រឿង លោកពូ 🔞 / * ប្ដូរពីពូមកជាប្ដីបានអត់? *

180 5 0
                                    

រឿង លោកពូ 🔞

* ប្ដូរពីពូមកជាប្ដីបានអត់? *

     ងឺត~
សំឡេងឡានជាន់ហ្វាំងបានបន្លឺឡើង នៅក្នុងវិមានដ៏ស្កឹមស្កៃរបស់ត្រកូលវ៉ាង ។ រាងក្រាស់វ័យ 28ឆ្នាំ ចុះពីលើឡានដែលចូលសម្ដៅទៅក្នុងភូមិគ្រឹះយ៉ាងប្រញាប់ ជាមួយនឹងទឹកមុខមាំប្រៀបដូចជាកំពុងតែខឹងនឹងរឿងអ្វីមួយយ៉ាងអញ្ចឹង ស្របពេលដែលក្មេងកំលោះម្នាក់រត់ចុះពីក្នុងឡានតាមទៅពីក្រោយផងដែរ

« លោកពូ! លោកពូដើរលឿនម៉្លេះចាំខ្ញុំផង. » រាងតូចវ័យ18ឆ្នាំ សៀវចាន់ស្រែកហៅអ្នកជាពូឡើងផ្អើលពេញភូមិគ្រឹះ ព្រោះតែពូរបស់ខ្លួនដើរមិនចាំខ្លួនសោះ ខឹងអីក៏ង៎រខ្ទឺតអញ្ចឹង
« ពូ..! វ៉ាង អុីបូ លោកពូអាក្រក់ ហ្ហឹៗ ពូឯងខឹងស្អីដើរចោលខ្ញុំនឹង? មិចមិននិយាយឲ្យស្រួល ខឹងង៎រដើរលឿនហ៎ា..» រាងតូចស្រែកហៅពូរបស់ខ្លួនទាំងសំឡេងងល់ៗបែបខ្ជូត ព្រោះតែពូមិនខ្វល់ដើរលឿនៗចូលក្នុងបន្ទប់បាត់
« ហ្ហឹៗ លោកពូឯងអីក៏អាក្រក់ម៉េសៗ ទៅខឹងស្អីមោពីណាមកទម្លាក់លើគេទម្លាក់លើឯងនឹង? » រាងតូចមកឈរមុខបន្ទប់របស់រាងក្រាស់ និយាយស្ដីឱ្យអ្នកជាពូមិនចៃមាត់ ព្រោះតែខ្លួនជាពូបែរជាមកខឹងក្មួយមិនដឹងហេតុផល

បន្ទាប់ពីនិយាយហើយរាងតូចក៏ដើរទៅបន្ទប់របស់ខ្លួន មុនពេលដែលផ្លាស់ប្ដូរសំលៀកបំពាក់ងូតទឹកយ៉ាងស្អាតបាត ព្រោះតែថ្ងៃនេះនាយគឺរៀបចំខ្លួនទៅ patty ជាមួយមិត្តភក្តិឯទៃទៀត
« អឹម~ អាចាន់អើយអាចាន់! មើលចុះត្រង់ណាក៏ស្អាតដែរ ស្លៀកស្អីក៏ស្អាតពាក់អីក៏ស្អាត មិនដឹងថាជាតិមុនឯងសាងបុណ្យអីទេបានជាតិនេះស្អាតៗយ៉ាងហ្នឹង តែមិនសមស្រឡាញ់ប្រុសសោះ » រាងតូចស្លៀកពាក់ខោអាវរួចរាល់ ក៏ឈរសរសើរពីរូបរាងខ្លួនឯងនៅពីមុខកញ្ចក់ ព្រោះតែរាងកាយមួយនេះមើលពីជ្រុងណាក៏ឃើញស្អាតដែរ អញ្ចឹងហើយមិនសរសើរមិនបាននោះទេ
« អួយ~ ដូចជារមួលពោះឃ្លានបាយដល់ហៃនេះ ទៅរកញុាំបាយ ចាំទៅសុំពូដើរលេងម្ដង » រាងតូចថាហើយក៏ចុះពីបន្ទប់ខ្លួនជាន់ខាងលើ មកជាន់ខាងក្រោមដើម្បីញ៉ាំអាហារ គ្រាន់តែចុះមកដល់ក៏ឃើញថាអាហារនៅពេញតុតែម្ដង រៀបចំយ៉ាងច្រើនមុខ

NOVEL FULL Where stories live. Discover now