«5000បាត»
«2000 ឯងយកឬអត់?»
« ហូយ៎!! ខ្ញុំខំធ្វើការថែមម៉ោងណាហ៊ា បើឲ្យលើស3000 ក៏ដូចជាមិនឃើញជាខាតដែល ហាងក៏ធំមនុស្សក៏ច្រើនភ្ញៀវក៏ណែន!» មាត់ច្រមិចហារឡើងតវ៉ាទាំងមុខស្អុយបន្ទាប់ពីតថ្លៃតម្លៃជាមួយថៅកែខ្លួនមិនបាន
« ឯងនិយាយមកដូចស្រួលណាស់ចឹង អាហ្វូត លុយដែលលក់រាល់ថ្ងៃនេះគ្រាន់តែបែងចែកការងារនៅក្នុងហាងក៏យើងសល់ចំណេញមិនប៉ុន្មានផង!! ឯងចង់ឲ្យយើងបើកឲ្យឯងលើសព្រោះទើបតែថែមម៉ោងមិនដល់មួយអាទិត្យនេះហេ?» ភូម គាត់ព្យាយាមលើកហេតុផលប្រាប់ក្មេងដែលនៅឈរពីមុខគាត់ទាំងភ្នែកម៉ក់ៗធ្វើដូចជាចង់យំសម្បើមណាស់ចឹង
«ហ៊ាភូម~~» ហ្វូត
« បានហើយ 2000 គឺ 2000 ប្រញាប់ត្រឡប់ទៅវិញទៅ ប្រយ័ត្នគេរំលោភបាត់តាមផ្លូវ» ភូម គាត់ប្រញាប់ញាត់លុយចូលទៅក្នុងដៃអាល្អិតឲ្យគេចាប់ជាប់ ហើយក៏ត្រឡប់ចូលទៅក្នុងហាងវិញដោយមិនភ្លេចទាញទ្វារមកបិទ ធ្វើឲ្យហ្វូតបានត្រឹមតែឈរមិនសុខចិត្តម្នាក់ឯង
« អាហ៊ាភូមឡប់អើយ!! គ្រាន់តែ3000 សោះកំណាច់ស្វិតម្លេស!!តិចប្រពន្ធលែងចោលព្រោះតែកំណាញនឹងទៅ!» ហ្វូត បានត្រឹមតែជេរថៅកែរបស់ខ្លួនពីក្រៅហាង ព្រោះតែធ្វើអីគេមិនបានទើប ទាញកង់ដែលខ្លួនជិះមកប្រញាប់ត្រឡប់ទៅផ្ទះវិញ
//////
មិនប៉ុន្មានអាល្អិតក៏មកដល់ផ្ទះជួលរបស់ខ្លួនដែលស្ថិតនៅជិតផ្សារបន្ដិចដែល ព្រោះតែផ្ទះជួលនេះវាតម្លៃថោក តែទោះបីជាតម្លៃផ្ទះជួលនេះវាថោកកម្រិតណាក៏អាល្អិតរូបនេះនៅតែរកលុយបង់ឲ្យថ្លៃផ្ទះមិនទាន់ចឹង
« ព្រូស!! អូយ៎~~ ចែម៉េចមិនព្រមបោះតាំងពីមាត់ទ្វារតែម្ដងមកនៀក!!» ហ្វូត ស្រដីឡើងក្រោយពីខោអាវរបស់ខ្លួនត្រូវអ្នកដែលមាននាមជាម្ចាស់ផ្ទះបោះចុះមកទាំងដែលគេឈប់កង់មិនទាន់បានវាត់ចន្ទុលស្រួលបួលផង
«អឺ!យើងក៏ចង់ដែល តែវាឆ្ងាយពេកគប់មិនដល់» នែវ
« ហើយយ៉ាងម៉េចចែនេះ?មកបោះខោអាវខ្ញុំចោលហាសចែ?កុំប្រាប់ថាព្រោះតែលុយណា នេះខ្ញុំទើបតែបង់ឲ្យចែកាលពីអាទិត្យមុនទេណាចែនែវ!!» ហ្វូត