរ៉ូបត្រឹមកជើងដៃវាលក្លៀកនឹងស្បែកជើងកែងពណ៌សរួមជាមួយនឹងការតុបតែងមុខបែបស្រាលៗជាមួយនឹងសក់វែងត្រឹមចង្កេះសាយរលាស់របស់នាងទម្លាក់ចុះមកពីរការចង។ពេលចុះមកតាមកាំជណ្ដើរអ្នកនៅបន្ទប់ទទួលភ្ញៀវនាំគ្នាសម្លឹងមើលនាងបិះសនឹងភ្លេចដកដង្ហើមព្រោះតែភាពស្រស់ស្អាតរបស់នាងនៅក្នុងនោះក៏មានរាងក្រាស់សុងហ៊ុនដែលតែនាយមើលតាមកន្ទុយភ្នែកមិនហ៊ានមើលចំដូចអ្នកផ្សេងនោះទេ។ចំណែកនាងតូចជេគឃើញគ្រប់គ្នាសម្លឹងមកបែបនេះក៏ចាប់ផ្ដើមអៀនព្រោះតែក្រសែភ្នែកម្នាក់ៗសម្លឹងមកនាងមិនដាក់ភ្នែកនោះទេ។នាងក៏ខំប្រឹងដើរចុះមកក៏ព្រោះតែមិនចេះពាក់ស្បែកជើងកែងទើបមានយ៉ុងកាន់ដៃចុះមកទាំងលំបាកព្រោះតែមិនធ្លាប់ទម្រាំតែចុះដល់នាងតូចក៏ត្រូវឈឺជើងព្រោះតែស្បែកជើងដែលវាកកិតនឹងស្បែក។
"ស្រស់ស្អាតណាស់នាងតូច"លោកយាយ ក៏សរសើរពេលដែលយ៉ុងដឹកដៃនាងមកដល់សាឡុង
"អរ..អរគុណលោកយាយ"ជេគ ក៏ញញឹមទៅគាត់បន្តិច
"មុខស្អាតបែបនេះគ្រាន់តែផាត់តិចៗក៏ស្អាតបាត់ទៅហើយលោកស្រីម្ចាស់"យ៉ុង ក៏ជួយបន្ថែមនាងនិយាយគឺការពិតនាងតូចគ្រាន់តែផាត់មុខតិចៗស្អាតបាត់ហើយ
<បានគេសរសើរអោយញញឹមខ្ចិប>សុងហ៊ុន និយាយក្នុងចិត្ត(ស្អីនឹងប្រូ💀)
"មែនហើយយ៉ុងនិយាយត្រូវណាស់"លោកស្រីសេនី ក៏បន្តចំណែកនាងតូចបានត្រឹមញញឹមអៀនចំណែកមីងសូជុនបានគេសរសើរកូនបែបនេះក៏សប្បាយចិត្ត
"ហេ...សូជុនក៏មិនអន់ដែលមើលចុះស្រស់ស្អាតតែម្ដង ហុឹស"លោកតា ក៏សើចឡើង
"អរគុណលោកប្រុសតែខ្ញុំថាជេគស្រស់ស្អាតជាងខ្ញុំឆ្ងាយណាស់"មីងសូជុន ចំណែកជេគឮហើយក៏ងាកមកមើលមុខគាត់
"ម៉ែ......"ជេគ ក៏ហៅឈ្មោះគាត់ទាំងបង្អូសយ៉ាងវែងគ្រប់គ្នាឃើញហើយក៏សើចនូវភាពគួរអោយស្រឡាញ់របស់នាងអត់តែម្នាក់
YOU ARE READING
★និស្ស័យស្នែហ៍★
Nouvelles"អូនសំណាងណាស់ដឹងទេដែលបានបងជាគូរជីវិត"ជេយ៉ុន "ជាបងបានត្រូវដែលបាននារីល្អឯកដូចជាអូនមកប្រើជីវិតរួមជាមួយនឹងមនុស្សប្រុសដូចបង"សុងហ៊ុន