Part 3: ប្ដីក៏វៃដែរ☺

27 0 0
                                    


     "អាមនុស្សរោគចិត្តខុសរដូវ រន្ទះបាញ់មិនត្រូវខែប្រាំងនេះ ចង់មករំលោភស្អី ប្រយ័ត្នងាប់" ពោលចប់នាយតូចក៏បានចាកចេញទៅទាំងមិនខ្ចល់ពីភាពឈឺចាប់របស់អ្នកដែលដួលដេកនិងឥដ្ឋនោះទេ មុននេះត្រូវមួយជង្គង់របស់នាយតូចហួលសឹងស្លាប់
     "ពុទ្ធោ...ដឹងខ្លួនវិញឆ្នាស់ម្ល៉េះ" និយាយរួចក៏ព្យាយាត្រដាបត្រដួសទៅអង្គុយលើគ្រែឱ្យស្រួលបួលវិញ ពេលនេះចុកខ្លាំងណាស់ធ្វើអ្វីមិនកើតទេ។

       ចេញពីបន្ទប់មករាងតូចក៏មកអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវធ្វើមិនដឹង។ កំពុងអង្គុយសុខៗស្រាប់តែមានមនុស្សស្រីម្នាក់បានដើរចូលមក៖
    
     "ជុង...បងនៅទេ"សំឡេងស្រួយស្រេសដូចក្ដាមបំពងស្រែកឡើងរកម្ចាស់ឈ្មោះខ្ទរពេញភូមិគ្រិះតែម្ដងជាហេតុធ្វើឱ្យអ្នកដែលកំពុងតែមើលទូរទស្សន៍មួរម៉ៅជាខ្លាំង។

     "ទំនេរសម្បើមណាស់ មកដើរស្រែករកប្រុសកណ្ដាលផ្ទះគេនិង"

     "នែ អាក្មេងបម្រើឯងមកចេះស្អី" ស្រីម្នាក់នោះបន្ទាប់ពីឮថេយ៍ស្ដីឱ្យបែបនេះក៏ខឹងឆេវតែម្ដង

     "នាងឯងជាអ្នកណា មានសិទ្ធអីហៅយើងបែបនិង" សុំទោសថេយ៉ុងពីមុនគេស្លូតមែន ប៉ុន្តែថេយ៉ុងនេះអត់ស្លូតទេគ្រាន់ប្រាប់ តែដាក់មកគឺដាក់ទៅវិញហើយ។
   
     "អរ...ស្មានតែក្មេងបម្រើមកថ្មីតាមពិតជាប្រពន្ធដែលមានប្ដីតែប្ដីមិនខ្វល់សោះ" គ្រាន់តែក្រឡេកឃើញថាជាថេយ៉ុងភ្លាមនាងក៏ស្គាល់តែម្ដង ព្រោះនាងនេះគឺតាមជុងហ្គុករហូត ដឹងថាគេមានប្រពន្ធហើយនៅតែតាមឱ្យដៃគេ ហើយថ្ងៃនេះមករកដល់ផ្ទះទៀត។ នាងឈ្មោះ សុីន ស៊ូអាន (តួសាច់កម្ម ថេយ៍វៃ) ជាកូនរបស់លោកប្រធានសុីន ដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់រាងក្រាស់ តែដោយសារចិត្តលោភលន់និងចង់បានរាងក្រាស់ នាងតែងតែព្យាយាមឱ្យដៃជុងហ្គុករហូត។

     "អរគុណដែលសរសើថាក្មេង តែយ៉ាងណាខ្ញុំក្មេងស្រាប់ហើយមិនបាច់មកសរសើរគាប់ចិត្តដើម្បីដឹងផលិតផលដែលយើងប្រើទេ!!" ឌឹប!! ចុកណាស់នេះក្មេងម្នាក់នេះដៀលនាងឬ គេថានាងចាស់...

     "អ្ហាយ....អាក្មេងឆ្គួតឯងចង់ថាយើងចាស់មែនទេ" ក្ដៅណាស់ស្រែកមួយ.

💧តំណក់ទឹកភ្លៀងឆ្លងភព💧Where stories live. Discover now