រឿង ផ្កាមួយបាច់ ( មួយរឿងចប់ )
* លោកពិតជាល្អណាស់ ក៏ប៉ុន្តែជាតិក្រោយយើងកុំជួបគ្នាអី *
សំឡេងស្រែកឡូឡា ឈ្លោះប្រកែកគ្នានឹងបោកប្រាស់របស់នោះផ្ទះ បានបន្លឺឡើងចេញមកខាងក្រៅ ហើយនោះគឺសំឡេងចេញមកពីផ្ទះរបស់គូស្វាមីមួយគូរ ដែលពួកគេបានរៀបការមករយៈពេល 2 ឆ្នាំហើយតាមដែលគិតមក ពួកគេគឺជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាមួយគូ ដែរបានរៀបការពេញច្បាប់ ដឹងឮដល់ចាស់ទុំទាំងសងខាង ក៏ប៉ុន្តែនេះគឺជាលើកដំបូងហើយដែលពួកគេឈ្លោះប្រកែកគ្នាយ៉ាងនេះ ព្រោះតាំងពីដើមមកពុំដែលឃើញពួកគេឈ្លោះគ្នានោះឡើយ គឺឃើញតែពួកគេផ្អែមល្ហែមជាមួយគ្នារហូតមកទល់ដល់ឥឡូវនេះ
« គីម ថេយ៉ុង អូនមានហេតុផលខ្លះដែរទេ ហេតុអីអូនប្រឹងប្រកែកយកឈ្នះយ៉ាងនេះ ហេតុអី្វចាំបាច់ដល់ថ្នាក់បោកប្រាស់របស់នៅក្នុងផ្ទះបែបនេះ អូនមានប្រើខួរក្បាលយកមកគិតទេ? របស់របរមិនមែនទៅសុំគេបានឯណា វាគឺប្រើលុយយកទៅទិញណា បើអូនមិនចេះថែរក្សា កុំបាច់ប្រើពួកវាអី » ជុងហ្គុក ដែលជាប្ដីនិយាយស្ដីឲ្យទៅកាន់ ថេយ៉ុង ដែលត្រូវជាប្រពន្ធ ព្រោះរបស់របរនៅជាន់ខាងក្រោមមួយចំនួនធំ ត្រូវបានប្រពន្ធបោកកម្ទេចចោល នាយក៏ក្ដៅចិត្តដែរដែលនិយាយមកពីធ្វើការមក បែរជាឃើញរបស់របរប្រើប្រាស់ខ្ទេចខ្ទីបែបនេះ ផ្ទះរបស់របរតាំងលម្អក៏ត្រូវខ្ទេចខ្ទីដែរ អ្នកណាមិនក្ដៅទៅធ្វើការហត់ហើយមកមានរឿងនៅផ្ទះថែមទៀត
ប្រាវ~ ប្រាវ~ វឹប~
« លែង~ លែងទៅ~ »
« ចង់ឱ្យបងលែងឱ្យអូនទៅបោកប្រាស់របស់របរថែមមែនទេ? តើអូនធ្វើអីខ្លះអូនដឹងខ្លួនទេ? អូនឆ្គួតហើយមែនទេ? » ជុងហ្គុក ស្រែកឡើងប៉ោងសរសៃក ចំណែកឯដៃវិញក៏ឡើងប៉ោងសរសៃដូចគ្នា នាយខឹងខ្លាំងណាស់នៅពេលនេះ ក៏ប៉ុន្តែនាយនៅតែប្រឹងទប់កំហឹងរបស់នាយទាំងអស់ មិនបញ្ចេញដាក់ប្រពន្ធនាយនោះឡើយ« ត្រូវហើយ ត្រូវ ខ្ញុំពេលនេះខ្ញុំឆ្កួតហើយ ហើយថែមទាំងល្ងង់ទៀត អឹស~ លែងៗទៅ កុំមកប៉ះខ្ញុំ ខ្ញុំរអើមលោកណាស់ » រាងតូចនិយាយទាំងទឹកភ្នែកជាមួយនឹងអាការៈរអើម និងខ្លួនរបស់ស្វាមី ថែមទាំងនិយាយពាក្យសម្ដីដូចជាមនុស្សមិនដែលធ្លាប់ស្គាល់គ្នា ធ្លាប់ស្និតស្នាលគ្នាយ៉ាងអញ្ចឹង