Part 0: ផ្ដើមរឿង

56 2 0
                                    

+ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

       យើងក្រលេកទៅមើលនៅឯចំណតឡានក្រុងក៏បានឃើញនូវក្មេងប្រុសម្នាក់កំពុងតែដើរកាច់រឹកកាច់រាងចេញពីចំណតឡានក្រុងដើម្បីបន្តដំណើរទៅសាលារៀន។ក្មេងប្រុសម្នាក់នោះគ្មានអ្នកណាឆ្ងាយក្រៅពី Kim Teahyung យើងនោះទេក្មេងប្រុសម្នាក់នេះគឺជាកូនម្ចាស់ចម្ការទំពាំងបាយជូរដ៏ធំមួយកន្លែង ថែមទាំជាកូនប្រុសទោលរបស់លោកគីមទៀតផង។ គេមានចរិកឆ្នាស់ឆ្នើមបែបគួរឱ្យស្រឡាញ់ រពិលរពូច(ដូចស្វា) អាយុ20ឆ្នាំ រៀនថ្នាក់ទី12ក្នុងសាលាដ៏ល្បីមួយក្នុងទីក្រុងនេះផងដែរ។ជាប្រុសពិតមែនតែគេមានរាងរូវតូច ស្រឡូន ត្រកៀកសាយ សាច់សរម៉ត់ខៃស្អាតជាងស្រីៗមួយចំនួនទៅទៀត។
      
       ដើរមកដល់ខាងមុខសាលារៀនភ្លាមក៏ទទួលបានការហៅពីសំណាក់មហាមិត្តភ្លាមៗតែម្ដង៖
   
    "អេ!! ថេយ៉ុងយ៉ាងមិចឥឡូវមើលលែងឃើញយើងហើយមែនទេបានជាដើរមិនមើលយើងសោះ" ស៊ូមីនជាមិត្តតែម្នាក់របស់ថេយ៉ុង
   
     "ទេ យើងគ្មានចេតនាទេ មកពីយើងគិតថាឯងមិនហ៊ានចេញពេលថ្ងៃនិងណា៎៎ទើបយើងមិនចាប់អារម្មណ៍" ថេយ៉ុងតបវិញហើយញាក់ចិញ្ជើមដាក់រួចក៏ដើរទៅក្នុងសាលាមុនបាត់
   
     "យើស នាងថេយ៍ ចង់ថាយើងជាខ្មោចឬយ៉ាងមិចចាំមើលយើងវៃនាងឯងឱ្យវៀចមុខតែម្ដង។
មិននិយាយតែមាត់ ស្រីស្រស់ស៊ូមីនក៏បានដេញវៃថេយ៉ុងរហូតដល់ម៉ោងចូលរៀន ហើយពួកគេទាំងពីរក៏នៅរៀនតាមធម្មតារហូតដល់ម៉ោងចេញទៅផ្ទះវិញ។

+ម៉ោងចេញទៅផ្ទះ
   
     "ថេយ៍ យើងទៅមុនហើយសង្សាយើងមកយកហើយ" ស៊ូមីន
   
     "អ្ហឹម! ដឹងហើយទៅៗ" ថេយ៍
   
     "យើងថាឯងគួរកសង្សាមួយទៅនាងអើយ ទុកគ្រាន់មកយកពេលចេញពីរៀនដូចយើង" ស៊ូមីន និយាយរួចនាងក៏រត់ទៅបាត់មិនល្ងង់នៅស្ដាប់ថេយ៉ុងជេរទេ
 
     "យី!! នាងនេះឱ្យឯងទៅយកសង្សារស្អី បើយើងមានប្រលោមលោករួចហើយ" ថេយ៉ុង ហើយឱ្យទៅយកសង្សារយ៉ាមិចបើមួយថ្ងៃៗគិតតែពីអានប្រលោមលោកនិង ><
      
       បន្ទាប់ពីនោះមកថេយ៉ុក៏បានដើរត្រលប់ទៅផ្ទះវិញ គេមិនចង់ជិះឡានក្រុងទៀតទេ ណាមួយត្រូវចូលទិញសៀវភៅផង

💧តំណក់ទឹកភ្លៀងឆ្លងភព💧Where stories live. Discover now