បន្ទាប់ពីញុាំនំទាំងនោះរួចរាងក្រាស់ក៏បាមនាំរាងតូចទៅលេងនៅសួនផ្កាក្រោយផ្ទះ នៅសួនផ្កាពេលនេះគឺមានម៉ែដោះនិងនីន ដែលកំពុងរៀបចំសួនខាងក្រោយឲមានរបៀបនឹងស្រស់ស្អាតជាងមុន រាងតូចគ្រាន់តែឃើញពួកគេក៏ចាប់ផ្តើមចូលទៅពូននៅខាងក្រោយខ្នងរាងក្រាស់ រាងតូចខ្លាចមនុស្សណាស់ តែអ្វីដែល Mrs. Nan ប្រាប់ថាគេវាយមនុស្សនោះក៏មិនខុសដែរ ព្រោះដូចដឹងចឹង គេមិនអាចគ្រប់គ្រងចិត្តបាននោះទេ ពេលណាដែលគេវ៉ៃនរណាម្នាក់រួចគែចាប់ផ្តើមប្តូទៅជាអង្គុយយំវិញភ្លាមៗ
"កុំខ្លាចអីពួកគាត់មិនធ្វើអីអូននោះទេ " Hyunjin និយាយលួងលោមរាងតូច ព្រមទាំងទាញដៃរាងតូចឲមកខាងមុខវិញយឺតៗទើបចាប់ទាញខ្លួនគេឲអង្គុយចុះនៅលើកៅអី
" ម៉ែដោះ នីន មកនេះបន្ទិចមក " Hyunjin
" ចាសអ្នកប្រុស " ម៉ែដោះ/នីន
" គឺខ្ញុំមានការងារខ្លះៗចង់ពឹងឲអ្នកទាំង2 ជួយចាត់ចែងឲ " Hyunjin ក៏ចាប់ផ្តើមរៀបរាប់អ្វីដែលខ្លួនចង់ពឹងពាក់នោះឲពួកគេទាំង2ស្តាប់
បន្ទាប់ពីនិយាយចប់ទើបរាងក្រាស់ចាប់ភ្លឹកថាបាត់រាងតូចទៅណាក៏មិនដឹង មិនឃើញនៅលើកៅអីទេ ពួកគេទាំង3ក៏បំបែកគ្នាតាមរក សួននេះក៏ធំណាស់ដែរទាល់តែបំបែកគ្នារកទើបឃើញ
" អ្នកប្រុសតូចមកធ្វើអីទីនេះ " នីន មិនយូប៉ុន្មាននីនក៏បានរកឃើញរាងតូចគឺនៅម្តុំផ្កាកុលាបស នៅក្បែរនេះមានដើមឈើធំៗច្រើនគួរសម ទើបមើលរាងតូចមិនឃើញ ចំណែករាងតូចបម្រុងនឹងរកបេះផ្កានោះពេលដែលឃើញមនុស្សមកគេក៏បង្ហាញអាការះខ្លាចឡើងមក ភ្នែកចាប់ផ្តើមក្រឡេកក្រឡាប់ ឯជើងក៏ចេះតែថយទៅក្រោយជារឿយៗ នីនឃើញសភាពការបែបនេះក៏មិនបានដើរចូលទៅបន្តទៀតដែលខ្លាចថារាងតូចកាន់តែភ័យទើបសម្រេចចិត្តប្តូរទៅកាច់ផ្កាកុលាបសរនោះមួយទងរួចហុចទៅឲរាងតូច
" អ្នកប្រុសចង់បានផ្កាមែមទេ ចាំខ្ញុំបេះឲ នេះ ស្អាតទេ " នីន កាច់ផ្កានោះហិចទៅរាងតូចចំណែករាងតូចឃើញបែបនេះក៏ទ្រឹងមួយសន្ទុះទម្រាំតែដាច់ចិត្តឈោងដៃមកចាប់កាន់ផ្កានោះ នីនក៏ញញឹមឡើង មានន័យថាគេអាចលួងលោមរាងតូចបានហើយ
" អ្នកប្រុសចង់បាមបន្ថែមទេ ខ្ញុំកាច់ឲ " នីន
រាងតូចក៏ងក់ក្បាលតិចៗ នីនក៏បេះផ្កាកុលាបនោះបន្ថែមរហូតទាល់តែបានមួយបាច់តូចទើបអ្នកទាំង 2 ត្រឡប់មករកកន្លែងអង្គុយដែលមានរាងក្រាស់កំពុងចាំនៅទីនោះស្រាប់ នីននិងម៉ែដោះក៏ចេញទៅធ្វើការបន្តបន្សល់ទុកមនុស្ស2នាក់នៅសាសងគ្នា
" នេះអូនទើបមកពីណា ដឹងទេថាបងបារម្ភ មើលឲបងមើលៗបានអីខ្លះ " Hyunjin ចាប់ទាញឲរាងតូចមកអង្គុយលើភ្លៅគេ រួចក៏ចាប់ផ្តើមថើបដៃរាងតូចថើៗ
រាងតូចក៏បានបង្ហាញផ្កាដែលខ្លួនបានកាច់ជាមួយនីនមិញឲរាងក្រាស់មើល
" អូនចូលចិត្តមែនទេ ចាំបងឲគេដាំឲច្រើនណា " Hyunjin រាងតូចក៏មិនបានមានប្រតិកម្មអីដែរគ្រាន់តែអង្គុយលេងផ្កាទាំងនោះប៉ុណ្ណោះ