Episode2

695 105 34
                                    

«ហូយ៎!!! ធំណាស់» ហ្វូត អាល្អិតបើកភ្នែកៗ សម្លឹងមើលទីក្រុងទំនើបដែលគេទើបតែឈានជើងមកជាលើកដំបូងវាធំហើយប្លែកភ្នែកណាស់សម្រាប់អ្នកដែលទើបតែចូលមកក្នុងក្រុងដំបូងដូចគេ

«ហើយបើវាធំថ្នាក់នេះយើងទៅរកការងារធ្វើនៅឯណា
ទៅ??»ហ្វូត យកដៃអេសកញ្ចឹងករខ្លួនឯងតិចៗ ក្រឡេកមើលឆ្វេងស្ដាំ បានបន្ដិចរាងល្អិតក៏ប្រទះនឹងអ៊ំប្រុសដែលអង្គុយហូបកាហ្វេនៅក្នុងហាងដែលមើលទៅគាត់ទំនងជាម្ចាងហាងមួយនេះ ទើបអាល្អិតឆ្លងថ្នល់ទៅម្ខាងសំដៅទៅរកគាត់

«អ៊ំប្រុស!!» ហ្វូត

«អឺ អាល្អិតមានការអី?» គាត់ទម្លាក់កែវកាហ្វេចុះ ងាកមកនិយាយជាមួយអាល្អិតទាំងញញឹម

« ហាងអ៊ំត្រូវការមនុស្សទេ? ជួនជាខ្ញុំទើបតែឡើងមកពីស្រែ
មករកការងារធ្វើនៅទីនេះ!» ហ្វូត

«ហូ៎!! អាល្អិតអើយ ហាងអ៊ំមិនត្រូវការមនុស្សទេ តែបើឯងចង់ធ្វើការណា អ៊ំណែនាំឲ្យឯងទៅធ្វើការនៅវិមានមហាសេដ្ឋីមួយនេះ» គាត់ពោលឡើងព្រមទាំងឈោងយកកាសែតដែលគាត់ទម្លាក់មុននេះបើកឲ្យអ្នកដែលឈរចំពោះមុខបានមើល

« អេទ្រេស៍ហ្វឺត?? » ហ្វូត

«អាល្អិតឯងក៏មិនអន់ដែល អានភាសាអង់គ្លេសដាច់ដែរតាស!! អឺត្រូវហើយ អេទ្រេស៍ហ្វឺត នៅទីនោះអ្នកបម្រើទទួលរាល់ថ្ងៃមិនលួសមួយថ្ងៃទេ ព្រោះតែវិមាននេះវាធំស្កឹមស្កៃណាស់»

«អ៊ំច្បាស់ឬអត់?» ហ្វូត

« អាល្អិតហា៎ អ៊ំមិនដែលស្គាល់ឯងទេ ហើយអ៊ំចាស់ចំណាស់សក់ស្កូវទៅហើយកុហកឯងអ៊ំដាច់សីលអត់អំពើនោះទេអាល្អិត!!»

«ចុះ ខ្ញុំជិះទៅតាមណាទើបទៅដល់ទីនោះ?» ហ្វូត បន្លឺឡើងសួរគាត់ព្រោះតែគេទើបតែមកដល់មិនទាំងស្គាល់ផ្លូវផង ឲ្យគេទៅតាមរបៀបណាទៅ

«អឺ មិនអីទេចាំអ៊ំហៅម៉ូតូដុបឲ្យជូនឯងទៅ»

«បាទ អរគុណ» ហ្វូត

/////

មិនយូរមិនឆាប់ហ្វូតបានធ្វើដំណើរតាមរយៈម៉ូតូដុបមកដល់កន្លែងដែលគេត្រូវចូលធ្វើការបាន អ្វីធ្វើឲ្យគេភ្ញាក់នោះ គ្រាន់តែរបងដែលព័ទ្ធជុំវិញផ្ទះគឺចំណាយរយៈពេលដល់ទៅជិតកន្លះម៉ោងឯណោះទើបជិះមកដល់ខ្លោងទ្វារធំ ហេតុអីផ្ទះនេះធំយ៉ាងនេះ?

𝐎𝐍𝐄 𝐀𝐍𝐃 𝐎𝐍𝐋𝐘Where stories live. Discover now