Hyunlix បានមកដល់ផ្ទះវិញរាងយប់ដែរហើយប្រហែលម៉ោង8 អីនឹង រាងក្រាស់ចូលមកក្នុងផ្ទះមកឃើញ Mrs. Hwang កំពុងអង្គុយមើលទូរទស្សន៍តែម្នាក់ឯងទើបនាំរាងតូចទៅអង្គុយលេងជាមួយបន្ទិចទៅ ពីដំបូងរាងតូចប្រកែកដែរព្រោះមានអារម្មណ៍ថាខ្លាច តែនៅតែមិនឈ្នះរាងក្រាស់ លួងលោមរហូតទាល់តែព្រមទៅជាមួយ
" ម៉ាក់មកវិញតាំងពី ពេលណាហេតុអីមិនប្រាប់ខ្ញុំ ខ្ញុំទៅទទួល " Hyunjin កាន់ដៃរាងក្រាស់មកអង្គុយសាឡុងម្ខាងក្បែរ Mrs. Hwang
" ម៉ាក់ឃើងរវល់ទើបមិនចង់រំខាន " Mrs. Hwang តបទៅកូនរួចក៏សម្លឹងទៅមើលមុខរាងតូចដែលអង្គុយអោបតុក្កតាអោនមុខចុះមិនឈប់នៅប្រឹងរុកចូល ទៅរាងក្រាស់ តាមមើលទៅប្រហែលជាខ្លាចខ្លួនហើយ
" ឯងនាំគេទៅសម្រាកទៅ នាំគេមកអង្គុយក្បែរម៉ាក់នាំតែគេខ្លាចម៉ាក់ទេ " Mrs. Hwang និយាយរួចក៏ងាកទៅមើលទូរទស្សន៍វិញ
" បាទ បើចឹងម៉ាក់ឆាប់ទៅសម្រាន្តផង " Hyunjin ក៏នាំរាងតូចទៅខាងលើបាត់ទៅ ចំណែក Mrs. Hwang តាមមើលរហូតផុតកន្ទុយភ្នែកទើបបិទទូរទស្សន៍ទៅបន្ទប់ដែរ គាត់មកអង្គុយទីនេះគឺចាំកូនគាត់នឹងហើយមកដល់ខាងក្នុងបន្ទប់ភ្លាម រាងតូចរត់មួយទំហឹងទៅរកពូកគេង ធ្វើដូចជាល្វើយណាស់ចឹងទាំងដែលមួយថ្ងៃគេដេករហូត មិនថាក្នុងឡានឬកន្លែងណា
" Felix អូនគេងមិនបានទេ ទៅងូតទឹកសិន " Hyunjin ឈរច្រត់ចង្កេះ និយាយពីចុងគ្រែ តាមមើលទៅខ្នាញ់មិនស្ទើរទេ
" អត់ទេ Felix ចង់គេង " Felix ថារួចក៏ធ្វើជាងាកមុខចេញ ដោយមិនភ្លេចអោបតុក្កតាដែលទិញពីថ្ងៃមិញទេ គឺថាអោបជាប់តែម្ដង
" បើមិនងូតទឹកទេ ប្រយ័ត្នបងធ្វើអីផ្សេងណា " រាងក្រាស់ក៏វាឡើងទៅទ្រោបពីលើរាងតូច រួចក៏អោនទៅខ្សឹបនៅជិតត្រចៀករាងតូច
" ធ្វើអ្វីទៅ " Felix បើកភ្នែកភ្លឺសៗសម្លឹងទៅអ្នកដែលទ្រោបពីលើខ្លួន
" គឺធ្វើរឿងដែល យើងគួធ្វើនោះអី " Hyunjin ថាបណ្តឯដៃក៏ចេះតែសើយអាវរាងតូចឡើងមិនឈប់
"មើលចេញមើល " Felix ងាកមុខទៅម្ខាងរួចយកដៃរុញរាងក្រាស់ចេញ តែមើលទៅដូចជាមិនបានសម្រេចសោះ
" ស្អែកទៅដើរលេងទេ បងជូនទៅ " Hyunjin
" ដើរលេងមែនទេ ទៅៗ" Felix
" ចឹងគួរតែមានអីដោះដូរហើយ" Hyunjin និយាយទាំងទឹកមុខច្រឡឺម
" ដោះដូរ" Felix សម្លឹងមុខរាងក្រាស់ជាប់ដូចជាមិនយល់ តែរាងក្រាស់មិនបានបកស្រាយទៀតទេ ក៏អោនទៅថើបបំបិតមាត់រាងតូចយកតែម្ដង រាងក្រាស់ក៏ចេះតែថើបបំបោសអង្អែលពង្វក់ស្មារតីរាងតូចរហូតដល់បានសម្រេច រាងតូចបានឈ្លក់វង្វេងនឹងការថើបនោះ មួយសន្ទុះក្រោយសម្លៀកបំពាក់អ្នកទាំងពីរត្រូវបានរបូតចេញពីខ្លួនអស់រលីង ហើយបន្ទាប់មកគេធ្វើអីគិតមើលខ្លួនឯងទៅ