Part 1: មិនពិតទេ...មិចនិងអាចទៅ

30 0 0
                                    

"អាយយយយយ!!!!"សម្លេងស្រែករបស់ថេយ៉ុងក៏បានស្ងាតទៅវិញ អ្វីៗប្រែមកជាធម្មតាគេឃើញមានតែកាតាបនិងសៀវភៅរបស់រាងតូចដែលជ្រុះនៅលើថ្នល់ប៉ុណ្ណោះ។
"អួយ ឈឺក្បាលណាស់" ថេយ៉ុង
"អេ! កន្លែងណានិងយើងមកនៅទីនេះបានយ៉ាងមិច...ក្រែងអម្បិញមិញយើងនៅតាមផ្លូវតើ ហើយពន្លឺ..."ថេយ៍កំពុងតែរកនឹកថាខ្លួនបានមកដល់ទីនេះបានយ៉ាងមិច ហើយក្រែងគេកំពុងតែទៅផ្ទះហីឬក៏ពេលដែលគេសន្លប់នៅតាមផ្លូវនោះមានអ្នកយកគេមកផ្ទះហើយ តែនេះមិនមែនជាបន្ទប់របស់គេផង។ កំពុងតែអង្គុយគិតសុខៗក៏ស្រាប់តែមានអ្នកបើកទ្វារចូលមកធ្វើឱ្យគេរហ័សងាកមើលយ៉ាងលឿន៖
"អ្នកប្រុសតូច នេះអ្នកប្រុសដឹងខ្លួនហើយឬ" ពេលនោះមានអ្នកបម្រើស្រីម្នាក់ដើរចូលមកឃើញរាងតូចអង្គុយបែបនេះនាងក៏សួរឡើងដោយបារម្ភ
"បងស្រីជាអ្នកណា? ហើយទីនេះជាកន្លែងណា? អ្នកប្រុសតូចអី ខ្ញុំអត់ស្គាល់បងទេ"
"នេះអ្នកប្រុសតូចរបស់ខ្ញុំកើតអីទៅ ហេតុអ្វីមិនចាំខ្ញុំចឹង" អ្នកបម្រើស្រីនោះសួរឡើងទាំងពេបមុខពេបមាត់ចង់យំ
ថេយ៉ុងហាក់មិនបានចាប់អារម្មណ៍និងអ្នកបម្រើម្នាក់នោះ គេបានដើរទៅឆ្លុះកញ្ចក់ឃើញថាជារូបរាងគេដដែល។ ឃើញបែបនេះរាងតូចក៏រត់ចុះទៅក្រោមហើយគិតចង់ទៅផ្ទះវិញព្រោះនៅទីនេះមិនដឹងថាជាកន្លែងណាផង។ រត់មកដល់ក្រោមភ្លាមគេស្រាប់តែឃើញបុសរម្នាក់កំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវគេក៏គិតថាបុរសម្នាក់នេះប្រហែលជាអ្នកជួយគេហើយទើបចង់ដើរទៅដើម្បីអរគុណគេ៖
"លោក...!" ថេយ៍ហៅបុរសម្នាក់នោះបែបខ្លាចៗ
"យ៉ាងមិច ដឹងខ្លួនហើយហេស?"បុរសនោះសួរឡើងទាំងទឹកមុខស្មើហាក់គ្មានជាតិ
"បាទ អរគុណលោកច្រើនណាស់ដែលបានជួយ ពេលនេះខ្ញុំត្រូវទៅវិញហើយខ្ញុំលាសិនហើយ" ថេយ៍និយាយហើយឱនខ្លួនបន្តិចដើម្បីជាការអរគុណ តែវាបែជាចងជាចម្ងល់ទៅកាន់អ្នកនៅលើសាឡុងនោះទៅវិញ
"ឯងធ្លាក់ពីលើកាំជណ្ដើរឡើងបាត់ការចងចាំហើយមែនទេទើបនិយាយបែននេះ" បុរសនោះគេនិយាយឡើងទាំងចងចិញ្ចើមបែបមិនយល់ហើយធុញថប់
"អត់...អត់ទេ ខ្ញុំគ្រាន់តែមកអរគុណ តែខ្ញុំមានបានធ្លាក់ពីលើកាំជណ្ដើរណា!!" ថេយ៍និយាយធ្វើមុខលេងឡឺម បែបមិនយល់ តែភ្លាមនោះក៏ស្រាប់តែ...
"អ្នកប្រុសតូច អ្នកប្រុសមិនទាន់...អុសលោកប្រុស"អ្នកបម្រើស្រីមិញនោះចុះមករកនិងឃាត់រាងតូចទៅហើយស្រាប់តែប្រទាក់ភ្នែកនិងដែលកំពុងអង្គុយក៏បានឱនគំនាបភ្លាមៗតែម្ដង
"មិនបាច់និយាយច្រើនទេ ឆាប់មកនេះភ្លាម" បុរសម្នាក់នោះនិយាយរួចក៏ចាប់អូសដៃរបស់ថេយ៍ដើរសម្ដៅទៅខាងលើបាត់។ ចង់ដឹងមែនទេថាបុរសម្នាក់នោះជាអ្នកណា? ត្រូវហើយនៅពេលដែលថេយ៍ដើរតាមផ្លូវហើយមានពន្លឺពណ៌សរហោះមករកគេនោះគេបានឆ្លងភពចូលមកក្នុងសៀវភៅដែលខ្លួនកំពុងតែអាននោះឯង ហើយបុរសអម្បិញមិញគឺជាប្ដីរបស់តួអង្គនៅក្នុងរឿងនេះ គឺ ជុងហ្គុគ អាន់តុននី ឬក៏ អាន់តុននី ជុងដាញ៉េល ដែលត្រូវជាប្ដីរបស់ ថេយ៉ុង សាព្រីកា ឬ សាព្រីកា ថេយូកា។ តួអង្គដែលថេយ៉ុងកំពុងតែនៅនេះគឺជា ថេយ៉ុង សាព្រីកានេះឯង គ្រាន់តែគេមិនទាន់ដឹងខ្លួនព្រោះពួកគេទាំងពីរមានមុខមាត់ដូចគ្នាហើយដែមទាំងឈ្មោះដូចគ្នាទៀតខុសតែត្រកូលប៉ុណ្ណោះ៕

........

"អេលោក....លោកចង់យ៉ាងមិចនិងខ្ញុំអរគុណរួចហើយតើ" ថេយ៍និយាយទាំងប្រឹងបេះដៃចេញពជុងហ្គុគ តែហាក់មិនបានផលសោះ
ព្រូស.....
"យ៉ាងម៉េចគ្រាន់តែរបួសបុិននិងធ្វើជាបាត់ការចងចាំមិនចាំប្ដីហេស...ថេយ៉ុង សាព្រីកា" ជុងហ្គុគនិយាយឡើងទាំងទឹកមុខហាក់ដូចជាខឹងខ្លាំងព្រោះរាល់ដងក្មេងម្នាក់នេះមិនដែលប្រហើនតមាត់ចឹងទេ(ចុះបើគេមែនពន្ធពូឯងផង គេមិចដឹង🙂)
"នែ និយាយឱ្យស្រួលបួលតិច ប្ដីស្អីនេះបើកុំតែលោកជាអ្នកជួយខ្ញុំទេ មិនចឹងខ្ញុំមិនគួរសមឡើយ"ថេយ៍និយាយទៅវិញញ៉ែតៗ មកថាគេមានប្ដីស្អី គេនៅកាមុំសោះ។ថាឱ្យគេហើយបម្រុងនិងដើរចេញទៅវិញតែហាក់ចាប់អាម្មណ៍និងឈ្មោះដែលគេហៅខ្លួនមុននេះទើបបកទៅសួរគេវិញ
"អេ....មិញលោកហៅខ្ញុំយ៉ាងមិច?"
"ថេយ៉ុង សាព្រីកា" ជុងហ្គុគឆ្លើយទាំងទឹកមុខមាំតែក្នុងចិត្ដមានចម្ងល់ជាច្រើនផុសនៅក្នុងខួរក្បាលរបស់គេ។ នេះក្មេងម្នាក់នេះបាត់ការចងចាំមែនឬ?
"ហាស...ហើយចឹងលោកជា...."ថេយ៍សួរបែបបង្អូសហើយនិយាយមិនទាន់ចប់ផងអ្នកខាងនោះក៏និយាយកាត់...
"ជុងហ្គុគ អាន់តុននី" ជុងហ្គុគនិយាយចប់ភ្លាមថេយ៉ុងក៏បើកភ្នែកធំៗតែម្ដង នេះគេឆ្លងភពមកដូចក្នុងរឿងភាគមែនទេ? ហើយដូចខ្វះរឿងឆ្លងចឹងមកឆ្លងចូលរឿងនិង។
"អត់ទេ មិនពិតទេ...មិចនិងអាចទៅ!!"ថេយ៍ពោលឡើងតិចៗល្មមអាចស្ដាប់ឮ គេមិនជឿទេ។ដោយគិតថាខ្លួនឯងយល់សប្ដិគេក៏បានរត់ចេញទៅក្រៅតែម្ដងរកតែជុងហ្គុគឃាត់មិនទាន់។
"អាយ.....ផាំង..."
"ថេយ៍...."
"អ្នកប្រុសតូច......"រត់ចេញមកក្រៅរបងមិនទាន់បានស្រួលបួលផង ថេយ៉ុងក៏ត្រូវឡានមួយគ្រឿងបើកមកបុកគេបុើងទៅម្ខាងផ្លូវបាត់ រីឯអ្នកបម្រើនិងជុងហ្គុគទើបតែរត់មកដល់ឃើញហេតុការណ៍នេះហាក់ស្លុតចិត្តជាខ្លាំង។

+hospital

"សួស្ដី តើលោកត្រូវជាសាច់ញាតិរបស់អ្នកជំងឺមែនទេ" លោកគ្រូពេទ្យចេញមកនិយាយជាមួយនិងជុងហ្គុគ
"បាទ ខ្ញុំ...ខ្ញុំជាប្ដីរបស់គេ" ជុងហ្គុគឆ្លើយទាំងរដាក់រដុប
"បាទ គឺថាអ្នកជំងឺអស់អីហើយរបួសស្រាលទេគ្រាន់តែដៃត្រូវរុំបង់យូរទើបជាអាចដោះបាន តែ...." លោកគ្រូពេទ្យនិយាយរៀបរាប់ពីអាការៈរបសលថេយ៍ហើយក៏ទាក់នៅប្រយោគចុងក្រោយបន្តិច។
"តែអីទៀត មិចក៏មិនឆាប់និយាយមក"ជុងហ្គុគសួររបៀបមួរម៉ៅ អាមនុស្សបារម្ភចង់ស្លាប់ហើយនៅមកនិយាយចឹងទៀត(ក្រែងអត់ស្លាញ់គេណាហី)
"គឺអ្នកជំងឺ......."

អរគុណសម្រាប់ការអាន ខុសត្រូវត្រង់ណាសូមអភ័យទោសផង😁

To be continued....
By @Kim_teavy🍎

💧តំណក់ទឹកភ្លៀងឆ្លងភព💧Where stories live. Discover now