Episode3

634 89 44
                                    

   ព្រឹកថ្ងៃថ្មីបានចូលមកដល់ វិមានរបស់ត្រកូល អេទ្រេស៍ហ្វឺត កំពុងតែពេញទៅដោយការមមាញឹកជាខ្លាំង អ្នកបម្រើគ្រប់ជាន់ផ្នែកកំពុងតែញាប់ដៃញាប់ជើងគ្រប់គ្នាៗនៅក្នុងនោះក៏មានហ្វូតម្នាក់ផងដែរ ដោយថ្ងៃនេះគេត្រូវបានមេការបញ្ជារឲ្យមកជួយរៀបចំតុអាហារព្រោះតែថ្ងៃនេះវិមានរបស់ពួកគេមានភ្ញៀវយ៉ាងពិសេសដែលបានអញ្ជើញមកដោយម្ចាស់ផ្ទះផ្ទាល់

«ស្ដាប់ឲ្យច្បាស់ ហាមធ្វើឲ្យថ្លោះធ្លោយដាច់ខាត» មេការណាត់ គាត់និយាយឡើងប្រាប់ទៅអ្នកបម្រើដែលនៅឈរតម្រៀបគ្នាជាជួរនោះទុកមុនជៀសវាងមានរឿងហេតុកើតឡើង ព្រោះថាប្រសិនជាបែបនោះមែនស្លាប់ទាំងអស់គ្នាមិនខាន..

«បាទ»
«ចា៎»

   បន្ទាប់ពីចប់ការផ្ដែផ្ដាំមិនបានប៉ុន្មានជំហានជើងអ្នកជាម្ចាស់ផ្ទះក៏ដើរចូលមកខាងក្នុងជាមួយនឹងភ្ញៀវពិសេសដែលខ្លួនបានអញ្ជើញមកនៅថ្ងៃនេះ

«ខានជួបគ្នាយូរហើយ អ្នកស្រី នីឆារ៍ លោក ត្រៃភព៍ »នេឆាត៍ ហាក់ញញឹមបិទមាត់មិនជិតទាល់តែសោះ នៅក្នុងចិត្តរបស់គាត់ពេលនេះមិនដឹងថាសប្បាយចិត្តប៉ុណ្ណានោះទេ..

«មោះ ឆាប់ចូលអង្គុយតុបាយទៅ!!» រ៉ាត់ឆានី ដែលជាភរិយារបស់លោកក៏មិនចាញ់គ្នាប៉ុន្មានឡើយ ពួកគេទាំងអស់គ្នាក៏បានចូលរួមនៅក្នុងតុបាយដោយមានជំនួយពីអ្នកបម្រើដើម្បីទាញកៅអីឲ្យ

  ម្ហូបជាច្រើនបានដាក់តម្រៀបនៅលើតុយ៉ាងផ្ចិចផ្ចង់ នឹងមានរបៀបរៀបរយ៉ាងខ្លាំងសម្រាប់ពួកអ្នកមាននឹងអភិជនដូចជាពួកគេវាគឺជាការស្វាគមន៍ដ៏ល្អមួយ..

«តាមពិតធម្មតាៗក៏បានដែល មិនចាំបាច់ដល់នេះទេ!» នីឆារ៍

  «មិនបាននោះទេ ភ្ញៀវពិសេសត្រូវតែទទួលឲ្យរាក់ទាកចឹងហើយ ត្រូវទេក្មួយ អូម៍ ក្មួយ អែរ៍ ក្មួយ ណាមតាន!!» រ៉ាត់ឆានី លោកស្រីងាកទៅញញឹមយ៉ាងស្រស់ដាក់ក្មេងៗដែលអង្គុយម្ខាងទៀតជិតអ្នកស្រីនីឆារ៍ ដែលត្រូវជាកូនប្រុសស្រីរបស់ពួកគាត់ទាំង2

«ចា៎ លោកអ៊ំ តែយ៉ាងណាអែរ៍ ក៏ក្រែងចិត្តដែរណា!!» អែរ៍ នាងតូចដែលជាកូនពៅបានលូកមកចូលមកនិយាយទាំងញញឹមបូករួមជាមួយកាយវិការដែលស្លូតបូតគួរឲ្យស្រឡាញ់ធ្វើឲ្យមនុស្សចាស់ទាំង2ឃើញហើយក៏កាន់តែស្រឡាញ់នាងកាន់តែខ្លាំង!!

You've reached the end of published parts.

⏰ Last updated: Sep 07 ⏰

Add this story to your Library to get notified about new parts!

𝐎𝐍𝐄 𝐀𝐍𝐃 𝐎𝐍𝐋𝐘Where stories live. Discover now